ធ្លាក់បាក់ឌុប តើគួររៀនថ្នាក់ទី១២មួយឆ្នាំទៀត ឬក៏សិក្សាថ្នាក់បរិញ្ញាបត្ររង ?

ភ្នំពេញ – លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និង​កីឡា ផ្សព្វផ្សាយកាលពីថ្ងៃទី១៤ និង​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២២ កន្លងទៅនេះ ក្នុងនោះ​មាន​បេក្ខជន​ប្រមាណជាង៧ម៉ឺននាក់ ឬស្មើនឹង ៦៥,៦៥ភាគរយបានប្រឡង​ជាប់ ក្នុង​ចំណោម​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុបចំនួនជាង ១១ម៉ឺននាក់ ។ តាមទិន្នន័យដដែល​ឃើញថា មានបេក្ខជន​ប្រមាណជាង ៤ម៉ឺននាក់បានប្រឡងធ្លាក់ ។

តើបេក្ខជនដែលប្រឡងធ្លាក់បាក់ឌុប គួរ​រៀនថ្នាក់ទី១២មួយឆ្នាំទៀត ឬក៏​គួរបន្តការសិក្សា​ថ្នាក់បរិញ្ញាបត្ររង ឬក៏​ចូលរៀនជំនាញ? ចំពោះសំណួរមួយនេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា និងជា​ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​ខេត្តព្រៃវែង បាន​លើក​ឡើងថា ទាំងនេះ គឺជា​ការ​សម្រេចចិត្តរបស់ប្អូនៗ​សិស្សានុសិស្ស​ខ្លួនឯង ប៉ុន្តែអ្វីដែលសំខាន់ ប្អូនៗមិនគួរ​យក​បរាជ័យ​នៅ​ថ្នាក់ទី១២ ជាទម្ងន់មួយ​ដែល​យើង​មិន​អាច​ទៅមុខ​រួចនោះទេ។

– ឯកឧត្តម ស សុខា

“ក្រុមហ៊ុនភាគច្រើន​មក​ដល់ថ្ងៃនេះ គេ​លែងចង់មើល CV ពេលគាត់រៀនចប់នៅសាលាណាហើយ សំខាន់ជាងគេ ទី១. គេ​មើលបទពិសោធន៍ ទី២. ចេះដោះស្រាយបញ្ហាពេលកំពុងមានបញ្ហា”

ឯកឧត្តម ស សុខា មានប្រសាសន៍បន្តថា សិស្សប្រឡង​ធ្លាក់បាក់ឌុបគួរតែបន្តរៀនតទៅមុខទៀត​ ព្រោះតែជីវិតមិនមែន​កំណត់ត្រឹមថ្នាក់ទី១២ នេះទេ ។ អនាគតសិស្សខ្លួនឯងជា​អ្នកកំណត់ដោយ​ខ្លួនឯង ។

– ឯកឧត្តម ស សុខា

“កុំគិតថា ការធ្លាក់នេះយើងមិន​បានខិតខំប្រឹងប្រែង, កុំដាក់សម្ពាធលើខ្លួនឯង ហើយត្រូវសិក្សា​ជុំវិញខ្លួន ស្វែង​រកឱកាស​របស់ខ្លួន ដូចជាស្វែងរកអាហារូបករណ៍ ។ … ត្រឡប់មកវិញ សិស្សដែលប្រឡងធ្លាក់បាក់ឌុប កុំគិតថា ការប្រឡងថ្នាក់ទី១២នេះ ជាកន្លែងស្លាប់រស់ ទៅមុខ​ទៀតគឺជាឱកាសមួយ​សម្រាប់យើងកសាងជីវិត”

គួរ​បញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យ​ប្រឡង​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២១ មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប​ចំនួន ១១៤ ១៨៥នាក់ ក្នុងនោះ​លទ្ធផល​ដែល​បានប្រកាស​កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២២ បាន​បញ្ហាថា មាន​បេក្ខជន​ចំនួន ៧២០១៦នាក់បានប្រឡងជាប់ ក្នុងនោះបេក្ខជនដែលជាប់និទ្ទេស A សម្រាប់ឆ្នាំនេះ មានរហូតដល់ទៅ ១៧៥៣នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...