ពីធីបុណ្យចូលឆ្នាំខ្មែរ ៖ រៀបចំបច្ច័យ៤ ​ជូនអ្នក​មានគុណ​តាមលទ្ធភាពបង្ហាញពីភាពកតញ្ញូរបស់កូន

ភ្នំពេញ – ជាទំនៀមពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែងប្រព្រឹត្ត​ធ្វើរយៈពេលបី​ថ្ងៃនៅក្នុងខែចេត្រ ឬនៅពាក់កណ្តាលខែមេសា ។ ពិធីបុណ្យចូលឆ្នាំថ្មី ក្រៅពី​ពិធីសាសនា ដើម្បីអបអរដល់ការផ្តាច់ឆ្នាំចាស់ និងឈានចូលឆ្នាំថ្មី ក៏​ជាការផ្តល់ឱកាសសម្រាប់ការជួបជុំសាច់ញាតិឪពុកម្តាយបងប្អូនផងដែរ ។ ដូច្នេះ តើកូនប្រុសស្រី គួរ​ប្រតិបត្តិអ្វីខ្លះ​ចំពោះអ្នកមានគុណក្នុង​ឱកាសនៃពិធីបុណ្យ​ចូលឆ្នាំថ្មីនេះ?

លោក សំបូរ ម៉ាណ្ណារ៉ា សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត មានប្រសាសន៍ថា អ្វីដែលកូនប្រុសស្រី​គួរប្រតិបត្តិមុនដំបូងគេនោះ គឺការ​រៀបចំចង្ហាន់ ម្ហូប ចំណីអាហារ ដើម្បីលោកអ្នក​មានគុណបានយកទៅវត្ត ។ មួយ​ទៀត​កូនប្រុស​ស្រី​ត្រូវ​តែជូនជាបច្ច័យ៤ ទៅ​ដល់អ្នក​មានគុណ​តាមលទ្ធភាពដែល​អាចធ្វើទៅបាន ដោយ​មានដូចជា ម្ហូបអាហារ សម្លៀកបំពាក់ ទឹក ផ្លែឈើ ថ្នាំពេទ្យជាដើម ដើម្បីបង្ហាញពីភាពកត្តញូ។

– លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា

“ប្រពៃណីទំនៀមទម្លាប់របស់យើង បាននិយាយប្រាប់យើងអំពីព្រះកន្លោង។ ព្រះកន្លោង គឺជា​ព្រះដំបូង ព្រះទី១ ព្រះធំជាងគេបង្អោះ មិន​មែនព្រះសាមនគោត្តម មិន​មែនព្រះសាមសាមពុទ្ធនោះទេ សូមជ្រាបថា កូនទាំងអស់ដែលកើតមកពីឪពុកម្តាយ ត្រូវតែយល់ថា ខ្លួនឯងមានព្រះ, អញ្ចឹងបើយើងនិយាយថា តើកូនត្រូវធ្វើម៉េចនៅពេលចូលឆ្នាំនោះ គឺយើងត្រូវថ្វាយបង្គុំព្រះ យើង​ត្រូវតែធ្វើពិធីកត្តញូចំពោះព្រះ គឺព្រះដែលមានគុណនៅក្នុងផ្ទះនោះឯង”

ក្រៅពី​ការ​រៀបចំបច្ច័យ៤​  សម្រាប់អ្នក​មានគុណហើយ បន្ទាប់ពីនោះនៅក្នុងថ្ងៃណាមួយ នៃពិធីបុណ្យចូលឆ្នាំ កូនប្រុសស្រី គួរតែធ្វើពិធីស្រង់ព្រះ ដើម្បីសុំសិរីសួស្តីពីអ្នក​មានគុណ និង​បង្ហាញពីការសងគុណដែល​លោកធ្លាប់បីបាច់ថែរក្សាយើងតាំងពីតូចរៀងមក។

– លោកសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា

“ក្នុងចំណោម​មួយ​នោះ ដែលយើង​តែ​និយាយពីបុរាណមក គឺការធ្វើពិធីស្រង់ព្រះ នៅក្នុងថ្ងៃទាំងអស់ហ្នឹង គឺគេប្រើមួយថ្ងៃណាមួយ ដើម្បីធ្វើជាពិធី ជាកិច្ចស្រង់ព្រះ ឬក៏កូនខ្លះគេធ្វើរាល់ថ្ងៃក៏បាន ព្រោះខែចេត្រវាក្តៅ អញ្ចឹងទេបានធ្វើជាពិធីស្រង់ព្រះស្រោចស្រពអ្នកមានគុន ដុសសម្អាតអ្នកមានគុណ កុំភ្លេចថា ​គាត់ងូតទឹកឱ្យ​យើងមិន​មែនតែមួយឆ្នាំទេ ក៏​ប៉ុន្តែយើងគ្រាន់តែធ្វើកិច្ចការទាំងអស់នេះ នៅពេលចូលឆ្នាំ”

​ចំណុចចុងក្រោយ​ដែល​កូនប្រុសស្រីគួរធ្វើនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី គឺការធ្វើពិធីថ្វាយបង្គុំសុំខមាលទោស​អ្នក​មានគុណ ។ លោកសាស្រ្តាចារ្យ បានលើកឡើងថា ពិធីបុណ្យ​ចូលឆ្នាំ ក្រុមគ្រួសារនីមួយៗ​តែងតែមានការជួបជុំគ្នា ដូច្នេះកូនប្រុសស្រីគួរតែជួបជុំ​ឪពុកម្តាយខ្លួនឯង ថ្វាយបង្គំ សុំខមាលទោស​គាត់នូវអំពើ​ខុសឆ្គងទាំងឡាយណា​ដែលបានកើត​មាននៅ​ក្នុ​ងអំឡុង​ពេលមួយឆ្នាំ កុំឱ្យ​លោក​យកទោស​អូសដំណើរលើកូនរបស់ខ្លួន សូម​ឱ្យ​លោកអភ័យទៅលើកូន។

សូម​បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់ឆ្នាំនេះ គ្រោងនឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២២ ។ បើ​តាមទំនៀមខ្មែរ ក្នុងរយៈពេលបី​ថ្ងៃ នៃពិធីបុណ្យ​ចូលឆ្នាំថ្មីនេះ ថ្ងៃដំបូងគេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត លុះពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា ។

ថ្ងៃទី២ ដែលជាថ្ងៃបន្ទាប់ កូនចៅ​ជូន​សំម្លៀកក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតាជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទានដល់​មនុស្ស​បម្រើ ឬ​អ្នក​ក្រីក្រ​​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​​ប្អូន ដែល​បាន​ស្លាប់​ទៅ ។ សម្រាប់ថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ ពេល​ព្រឹកគេ​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់, ពេល​ល្ងាច ​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប ។ សូមជម្រាបថា បច្ច័យ៤ នៅក្នុងព្រះពុទ្ធសាសនា រួមមាន បិណ្ឌបាត្របច្ច័យ (គ្រឿងហូបចុក បាយ នំចំណី ត្រីសាច់), ចីវរបច្ច័យ (គ្រឿងដណ្ដប់ស្លៀកពាក់ ស្បង់ ត្រៃ ចីវរ), សេនាសនបច្ច័យ (ទីជម្រក ទីបាំង រាំងខ្យល់ កម្ដៅថ្ងៃ), និង​គិលានភេសជ្ជបច្ច័យ មានថ្នាំព្យាបាល និងបង្ការជម្ងឺផ្សេងៗ ថ្នាំពេទ្យ ថ្នាំចាក់ ថ្នាំលេប ប្រេងខ្យល់ តែ ស្ករ ម្លូស្លាជាដើម ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)