ភ្នំពេញ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ កន្លងទៅថ្មីៗនេះមានបេក្ខជនជាប់សរុបចំនួនជាង ៧ម៉ឺននាក់ ដែលស្មើនឹង ៦៥,៦៥ភាគរយ ខណៈដែលបេក្ខជនជាប់និទ្ទេស A មានរហូតដល់ ១៧៥៣នាក់ ។ យ៉ាងណាមិញលទ្ធផលបាក់ឌុបមិនអាចកំណត់ជោគវាសនារបស់សិស្សណាម្នាក់ឡើយ ប៉ុន្តែវាបង្ហាញអំពីអត្តចរិតនៃការខិតប្រឹងប្រែងតស៊ូ។ នេះជាការបញ្ជាក់របស់ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community ។

លោក គីម ដ៉ារា បានលើកឡើងថា ៖
“បាក់ឌុបមិនអាចកំណត់ជោគវាសនាឡើយ តែបាក់ឌុបអាចបង្ហាញពីអត្តចរិតនៃការខិតខំប្រឹងប្រែង ! មិនអាចទេសិស្សដែលខ្ជិលប្រលងបាននិទ្ទេស A នោះ ហើយភាពជោគជ័យរបស់មនុស្សក៏អាស្រ័យការព្យាយាមដូចគ្នាដែរ”
ស្ថាបនិករូបសាលាបង្វឹក Startup Community នេះ បន្តថា បើទោះបីបាក់ឌុបបានមិនល្អ តែបើអ្នកផ្លាស់ប្ដូរពីខ្ជិលមកឧស្សាហ៍ ព្យាយាម តស៊ូ នោះអ្នកនឹងជោគជ័យ ហើយទំហំនៃភាពជោគជ័យនេះវាអាស្រ័យនឹងការខិតខំ មិនមែនអាស្រ័យបាក់ឌុបឡើយ ។ ដូចគ្នាដែរសិស្សនិទ្ទេស A ក៏ដោយឱ្យតែបោះបង់ភាពឧស្សាហ៍ព្យាយាម ធ្លាក់ខ្លួនជាទាសកររបស់ភាពខ្ជិល នោះជីវិតមិនអាចជោគជ័យឡើយ ។
អ្នកមានបទពិសោធន៍នៅធ្លាក់ឌីប្លូមរូបនេះ បន្ថែមថា ធ្លាក់បាក់ឌុបក៏អត់អីដែរ សំខាន់សិស្សដឹងខុស ត្រូវចេះកែប្រែខ្លួន ។ លោក គីម ដារ៉ា បន្តថា លោកពិតជាកោតសរសើរសិស្សនិទ្ទេស A ដែលខិតខំ ហើយក៏ជឿជាក់លើសិស្សដែលមិនបានជាប់និទ្ទេស A ឱ្យតែឧស្សាហ៍ព្យាយាម និងចេះតស៊ូ នោះជាកត្តាជោគជ័យរបស់មនុស្សគ្រប់គ្នា ។

“ខ្ញុំក៏ធ្លាប់ធ្លាក់ឌីប្លូមដែរ ហើយខ្ញុំក៏ធ្លាប់បង្វឹកសិស្សធ្លាក់បាក់ឌុបឱ្យប្រលងម្តងទៀតបាននិទ្ទេសល្អដែរ ហេតុនេះខ្ញុំជឿជាក់ថា ការធ្លាក់បាក់ឌុបពេលនេះជាមេរៀនដ៏ល្អនៅពេលដែលយើងកែខ្លួនខិតខំឡើងវិញ”
លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community
លោក គីម ដារ៉ា បានលើកទឹកចិត្តថា សិស្សធ្លាក់បាក់ឌុបកុំបោះបង់ខ្លួនឯង ត្រូវហ៊ានស្រមៃ ហើយខិតខំឱ្យខ្លាំងដើម្បីសម្រេចក្តីស្រមៃនោះ ។ លោកថា ទៅក្រោយគេក៏ដោយឱ្យតែលឿននិងខ្លាំងជាងគេ ប្រាកដជាដល់ទីមុន និងទៅបានឆ្ងាយជាងគេទៀតផង ។ ឱ្យគេទៅមុនមួយឆ្នាំក៏មិនអ្វីដែរ ខិតខំឱ្យខ្លាំង ព្រមទាំងយកការឈឺចាប់ជាកម្លាំងជំរុញខ្លួនក្នុងការផ្លាស់ប្ដូរ ។
គួរបញ្ជាក់ផងដែរថា ក្រៅពីចំនួនសិស្សជាប់និទ្ទេស A មានចំនួនកើនឡើងជាងឆ្នាំ២០១៩ សម្រាប់និទ្ទេសផ្សេងៗទៀត ក៏មានការកើនឡើងដែរ ដោយឆ្នាំនេះ និទ្ទេស B មានចំនួនជាង ៥ពាន់នាក់ ធៀបនឹងឆ្នាំ២០១៩ មានត្រឹមចំនួនជាង ២ពាន់នាក់, និទ្ទេស C មានចំនួនជាង ១ម៉ឺនមួយពាន់នាក់ ធៀបនឹងឆ្នាំ ២០១៩ មានចំនួន ៥ ៨៤៧នាក់, និទ្ទេស D មានចំនួនជាង ២ម៉ឺនបីពាន់នាក់ ធៀបឆ្នាំ ២០១៩ មានចំនួនជាង ១ម៉ឺនបួនពាន់នាក់ និងនិទ្ទេស E មានចំនួនជាង ២ម៉ឺនប្រាំបួនពាន់នាក់ ធៀបឆ្នាំ២០១៩ មានចំនួន ៥ម៉ឺនប្រាំមួយពាន់នាក់ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2025
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូតដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2023
ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































