មនុស្សគ្រប់វ័យយល់ឃើញថា ការមានសត្វចិញ្ចឹមធ្វើឱ្យអារម្មណ៍របស់ពួកគេប្រសើរឡើង ដោយកាត់បន្ថយភាពតានតឹង និងបន្ធូរភាពឯកោជាដើម។ សត្វចិញ្ចឹមបានផ្តល់ក្តីស្រឡាញ់ និងភាពជាមិត្តជិតស្និទ្ធិដល់ម្ចាស់របស់ពួកគេទាំងនៅក្នុងពេលវេលាល្អ និងអាក្រក់។ ចំណុចមួយចំនួននេះអាចបញ្ជាក់បានថា សត្វចិញ្ចឹមធ្វើឱ្យមនុស្សកាត់បន្ថយភាពតានតឹង និងធ្វើឱ្យមានសុខភាពផ្លូវចិត្តល្អប្រសើរ។
ខាងក្រោមនេះ គឺជាផលវិជ្ជមានទាំង៤ របស់សត្វចិញ្ចឹម ដែលបញ្ជាក់ដោយគេហទំព័រ Pets by Webmd ៖
១. ផ្ដល់ភាពជាមិត្តដ៏ស្និទ្ធិស្នាល៖ ការរស់នៅជាមួយសត្វចិញ្ចឹមមានន័យថាអ្នកមាននរណាម្នាក់នៅជាមួយគ្រប់ពេល ដូចអ្នកនៅផ្ទះជាមួយ។ ម្ចាស់សត្វចិញ្ចឹមនិយាយថា ពួកគេមានអារម្មណ៍ឯកោតិចជាងបើធៀបនឹងមនុស្សដែលមិនមានសត្វចិញ្ចឹម។ សត្វចិញ្ចឹមក៏អាចជួយអ្នកឱ្យមានទំនាក់ទំនងល្អជាមួយអ្នកដទៃផ្សេងទៀតផងដែរ។ ជាឧទាហរណ៍ ម្ចាស់សត្វឆ្កែអាចទៅលេងអ្នកជិតខាង នោះវាជាការបង្ដើតទំនាក់ទំនងជាមួយមនុស្សក្នុងសហគមន៍របស់ពួកគេ។

២. បង្កើនអារម្មណ៍ល្អ៖ គ្រាន់តែសម្លឹងមើលសត្វចិញ្ចឹមរបស់អ្នក អាចធ្វើឱ្យអ្នកសប្បាយចិត្តជាងមុន។ ការសិក្សាបង្ហាញថា ការសម្លឹងដោយក្រសែភ្នែកជាមួយសត្វឆ្កែរបស់អ្នក អ្នកអាចបញ្ចេញអរម៉ូនដែលធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយរីករាយ។ អ័រម៉ូននេះត្រូវបានគេហៅថា អុកស៊ីតូស៊ីន ហើយជួនកាលត្រូវបានគេហៅថាអរម៉ូននៃសេចក្តីស្រឡាញ់។ វាផ្តល់នូវអារម្មណ៍ល្អភ្លាមៗ គ្រាន់តែធ្វើសកម្មភាពបែបនោះ។
៣. ជំរុញឱ្យអ្នកមានទម្លាប់ល្អ៖ ការមានសត្វចិញ្ចឹមមានន័យថាត្រូវថែរក្សាតម្រូវការរបស់ពួកគេជារៀងរាល់ថ្ងៃ។ ការរៀបចំកាលវិភាគសម្រាប់ការផ្តល់អាហារ ការសំរាលកូន និងការធ្វើលំហាត់ប្រាណសត្វចិញ្ចឹម គឺជាវិធីដ៏ល្អមួយដើម្បីផ្តល់នូវសុខភាពមានស្ថេរភាពល្អ ក៏ដូចជាបង្ហាញពីការរស់នៅស្អាតផងដែរ។ យ៉ាងណាមិញ មនុស្សដែលកំពុងមានការថប់អារម្មណ៍ ឬជំងឺធ្លាក់ទឹកចិត្ត វាបានផ្លាស់ប្ដូរឱ្យអ្នកមានទម្លាប់គ្រប់គ្រងអារម្មណ៍របស់អ្នកផងដែរ។ ចំណែកឯកុមារ ការថែរក្សាសត្វចិញ្ចឹមបង្កើតអារម្មណ៍នៃការទទួលខុសត្រូវ ហើយវាអាចជួយកុមារមានការគិតល្អ និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃផងដែរ។

៤. កាត់បន្ថយភាពតានតឹង៖ ម្ចាស់សត្វចិញ្ចឹមភាគច្រើនដឹងថា ការចិញ្ចឹមឆ្កែ ឬឆ្មារបស់ពួកគេគឺជាវិធីរហ័សដើម្បីបំបាត់ភាពតានតឹង ប៉ុន្តែមានការពន្យល់បែបវិទ្យាសាស្ត្រនៃរបៀបដែលសត្វចិញ្ចឹមជួយមិនឱ្យមានការថប់អារម្មណ៍ផងដែរ។ លើសពីនេះ ការនៅក្បែរសត្វចិញ្ចឹមអាចបន្ថយអរម៉ូនស្ត្រេសខូរទីសូល (cortisol) ដែលជួយកាត់បន្ថយអារម្មណ៍តានតឹង និងការថប់អារម្មណ៍៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2026
សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញមួយនៅសហរដ្ឋអាមេរិកលើផ្នែកវិទ្យាសាស្ត្រសុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»
PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2023
កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/04/2025
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើស...
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។
តួកគី ផ្តល់អាហារូបករណ៍លើការបណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2026
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋតួកគីយ៉េ បានប្រកាសផ្តល់អាហារូបករណ៍ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សិក្សារយៈពេល ៨ ខែពេញ លើការបណ្ដុះបណ្ដាលភាសា និងវប្បធម៌តួកគីយ៉េ សិក្សានៅសាធារណរដ្ឋតួកគីយ៉េ។
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។






























