សេង ហ្គេកលី ៖ ប្តូរការគិតនិងស្វែងរកខ្លួនឯង គឺសំខាន់មុនពេលជ្រើសជំនាញសិក្សា

តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ និងជាអ្នកបង្កើតមាតិកាលើកទឹកចិត្តនៅលើបណ្តាញសង្គម លើកឡើងថា ជីវិតរបស់យើងនឹងផ្លាស់ប្តូរ បើសិនជាយើងផ្លាស់ប្តូរការគិត និងសកម្មភាពប្រចាំថ្ងៃរបស់យើងបានល្អ ហើយការអនុវត្តការគិតបែបនេះបាន គឺជះឥទ្ធិពលជាវិជ្ជមានទៅកាន់ការរស់នៅ ការងារ និងការសិក្សា។

ថ្លែងទៅ​កាន់យុវជនប្រមាណ១ពាន់នាក់ នៅក្នុងសិក្ខាសាលាប្រចាំឆ្នាំរបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា “Winning University Life 2024” កាលពីពេលថ្មីៗនេះ កញ្ញា សេង ហ្គេកលី បានចែករំលែកអំពីរបត់ជីវិត និងកត្តាដែលនាំឱ្យនាងមានគោលជំហរ រួមទាំងសិល្បៈនៃការដឹងនាំជីវិតផ្ទាល់ខ្លួន ហើយអ្វីដែលនាងយល់ថា វាមានឥទ្ធិពលនោះ គឺការគិតថានឹងអាចទៅរួច និងការមើលទៅលើរូបភាពអ្វីមួយក្នុងផ្លូវវិជ្ជមាន រួមទាំងការក្តោបក្តាប់វាសនាខ្លួនឯង។

ងាកទៅអតីតកាលបន្តិច ហ្គេកលី នឹកទៅដល់ដំណើរវិវឌ្ឍន៍របស់ក្មេងស្រី នាងនិយាយថា មជ្ឈដ្ឋាននៃការរស់នៅជុំវិញខ្លួននាងពេលនោះ ចំពោះភាពជាគំរូរបស់ក្មេងស្រីទូទៅគឺក្រោយរៀនចប់មធ្យមសិក្សា ដំណើរជីវិតបន្ត របស់ពួកគាត់ភាគច្រើន គឺការមានគ្រួសារ រៀបការ និងមានតួនាទីបង្កើតបុត្រធីតា ក៏ដូជាការមើលថែគ្រួសារជាដើម ដែលរូបភាពទាំងនេះ ត្រូវបានចាស់ទុំក្នុងភូមិផងរបងជាមួយបានដាក់និយមន័យឱ្យថា គឺជាកូនល្អ។

យ៉ាងណាក៏ដោយ ទោះមានសេចក្ដីអំណរពីមជ្ឈដ្ឋានរស់នៅក្បែរខ្លួនក៏ដោយ ក៏មិនបានជំរុញឱ្យ ហ្គេកលី ចង់បានជីវិតបែបនោះទេ ទន្ទឹមគ្នានឹងការមិនពេញចិត្តចំពោះការកំណត់តាមរយៈបរិយាកាសសង្គម នាងក៏មិនទាន់ដឹងដែរថា តើដំណើរជីវិតបែបណាដែលនាងស្រមៃចង់បាននៅឡើយ? ដែលហេតុផលទាំងនេះហើយ បង្កើតជាភាពមន្ទិលនិងភាពស្មុគស្មាញទៅកាន់ក្មេងស្រីម្នាក់ដែលកំពុងស្វែងរកខ្លួន​ឯង ។

រៀបការមានកូនទាំងនៅវ័យក្មេង ខ្ញុំអត់ចង់មានជីវិតរស់នៅបែបនេះទេ! ខ្ញុំចង់មានផ្លូវជីវិតផ្សេងមួយទៀត ប៉ុន្តែស្ថានភាពខ្ញុំកាលនោះបើសួរថាផ្លូវជីវិតបែបណាខ្ញុំក៏មិនដឹងដែរ ព្រោះថាមើលឃើញតែរូបភាពមនុស្សស្រីវ័យក្មេង គាត់រៀបការ គាត់នៅផ្ទះ និងការមើលថែកូនៗតែប៉ុណ្ណោះ…

កញ្ញា សេង ហ្គេកលី

ហ្គេកលី បន្តប្រាប់អំពីដំណើរជីវិត នៅពេលដែលនាងមានឱកាសជាន់ទឹកដីទីក្រុងភ្នំពេញដំបូងយ៉ាងដូច្នេះថា ពេលមកដល់ភ្នំពេញដំបូង នាងតែងអនុវត្តន៍ទៅតាមការណែនាំរបស់អាណាព្យាបាលយ៉ាងខ្ជាប់ខ្ជួន, ហ្គេកលី មិនដើរទៅទីដែលឆ្ងាយពីផ្ទះនោះទេ ក្រៅអំពីសាលារៀន ហើយនឹងទីស្នាក់អាស្រ័យ។ ក្រោយពេលបញ្ចប់បាក់ឌុប ហ្គេកលី និយាយទាំងមានចំណាប់អារម្មណ៍ហាក់សោកស្តាយថា នាងមិនស្គាល់សង្គមខាងក្រៅអ្វីទាំងអស់ ចំណែកឯការសម្រេចចិត្ត ចូលសិក្សានៅមហាវិទ្យាល័យទៀតសោត ក៏មិនស្របនិងសំណូលចិត្ត រហូតដល់នាងបាត់បង់ថាមពលក្នុងការទៅរៀននៅសាកលវិទ្យាល័យឱ្យបានចប់ចុងចប់ដើម។

ពេលមិនទាន់មានឱកាសស្វែងរកខ្លួនឯង ខ្ញុំជ្រើសជំនាញទាំងដែលខ្លួនមិនស្រឡាញ់ក្រោយបញ្ចប់បាក់ឌុប ដូច្នេះការរៀនអត់មានគោលដៅ និងមិនមានផែនការអ្វីទាំងអស់ បន្ទាប់មកក៏មិនទទួលបាននូវភាពជោគជ័យពីជីវិតនៅសាកលវិទ្យាល័យ ដោយសារជ្រើសជំនាញដែលខ្លួនឯងមិនស្រឡាញ់ ហើយរៀនក៏មិនចប់។

កញ្ញា សេង ហ្គេកលី

បុព្វហេតុមួយដែលនាំឱ្យនាងចាប់ផ្តើមស្វែងរកខ្លួនឯងគឺ កញ្ញា ហ្គេកលី បានចូលរួមនៅក្នុងសិក្ខាសិលាមួយ ដែលនិយាយអំពីផែនការជីវិត ការជ្រើសរើសជំនាញរៀននៅសាកលវិទ្យាល័យ និងចំណុចសំខាន់ដទៃទៀតក្នុងការរស់នៅ។ ក្រោយវិនិយោគពេលស្ដាប់ការចែករំលែកពីសំណាក់វាគ្មិន រួមទាំងការយកគំនិតទាំងនោះទៅពិចារណាបន្ថែម គឺនាងចាប់ផ្តើមផ្លាស់ប្តូរការគិត និងការឱ្យតម្លៃទៅលើការយល់អំពីខ្លួនឯង។ ហ្គេកលី បានដាក់សំណួរទៅកាន់ខ្លួនឯងថា តើខ្ញុំចូលចិត្តអ្វី ចង់បានអ្វី រួមទាំងការប្តេជ្ញាចិតថា ត្រូវតែរៀបចំផែនការឱ្យច្បាស់លាស់ មុននឹងប្រើប្រាស់ជីវិតជានិស្សិតក្នុងសាកលវិទ្យាល័យម្តងទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...