វិធីជំរុញខ្លួនឯងឱ្យធ្វើលំហាត់ប្រាណបានទៀងទាត់

តើធ្វើយ៉ាងណាដើម្បីរក្សាការប្តេជ្ញាចិត្តធ្វើលំហាត់បានទៀងទាត់​? ឆ្លើយតបទៅនឹងបញ្ហានេះ វាហាក់ដូចជាមិនខុសគ្នាទៅនឹងសកម្មភាព​ ឬក៏ការងារដទៃនោះទេ! ព្រោះការអនុវត្តបានជាប្រចាំទៅបាន ត្រូវការឱ្យមានកាលវិភាគ ជៀសវាងការរំពឹងលើអារម្មណ៍ចង់ធ្វើតែមួយមុខ ពោលគឺត្រូវបំបែកទម្លាប់ដែលលំបាកៗឱ្យទៅជាសកម្មភាពងាយៗ ឧទាហរណ៍ដូចជា បើថ្ងៃនេះពុំអាចទៅកន្លែងហាត់ប្រាណទេ​​ គួរក្រឡេកមើលកន្លែងដែលនៅក្បែរៗខ្លួន ឬដើរតាមផ្លូវជុំវិញផ្ទះ​ និងប្រើប្រាស់បច្ចកវិទ្យាដើម្បីតាមដានការវិវត្ត។

តាមរយៈគេហទំព័រ Sychology Today បានបង្ហាញអំពីគន្លឹះប្រាំចំណុច ក្នុងការជំរុញឱ្យខ្លួនឯងប្រកាន់ភ្ជាប់នូវទម្លាប់ហាត់ប្រាណបានជាប្រចាំ ដោយមានរៀបរាប់ខាងក្រោម ៖

១. ធ្វើកាលវិភាគឱ្យដូចនឹងការប្រជុំការងារសំខាន់ៗ ៖ ប្រសិនបើមិនបានធ្វើកាលវិភាគ ដើម្បីជំរុញខ្លួនឯងឱ្យហាត់ប្រាណនោះទេ ការរំពឹងចង់បានភាពទៀងទាត់ប្រចាំថ្ងៃ ក៏មិនអាចកើតមានដែរ។​ ផ្តល់តម្លៃលើការថែទាំសុខភាព ចាំបាច់ត្រូវផ្តល់អាទិភាពទៅលើពេលវេលា នៃការហាត់ប្រាណ។ ភាពជាប់លាប់មិនមែនសំដៅលើលទ្ធផលធំៗនោះទេ​ ប៉ុន្តែជាការសម្រេចចិត្តធ្វើឱ្យបាននូវលទ្ធផលជាប្រចាំ ទោះតិចក្ដី ឬច្រើនក្ដី។

២. កុំពឹងលើកម្លាំងចិត្តពីខាងក្រៅ ៖ ការរង់ចាំឱ្យមានទឹកចិត្ត ឬក៏កម្លាំងចិត្តពីខាងក្រៅ គឺពុំស្ថិតស្ថេរនោះទេ ហើយភាពជាប់លាប់ក៏មិនអាចកើតមានដែរ បើគ្មានវិន័យ ឬការប្តេជ្ញាចិត្ត។ ដូច្នេះជំនួសឱ្យរំពឹងលើចិត្តចង់ហាត់ប្រាណ គួរកែច្នៃឱ្យមានភាពងាយស្រួល ដូចជាការកំណត់គោលដៅក្នុងមួយខែៗថា តើត្រូវការហាត់ប៉ុន្មានគីឡូ ប៉ុន្មានជំហាន ឬប៉ុន្មានកាឡូរី? ទាំងនេះជាការពឹងពាក់លើការតាំងចិត្តជាក់ស្ដែង​ ដោយឡែកការពឹងពាក់លើអារម្មណ៍ គឺពុំឆ្លើយតបនឹងការកំណត់គោលដៅនោះទេ។

៣. ប្រើប្រាស់អតីតកាលវិភាគអនាគត ៖ គួររំលឹកផងដែរថា រៀងរាល់ពេលដែលលោកអ្នកខកខានក្នុងការធ្វើលំហាត់ប្រាណ គឺបានចងក្រងនៅក្នុងដំណើរប្រវត្តិរបស់ខ្លួនឯងជានិច្ច ហើយប្រវត្តិអតីតកាល គឺជាការចង្អុលបង្ហាញអំពីដំណើរនៃអនាគតបានមួយផ្នែកដែរ។ ការខកខាននៅថ្ងៃនេះ វាក៏នឹងជំរុញភាពខកខាននៅថ្ងៃស្អែកបានយ៉ាងងាយដូចគ្នា។ រៀងរាល់ពេលដែលប្តេជ្ញាចិត្តធ្វើលំហាត់ប្រាណ ទោះបីជាត្រឹមតែប្រាំនាទីក្តី វាក៏ជាសកម្មភាពមួយដែលជួយពង្រឹងទម្លាប់បានដែរ។

៤. ការចាប់ផ្តើមជាមួយអ្វីដែលមានស្រាប់ ៖ ការកំណត់គោលដៅធំៗ ​ឬការប្រើប្រាស់ឧបករណ៍ទំនើបៗ ឬទៅទីតាំងល្អៗ ប៉ុន្តែឆ្ងាយៗ វាពុំមែនជារឿងដែលអាក្រក់នោះទេ? ប៉ុន្តែតើភាពសម្បូរបែបទាំងនេះ បានផ្តល់ភាពងាយស្រួល និងរក្សាភាពជាប់លាប់ទៅកាន់ខ្លួនឯងកម្រិតណា? ការជ្រើសយកអ្វីដែលសាមញ្ញៗ ឬជ្រើសរើសអ្វីដែលមាននៅក្នុងដៃស្រាប់ ដូចជាហាត់ប្រាណក្បែរផ្ទះ ទិញឧបករណ៍ដាក់ក្នុងផ្ទះ និងដើរជុំវិញកន្លែងស្នាក់នៅ សុទ្ធសឹងតែជាសកម្មភាពបង្កើនភាពងាយស្រួលក្នុងការរក្សាទម្លាប់នៃការហាត់ប្រាណបានទៀងទាត់។

៥. ជៀសវាងសម្លៀកបំពាក់ធ្វើឱ្យកកិត ៖ មួយថ្ងៃៗមានសកម្មភាពច្រើនដែលយើងត្រូវទទួលខុសត្រូវ ដូច្នេះវាងាយស្រួលនឹងការភ្លេចសម្ភារកីឡា ឬក៏ពេលខ្លះមានសម្ភារជាច្រើនដែលត្រូវយកតាមជាប់ខ្លួន​តម្រូវឱ្យពិបាកសម្រេចចិត្ត ថា តើយកមួយណា ទុកមួយណា? ឆ្លើយតបទៅនឹងចំណោទបញ្ហានេះ ការរៀបចំទុកជាមុន ឬការស្លៀកពាក់ដែលស្រួលៗ ក៏ជាដាក់កំហិតមិនឱ្យខ្លួនឯងបង្កើតលេសចាកចេញពីទម្លាប់ហាត់ប្រាណ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *