និស្សិតចិន ជ្រើសរើសបន្តការសិក្សានៅសិង្ហបុរី ជំនួសអាមេរិក

សិង្ហបុរីដែលជាប្រទេសមានសាកលវិទ្យាល័យស្វយ័តចំនួន ៦ ផ្ដល់មូលនិធិសាធារណៈ និងសាកលវិទ្យាល័យឯកជនល្បីៗមួយចំនួនធំ បានក្លាយជាគោលដៅដ៏ពេញនិយម សម្រាប់និស្សិតចិន ដែលចង់បន្តការសិក្សាក្រៅប្រទេស, នេះបើយោងតាមការ​ចុះផ្សាយ​របស់ The South China Morning Post ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចិន នៅ​ក្នុងឆ្នាំ២០២៣ មាននិស្សិតអន្តរជាតិជាង ៧៣,០០០នាក់ ក្នុងប្រទេសសិង្ហបុរី ខណៈចំនួននិស្សិតចិន គឺច្រើនគួរឱ្យកត់សម្គាល់។

សហរដ្ឋអាមេរិក ដែល​ធ្លាប់តែជាប្រទេសទាក់ទាញនិស្សិតចិនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែបច្ចុប្បន្ន អ្នកជំនាញក្នុងវិស័យអប់រំចិនរកឃើញថា សិង្ហបុរីអាចនឹងមានកំណើនចំនួននិស្សិតចិនកាន់តែច្រើនក្នុងរយៈពេលដ៏ខ្លី ចំពេលមានការកើនឡើង នៃភាពមិនច្បាស់លាស់ និងអស្ថិរភាពនៃនិស្សិតចិនក្នុងសហរដ្ឋអាមេរិក។

សម្រាប់ជនជាតិចិន សិង្ហបុរីជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមគោលដៅសិក្សានៅបរទេសដ៏ពេញនិយមបំផុត នៃ​ប្រទេស​ចំនួន២៨ ដែលពួកគេបានកំណត់, នេះបើយោងតាមរបាយការណ៍ ចងក្រងរួមគ្នា ដោយក្រសួងអប់រំចិន និងមជ្ឈមណ្ឌល Think Tank Center for China and Globalization (CCG) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។

ក្នុងចំណោមប្រទេសទាំង ២៨នោះ ប្រទេសអង់គ្លេស ឈរនៅលំដាប់ថ្នាក់កំពូល ខណៈអាមេរិកជាប់ចំណាត់ថ្នាក់ទី៤ បន្ទាប់ពីកាណាដា ហើយមូលហេតុ នៃការធ្លាក់ចុះនេះ គឺបណ្ដាលមកពីអារម្មណ៍មិនសប្បាយចិត្តអំពីសុវត្ថិភាព។

លោក Zheng Jinlian អនុប្រធាន CCG បានលើកឡើងថា មូលហេតុដែលជំរុញឱ្យនិស្សិតចិន ពិចារណាទៅសិក្សានៅ​ប្រទេសផ្សេង ក្រៅពីអាមេរិក គឺដោយសារកត្តាមួយចំនួនដូចជា ជម្លោះ បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ និងគោលជំហរទូទៅរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន។

បច្ចុប្បន្នចំនួននិស្សិតចិននៅអាមេរិកបានធ្លាក់ចុះរួចទៅហើយ ដោយចំនួននិស្សិតឥណ្ឌាបានវ៉ាដាច់ប្រទេសចិន និងស្ថិតនៅក្នុងនាមជានិស្សិតអន្តរជាតិ ដែលមានចំនួនច្រើនបំផុតនៅអាមេរិកកាលពីឆ្នាំមុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2026

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...