វិធីសាស្រ្តគ្រប់គ្រងកំហឹងកុំឱ្យឈានទៅដល់ការប្រើប្រាស់អំពើហិង្សា

បុគ្គលដែលមានកំហឹងអាចនឹងឈានដល់ការប្រើប្រាស់ហិង្សាទៅលើអ្នកណាម្នាក់ វាអាចទាក់ទងនឹងវិបត្តិមួយចំនួនដែលបណ្តាលឱ្យពិបាកក្នុងការគ្រប់គ្រងខ្លួនឯង ដែលវាជាប្រតិកម្មជាធម្មតាចំពោះមនុស្សយើងម្នាក់ៗ ដែលអាចមានកំហឹង។ តែយ៉ាងណា អ្វីដែលជាការយកចិត្តទុកដាក់ គឺបុគ្គលនោះអាចមានជម្រើសនានាជំនួសមកវិញក្នុងការមិនប្រើប្រាស់ហិង្សា ឬដោះស្រាយបែបហិង្សា។

លោក ប៊ុន លឹមហ៊ួរ អ្នកចិត្តសាស្រ្ត នៃអង្គការ TPO ប្រចាំការិយាល័យភ្នំពេញ មានប្រសាសន៍ថា បើយោងតាមសៀវភៅសុខភាពផ្លូវចិត្តសហគមន៍របស់អង្គការ TPO អត្ថន័យនៃពាក្យថា កំហឹង មានន័យថា​ គឺជាប្រតិកម្មនៅក្នុងអារម្មណ៍របស់មនុស្សយើងម្នាក់ៗ ខណៈពេលដែលមានអ្នកណាម្នាក់ទៀតបានសម្តែងអាកប្បកិរិយា ឬទង្វើមិនគប្បី ឬកេងយកផលប្រយោជន៍ ឬការកេងចំណេញមកលើខ្លួន និងអាចគាត់មានអារម្មណ៍ថាខ្លាចបាត់បង់អ្វីម្យ៉ាង។

បើតាមលោក ប៊ុន លឹមហ៊ួរ បុគ្គលមួយចំនួនដែល​ពិបាកដោះស្រាយកំហឹងរបស់ខ្លួន ដោយសារបុគ្គលនោះបាត់បង់ រួមមាន៖

១. ភាពអយុត្តិធម៌ ៖ វាប៉ះពាល់ដល់អារម្មណ៍ឬផ្លូវចិត្ត ដែលយល់ថា មានគេប្រព្រឹត្តិមិនគប្បីមកលើខ្លួន។

២. ការទទួលរងការឈឺចាប់ ៖ នៅពេលមានការបំពាន ឬធ្វើ​ឱ្យបុគ្គលមានការឈឺចាប់ ឬមានការរំលោភបំពានលើរាងកាយ និងផ្លូវចិត្ត, ការប្រើពាក្យសំដីមិនសមរម្យ និងបង្ករប៉ះពាល់ដល់រាងកាយក៏អាចឈឺចាប់ដល់ផ្លូវចិត្តផងដែរ។

៣. ការខកបំណង ៖ នៅពេលបុគ្គលមានការខកចិត្ត ឬខកបំណង និងមកពីអ្នកដទៃធ្វើឱ្យខកបំណង សភាពបែបនេះ នាំឱ្យមានអាកប្បកិរិយាហិង្សាប្រសិនមិនបានដោះស្រាយឱ្យបានល្អ។

៤. ការរំខាន ៖ នេះជាអ្វីដែលមនុស្សយើងរស់នៅក្នុងសង្គម គ្រួសារ កន្លែងការងារ អាចនឹងម្នាក់ៗ មានបទពិសោធន៍ជួបប្រទះ ទោះតិច ឬច្រើនក្តី ធ្វើឱ្យមានភាពឃ្នើសចិត្ត និងកាន់តែពិបាកទ្រាំ។ ឧទាហរណ៍ ផឹកស៊ីឡូឡា និយាយរឿងឥតប្រយោជន៍ពេលកំពុងធ្វើការ បង្កសម្លេងរំខាន ហេតុការណ៍ ឬព្រឹត្តិការណ៍អ្វីមួយដែលធ្វើឱ្យមនុស្សមានកំហឹង ដែលវាមិនសមស្រប ឬវាផ្ទុយទស្សនៈ ការបកស្រាយ ឬការយល់ឃើញ អាចបង្កទំនាស់បើទោះជាវាមិនមែនហេតុផ្ទាល់របស់យើងក៏ដោយ។ គួរបញ្ជាក់ថា ហេតុការណ៍ដែលបង្កកំហឹងមិនមែនសុទ្ធតែជាហេតុការណ៍អាក្រក់ទាំងអស់នោះទេ។

តើការមានកំហឹងរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា អាចចាត់ទុកថា ជាអំពើចេតនា ឬអចេតនា?

បើតាមចម្លើយរបស់ លោក ប៊ុន លឹមហ៊ួរ កំហឹងអាចឈានដល់ផល់ប៉ះពាល់ផ្លូវចិត្ត និងអាកប្បកិរិយា ទាំងនេះវាគ្រាន់តែជាប្រតិកម្មធម្មតារបស់មនុស្សម្នាក់ៗ អាចមានកំហឹងកើតឡើង ប៉ុន្តែកំហឹងវាអាចបង្កទុក្ខទោសផងដែរប្រសិនបើមិនមានដំណោះស្រាយវិជ្ជមាន។ ប្រសិនបើលែងមានសតិតាំងជាប់អាចឈានដល់ការប្រើហិង្សា និងវាផ្តល់គ្រោះថ្នាក់ដល់ជីវិតមិនថាខ្លួនឯង ឬអ្នកដទៃ។ ក្នុងនោះ ផលប៉ះពាល់ រួមមាន៖

  • បុគ្គលប្រើប្រាស់កំហឹង អាចធ្វើឱ្យប្រព័ន្ធរាងកាយចុះខ្សោយ និងជាហេតុមួយអាចនាំឱ្យមានជំងឺផ្សេងៗ
  • កំហឹងងាយដល់ការប្រើហិង្សា អាចធ្វើឱ្យអ្នកដទៃឈឺចាប់
  • ក្លាយជាមនុស្សឯកោ ព្រោះគេមិនចង់ជួប ឬគេចចេញ
  • ហិង្សានេះអាចនាំឱ្យបុគ្គលបាត់បង់ការគោរព សេចក្តីថ្លៃថ្នូរជាមនុស្សទៅទៀត

តើមានដំណោះស្រាយអ្វីជួយមនុស្សដែលឆាប់មានកំហឹងហើយឈានដល់ការប្រើប្រាស់អំពើហិង្សាឱ្យចេះគ្រប់គ្រងកំហឹង?

ឆ្លើយនឹងសំណួរនេះ លោក ប៊ុន លឹមហ៊ួរ មានប្រសាសន៍ថា ការទទួលស្គាល់ខ្លួនឯងមានកំហឹង និងពិចារណា រកមូលហេតុដែលនាំឱ្យយើងមានកំហឹង ឬខឹង គឺជាប្រការដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗ។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយខ្លួនឯងបានក្នុងគ្រប់គ្រងស្ថានភាពអារម្មណ៍បានយ៉ាងមានប្រសិទ្ធភាព៖

ទី១. ការពារ ៖ ជារបៀបជួយខ្លួនឯងដើម្បីទប់ស្កាត់ ឬរារាំងស្ថានភាពអ្វីមួយមិនឱ្យកើតមាន ឬទប់ទល់មិនឱ្យកាន់តែធ្ងន់ធ្ងរ ។ ប្រសិនអ្នកដឹងថា អ្វីខ្លះដែលធ្វើឱ្យអ្នកខឹងនោះ សូមបង្កើត ឬច្នៃផែនការតាមរបៀបផ្សេងៗ ដោះស្រាយជាមួយវាកុំបណ្តោយឱ្យវាធ្វើឱ្យអ្នកខឹងបាន។ អ្នកមិនរត់គេចពីវានោះទេ ប៉ុន្តែអ្នកកំពុងព្យាយាមដោះស្រាយកុំឱ្យវាមានកំហឹង។

ទី២. របៀបគ្រប់គ្រងកំហឹង ៖ ការអនុវត្តលំហាត់សម្រាកចិត្តកាយ មានន័យថា អ្នកកំពុងជួយខ្លួនឯងឱ្យស្ងប់ និងសុខស្រួលទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយអាចបន្ថយការព្រួយបារម្ភរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។ យើងលើកទឹកចិត្តបុគ្គលដែលមានបញ្ហាពិបាកគ្រប់គ្រងកំហឹង កាលណាអ្នកអនុវត្តលំហាត់នេះជាប្រចាំបានជាទៀងទាត់ អ្នកងាយនឹងទទួលអារម្មណ៍ស្ងប់ នៅពេលនោះកំហឹងនឹងរសាត់បាត់ពីអ្នកបន្តិចម្តងៗ។

«បច្ចេកទេសសម្រាកចិត្តកាយ ក្នុងកម្មវិធីថែទាំខ្លួន (SELF-CARE PROGRAM) របស់អង្គការធីភីអូ យើងលើកទឹកចិត្តលោកអ្នកចុះឈ្មោះចូលរៀនជាមួយយើង ដើម្បីយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវចិត្តលោកអ្នក»

លោក ប៊ុន លឹមហ៊ួរ

បើតាមអ្នកចិត្តសាស្រ្ត នៃអង្គការ TPO លោកអ្នកក៏អាចធ្វើតាមសេចក្តីណែនាំអនុវត្តនៅផ្ទះដើម្បីគ្រប់គ្រងកំហឹង រួមមាន ដាក់ដងខ្លួន ឬរាងកាយអ្នកនៅគេង ឬសម្រាកលើកម្រាល កន្ទេល ដោយសណ្តូករាងកាយ រួចបិទភ្នែក ដោយគ្រាន់តែដកដង្ហើមចូល ដង្ហើមចេញ ហើយនឹកពាក្យក្នុងចិត្តថា សន្តិៗ… ដង្ហើមចូល-ចេញ (​តាមរន្ធច្រមុះ) សន្តិៗ… សូមអនុញ្ញាតរាងកាយអ្នកបានសម្រាកៗ ចាប់ពីម្រាមជើង ប្រអប់ជើង ជើងសងខាង ចង្កេះ ខ្នង ដៃ ទ្រូង ស្មា និងលើផ្ទៃមុខ រហូតដល់ក្បាល ដោយនិយាយ សូមឱ្យខ្ញុំបានសម្រាក និងសន្តិៗ រហូតដល់អ្នកបានស្ងប់សុខ។

ម៉្យាងវិញទៀត វិធីសាស្រ្តបំបែកអារម្មណ៍ ក៏ជារបៀបមួយដែលអ្នកអាចប្តូរអារម្មណ៍​ ពីអ្វីមួយទៅអ្វីផ្សេងទៀត ក្នុងគោលបំណងតែមួយគឺជួយអ្នកឱ្យធូរស្បើយមួយរយៈ។ ឧទាហរណ៍ អ្នកកំពុងគិតពីបញ្ហាមិនសប្បាយចិត្តដោយសារកូនមិនចូលសាលា ពេលនោះអ្នកអាចបំបែកអារម្មណ៍របស់អ្នកទៅគិតលើរឿងសប្បាយចិត្តអំពីផលស្រូវឆ្នាំនេះទទួលបានច្រើន។ អ្នកបំបែកដោយយល់ថា កូនអ្នកអាចមានអ្វីដែលគាត់ចង់និយាយជាមួយអ្នក ឬត្រូវការជំនួយណាមួយពីអ្នក។

ជាមួយគ្នានេះ ក៏​មានការ​ណែនាំពីមធ្យោបាយដើម្បីចាកចេញពីកំហឹងផងដែរ ដូចជា ៖

  • ជម្រើស១៖ សូមអ្នករាប់លេខនៅក្នុងចិត្ត ៣ ៦ ៩ ១២ (ធ្វើវាដដែលៗឱ្យបាន៣ដង) រហូតដល់មានអារម្មណ៍ស្ងប់មកវិញ។
  • ជម្រើស២៖ សូមរាប់លេខ ១ ២ ៣ ដល់១០០។
  • ជម្រើស៣ ៖ សូមស្តាប់ ឬទស្សនា ឬនឹកគិតរឿងរ៉ាវណាមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍វិជ្ជមាន ឬអាចជារឿងកំប្លែង ជាដើម។

បើតាមលោក ប៊ុន លឹមហ៊ួរ ក៏​មាន​វិធីផ្សេងៗទៀតដើម្បីជួយលោកអ្នកគ្រប់គ្រងកំហឹង ដូចជា ៖

 ទី១. ការផ្លាស់ប្តូរស្ថានភាពដែលនាំឱ្យខឹង។ឧទាហរណ៍ អ្នកតានតឹងចិត្ត ឬមានកំហឹងដោយសារការងារច្រើនពេក មិនមានពេលសម្រាកគ្រប់គ្រាន់ ឬមានអ្នកណាមួយបដិសេធគំនិតអ្នក ឬបន្តុះបង្អាប់អ្នក ដូច្នេះ អ្នកអាចចាកចេញពីស្ថានភាពនោះ ឬមិនតបតជាមួយស្ថានភាពទាំងនោះមួយរយៈ ដោយធ្វើខ្លួនអ្នកបានសម្រាក អាចចេញទៅខាងក្រៅ ញ៉ាំទឹក រហូតដល់អារម្មណ៍បានធូរស្រាល អ្នកអាចវិលមកធ្វើការជាធម្មតាវិញ។

ទី២. រៀននិយាយចេញអំពីអារម្មណ៍ ឬអ្វីដែលធ្វើឱ្យអ្នកមានកំហឹង។ ជាការពិតមនុស្សមានកំហឹងពិបាកនិយាយចេញនូវអ្វីដែលនាំឱ្យគេខឹងនោះណាស់ ដូចនេះ ការនិយាយចេញអ្វីដែលគេខឹង គឺប្រសើរជាងធ្វើអាកប្បកិរិយាច្រងែងច្រងាង។ ជជែក ឬពិភាក្សាគ្នា ចរចាររវាងភាគីម្ខាងទៀត ដើម្បីបង្ហាញនូវអ្វីដែលអ្នកមានកំហឹង ហើយនេះជាវិធីសាស្រ្តអហិង្សា ឬជារៀបដោះស្រាយមានភាពជាចាស់ទុំ។

ទី៣. ស្វែងរកជំនួយពីអ្នកជំនាញចិត្តវិទ្យាគ្លីនិក អ្នកចិត្តវិទ្យា ឬអ្នកប្រឹក្សាយោបល់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។