សុខភាពមាត់ធ្មេញ មានឥទ្ធិពលខ្លាំងលើសុខភាពរាងកាយ និងផ្លូវចិត្ត

WE Forum បានបង្ហាញស្ថិតិគួរឱ្យភ្ញាក់ផ្អើលមួយដែលបបង្ហាញថា មនុស្សជិត ៣,៥ ពាន់លាននាក់ នៅទូទាំងពិភពលោកមានបញ្ហាជំងឺមាត់ធ្មេញ។ មនុស្សភាគច្រើន មិនថាពួកគេរស់នៅទីណា ការអប់រំកម្រិតណា ឬប្រាក់ចំណូលច្រើនប៉ុន្មានណា ក៏មិនដឹងថាសុខភាពមាត់ធ្មេញមានឥទ្ធិពលលើសុខភាព និងសុខុមាលភាពមនុស្សខ្លាំងនោះឡើយ។ ប៉ុន្តែជំងឺមាត់ធ្មេញ បានផ្សារភ្ជាប់ទៅនឹងជំងឺផ្សេងៗជាច្រើន ដូចជាទឹកនោមផ្អែម ជំងឺដាច់សរសៃរឈាមខួរក្បាល ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម ការពិបាកមានផ្ទៃពោះ និងសូម្បីតែជំងឺមហារីក។

ទោះជាមានភាពសំខាន់យ៉ាងនេះក្តី ក៏បញ្ហាសុខភាពមាត់ធ្មេញជារឿយៗមិនត្រូវបានប្រជាជន រដ្ឋាភិបាល និងអ្នកជំនាញថែទាំសុខភាពយកចិត្តទុកដាក់នោះឡើយ។ របាយការណ៍របស់អង្គការសុខភាពពិភពលោក បានរកឃើញថា ករណីជំងឺមាត់ទូទាំងពិភពលោកបានកើនឡើងចំនួន ១ពាន់លាន ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ។

ស្ថានភាពសុខភាពមាត់ធ្មេញក្នុងពិភពលោកបច្ចុប្បន្ន

ជំងឺដង្កូវស៊ីធ្មេញ គឺជាជំងឺដែលមានអ្នកកើតច្រើនបំផុតមួយក្នុងពិភពលោក ដោយមានមនុស្សប្រហែល ២,៣ ពាន់លាននាក់ កំពុងជួបបញ្ហាពុកធ្មេញ ដែលអាចនាំឱ្យមានការឈឺចាប់ និងពិបាករស់នៅក្នុងជីវភាពប្រចាំថ្ងៃ។ លើសពីនេះ ជំងឺអញ្ចាញធ្មេញ (Periodontal) ដែលកើតមានដោយសារការឆ្លង និងការរលាកនៃអញ្ចាញធ្មេញ កំពុងកើតលើប្រជាជនចន្លោះពី ២០ ទៅ ៥០ភាគរយឯណោះ។

ជំងឺមាត់មិនគ្រាន់តែប៉ះពាល់ដល់មាត់របស់អ្នកទេ វាក៏ជាប់ទាក់ទងទៅនឹងសុខុមាលភាពផ្លូវចិត្តផងដែរ។ ការស្រាវជ្រាវបង្ហាញថា ជំងឺដង្កូវស៊ីធ្មេញអាចនាំឱ្យមានការថប់បារម្ភ និងភាពគ្មានទំនុកចិត្តលើខ្លួនឯង។ សុខភាពមាត់ធ្មេញមិនល្អគឺមានគ្រោះថ្នាក់ជាពិសេសចំពោះកុមារ ហើយកុមារជាង ៥១៤ លាននាក់ ក្នុងពេលបច្ចុប្បន្នជួបបញ្ហាប្រហោងធ្មេញ។ ប្រសិនបើមិនយកចិត្តទុកដាក់ក្នុងការព្យាបាលទេ បញ្ហាមាត់ធ្មេញអាចប៉ះពាល់ដល់សមត្ថភាពរបស់កុមារក្នុងការផ្តោតអារម្មណ៍នៅសាលារៀន និងការមិនហ៊ានចូលរួមលេងជាមួយមិត្តភ័ក្តិជាដើម។

គន្លឹះក្នុងការថែទាំសុខភាពមាត់ធ្មេញ

អក្ខរកម្មសុខភាពមាត់ធ្មេញ និងការការពារ គឺជាគន្លឹះដែលនាំឱ្យមនុស្សក្នុងសង្គមមានសុខភាពល្អ។ ការដឹងអំពីការថែទាំសុខភាពមាត់ធ្មេញ យល់កច្បាស់អំពីជំងឺ យុទ្ធសាស្រ្តបង្ការ និងការស្វែងរកជំនួយពីអ្នកជំនាញ គឺជាកត្តាសំខាន់សម្រាប់អនាគតដែលនាំឱ្យមាត់ធ្មេញមានសុខភាពល្អ។ ទន្ទឹមនឹងនេះ យើងគួរអនុវត្តទម្លាប់ចំនួន ៤ ដើម្បីថែទាំសុខភាពមាត់ធ្មេញ។

១. ដុសធ្មេញរបស់យើងពីរដងក្នុងមួយថ្ងៃ ៖ ការដុសធ្មេញរបស់អ្នកពីរដងក្នុងមួយថ្ងៃ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុខភាពមាត់ធ្មេញ ព្រោះហ្វ្លុយអូរីតគឺជាសារធាតុសកម្មតែមួយគត់ដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលសម្រាប់ការការពារធ្មេញ។ លើសពីនេះ ក៏ត្រូវដុសអណ្ដាតរបស់ខ្លួនជារៀងរាល់ថ្ងៃ និងប្រើទឹកខ្ពុរមាត់តាមការចាំបាច់ផងដែរ។

២. សម្អាតធ្មេញមុនចូលគេង ៖ ការដុសធ្មេញនៅពេលយប់មានសារៈសំខាន់ខ្លាំង ព្រោះបាក់តេរីនៅលើធ្មេញរបស់យើងអាចបង្កើតអាស៊ីត នៅពេលអ្នកគេង ដែលវាយប្រហារស្រទាប់ធ្មេញ។ ការកម្ចាត់បាក់តេរីមុនពេលអ្នកចូលគេង អាចការពារធ្មេញរបស់អ្នក ព្រោះខណៈពេលអ្នកកំពុងគេង កម្រិតទឹកមាត់មានកម្រិតទាបបំផុត ដែលអាចប្រឆាំងនឹងបញ្ហាប្រហោងធ្មេញ។

៣. ពិនិត្យធ្មេញជាប្រចាំ ៖ អ្នកដែលមានសុខភាពមាត់ល្អ តែងតែទៅជួបពេទ្យធ្មេញរៀងរាល់ប្រាំមួយខែម្តង។ ទន្តបណ្ឌិត និងអ្នកអនាម័យមាត់ធ្មេញអាចសម្អាតធ្មេញរបស់អ្នកបានហ្មត់ចត់ជាង ។ ម្យ៉ាង ជំងឺមាត់ធ្មេញមួយចំនួន មិនមានសញ្ញា ឬរោគសញ្ញាជាក់ស្តែងនោះ ដែលទាមទារឱ្យមានការផ្តល់នូវយុទ្ធសាស្ត្រការពារ និងដំណោះស្រាយព្យាបាលពីអ្នកជំនាញ។

៤. ជៀសវាងការទទួលទានអាហារមានជាតិស្ករខ្ពស់ និងជក់បារី ៖ មេរោគធ្មេញ និងបញ្ហាធ្មេញប្រហោងវិវត្តន៍ នៅពេលបាក់តេរីក្នុងមាត់បំប្លែងជាតិស្ករ ដើម្បីផលិតអាស៊ីតដែលបន្សាប ឬបំផ្លាញជាលិការឹងនៃធ្មេញ។ លើសពីនេះ អ្នកជក់បារីមានហានិភ័យទ្វេដងនៃការវិវត្តទៅជាជំងឺអញ្ចាញធ្មេញ។ កាលណាអ្នកជក់បារីកាន់តែយូរ នឹងបង្កើនហានិភ័យនៃជំងឺអញ្ចាញធ្មេញកាន់តែរហ័ស៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង