ភ្នំពេញ – នៅឱកាសប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត និងការប្រកួតផ្តាច់ព្រ័ត្រស្តីពី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” គណៈកម្មការបានប្រកាសឱ្យ បេក្ខជន៣ក្រុមជាប់ជ័យលាភីគម្រោងឆ្នើម ។ ការប្រកាសនេះបានធ្វើឡើង កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Robert Gilleng នាយកផ្នែកយុទ្ធសាស្ត្រ គុណភាពកម្មវិធី និងអភិវឌ្ឍន៍ធនធាន អង្គការទស្សនៈពិភពលោក លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនានា។
គម្រោងទាំង៣ ដែលទទួលបានជ័យលាភីឆ្នើម រួមមាន ជ័យលាភីលេខ១ បានទៅលើខេត្តមណ្ឌលគិរី ដែលបានធ្វើគម្រោង “ការសិក្សានិងការស្រាវជ្រាវក្នុងសម័យបច្ចេកវិទ្យា” ជ័យលាភីលេខ២ បានទៅលើខេត្តបន្ទាយមានជ័យ សម្រាប់គម្រោង “ដំណើរយុវជនមិត្តអប់រំមិត្ត” និងជ័យលាភីលេខ៣ បានទៅលើខេត្តសៀមរាប សម្រាប់គម្រោង “ផ្ទះបៃតងថ្មីរះលើផែនដីចាស់” ។
ជាមួយគ្នានេះ ក៏គម្រោងចំនួន៣ទៀត ទទួលបានជ័យលាភីឆ្នើមរងផងដែរ រួមមាន ខេត្តព្រះវិហារ គម្រោង “យុវជនស្ម័គ្រចិត្តលើកកម្ពស់វិស័យពុទ្ធិកផ្សារភ្ជាប់និងសង្គម” ខេត្តកំពង់ធំ គម្រោង “កំណត់ក្ដីស្រមៃដើម្បីគោលដៅជាក់លាក់របស់យុវជននៅក្នុងបរិបទកូវីដ-១៩” និងខេត្តកំពង់ស្ពឺ គម្រោង “សក្តានុពលទេសចរណ៍ទំនប់ស្លាគ្មានកាកសំណល់ប្លាស្ទិក” ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តឆ្នាំ២០២១ ដែលធ្វើឡើងក្រោមប្រធានបទ “ស្ម័គ្រចិត្តឥឡូវនេះដើម្បីអនាគតរួមរបស់យើង” និងការប្រកួតផ្តាច់ព្រ័ត្រស្តីពី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ជាកម្មវិធីមួយមានសារៈសំខាន់សម្រាប់យុវជនចូលរួមបញ្ចេញសមត្ថភាព ចែករំលែកចំណេះដឹង និងជំនាញ ដើម្បីជាប្រយោជន៍សហគមន៍ បណ្ដាយុវជន និងប្រទេសជាតិ។
“ការងារស្ម័គ្រចិត្តមានសារៈសំខាន់ ជាឱកាសមួយដែលកម្មវិធីផ្ដល់ឱ្យយុវជនអាចទទួលបានបទពិសោធន៍ជាក់ស្ដែងពីការងារ ហើយបានស្គាល់ច្បាស់នូវជីវិតជាក់ស្ដែងនៅតាមសហគមន៍របស់យើង” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ។
សូមបញ្ជាក់ថា ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តឆ្នាំ២០២១ ក្រោមប្រធានបទ “ស្ម័គ្រចិត្តឥឡូវនេះដើម្បីអនាគតរួមរបស់យើង” ប្រារព្ធឡើងដើម្បីអបអរសាទរការងារស្ម័គ្រចិត្ត បង្កើនការយល់ដឹងអំពីផលវិជ្ជមានរបស់អ្នកស្ម័គ្រចិត្តទៅលើការអភិវឌ្ឍសង្គមជាតិ និងចែករំលែកការយល់ដឹងអំពីអត្ថប្រយោជន៍ គុណតម្លៃ និងការរួមចំណែកដ៏សំខាន់នៃការងារស្ម័គ្រចិត្តទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងតែប្រឈម ។

ដោយឡែកកម្មវិធីប្រកួត “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” ធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យយុវជនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការធ្វើការ ការអនុវត្តគម្រោងរបស់ខ្លួនដោយផ្សារភ្ជាប់ការងាររបស់ខ្លួនទៅក្នុងបរិបទឧស្សាហកម្ម៤.០ ។ លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីសម្របសម្រួល និងគាំទ្រដល់យុវជនស្ម័គ្រចិត្តនៅក្នុងការងារអ្នកស្ម័គ្រចិត្ត និងមន្ទីរអប់រំ យុវជន និងកីឡាតាមបណ្ដាខេត្ត ។ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការបណ្ដុះបណ្ដាល និងវាយតម្លៃគម្រោងរបស់យុវជនស្មគ្រចិត្ត ការផ្សារភ្ជាប់អ្នកស្មគ្រចិត្តទៅនឹងគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ស្ដីពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2026
ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេសអេស្ប៉ាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2026
ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/01/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2026
សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យអាហារូបករណ៍សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅលើការ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































