រុក្ខជាតិបៃតងជួយបង្កើនថាមពលផ្លូវចិត្តឱ្យស្រស់ត្រកាលគ្រប់ពេល

ដាំរុក្ខជាតិបៃតងនៅជុំវិញខ្លួនអាចជួយដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សកាន់តែរីករាយ ព្រមទាំងបង្កើនថាមពលជីវិតឱ្យស្រស់ថ្លាជានិច្ច ។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Livekindly រុក្ខជាតិបៃតង មិន​ត្រឹម​តែធ្វើ​ឱ្យ​មានភាពរីករាយ​ប៉ុណ្ណោះទេ តែវា​ក៏​បានជួយ​ឱ្យ​សុខភាពផ្លូវចិត្តបានយ៉ាងប្រសើរ ជួយបង្កើតភាពច្នៃប្រតិដ្ឋ និងរស់នៅមានសេចក្ដីសុខជាប្រចាំ ។ ខាងក្រោមនេះ គឺជាហេតុផលប្រាំចំណុចដែលបង្ហាញពីផលប្រយោជន៍របស់រុក្ខជាតិបៃតងនៅជុំវិញខ្លួន ។

១. រុក្ខជាតិបៃតងជួយបន្ថយបញ្ហាថប់បារម្ភ និងស្ត្រេស ៖ ការសិក្សាជាច្រើនបានបង្ហាញថា កម្រិតស្ត្រេសរបស់មនុស្សចុះទាបនៅពេលចំណងស្និទស្នាលរុក្ខជាតិក្នុងផ្ទះ ។ រុក្ខជាតិបៃតងនៅក្នុងផ្ទះជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត កាត់បន្ថយស្ត្រេស និងលើកសម្រស់គេហដ្ឋានរស់នៅ ។ ទន្ទឹមគ្នានេះការសិក្សាមួយនៅប្រទេសជប៉ុនបានសន្និដ្ឋានថា សូម្បីតែគ្រាន់តែសម្លឹងមើលរុក្ខជាតិបៃតងនៅលើតុធ្វើការ ក៏អាចកាត់បន្ថយកម្រិតថប់អារម្មណ៍បានផងដែរ ។

២. រុក្ខជាតិបៃតងជួយជំរុញលើការផ្តោតអារម្មណ៍ និងការចងចាំកាន់ខ្លាំង ៖ មិនមានអារម្មណ៍សម្រាប់ធ្វើការងារមែនទេ ? មនុស្សនៅក្បែររុក្ខជាតិប្រហែលជាល្អសម្រាប់ការផ្តោតអារម្មណ៍ទៅលើការងារទាំងនៅផ្ទះ និងនៅកន្លែងធ្វើការ ។ រុក្ខជាតិមានឥទ្ធិពលស្ងប់ស្ងាត់ សមត្ថភាពវាអាចជួយរក្សាការចងចាំបានយ៉ាងល្អ ។ ការសិក្សាមួយពីសាកលវិទ្យាល័យ Michigan បានរកឃើញថា ការចំណាយពេលនៅខាងក្រៅជុំវិញរុក្ខជាតិអាចបង្កើនការចងចាំរហូតដល់ ២០ភាគរយ។ លើសពីនេះ រុក្ខជាតិលម្អនៅក្នុងផ្ទះក៏អាចបង្កើតបរិយាកាសសិក្សាវិជ្ជមានដល់កុមារផងដែរ ។

៣. រុក្ខជាតិបៃតងជួយបង្កើនគំនិតច្នៃប្រតិដ្ឋ ៖ ពេលខ្លះការប្រាស្រ័យទាក់ទងជាមួយរុក្ខជាតិអាចធ្វើឱ្យមនុស្សមានគំនិតច្នៃប្រតិដ្ឋបានល្អ។ ការសិក្សាមួយ​នៅឆ្នាំ ២០១៥ បានរកឃើញថា ការរចនាឱ្យមានរុក្ខជាតិបៃតងនៅកន្លែងធ្វើការអាចជួយបង្កើនគំនិតច្នៃប្រតិដ្ឋរហូតដល់ ១៥ភាគរយនៃប្រសិទ្ធភាពការងារ ។ ដូច្នេះហើយទើបរុក្ខជាតិបៃតង​តែងមាន​វត្តមាន​ទាក់ទងនឹងសាលារៀន ទីកម្សាន្ត កន្លែងធ្វើការងារ ដោយសាររុក្ខជាតិបៃតងទាំងនោះមានលទ្ធភាពភ្ជាប់ទំនាក់ទំនងមនុស្សជាមួយបរិយាកាស ព្រមទាំងជួយបង្កើតលំនឹកគំនិតថ្មីៗ ។

៤. រុក្ខជាតិបៃតងជួយបង្កើនផលិតភាព ៖ តើអ្នកកំពុងព្យាយាមស្វែងរកអ្វីមួយមកជួយ ដើម្បីឱ្យមានអារម្មណ៍ធ្វើការបានល្អមែនទេ? មានរុក្ខជាតិនៅជុំវិញខ្លួនអាចនឹងជួយអ្នកឱ្យសម្រេចការងារបានយ៉ាងល្អ និងរលូន ។ ការសិក្សាលើការិយាល័យចំនួនបី បុគ្គលិកបាននិយាយថា ពួកគេមានអារម្មណ៍ថាមានផលិតភាពកាន់តែខ្លាំង នៅពេលដែលកន្លែងធ្វើការរបស់ពួកគេពោរពេញទៅដោយរុក្ខជាតិ ។

៥. រុក្ខជាតិបៃតងជួយសម្រួលដល់ការព្យាបាលជំងឺ ៖ ការផ្ញើផ្កា ឬរុក្ខជាតិទៅឱ្យនរណាម្នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ អាចជួយឱ្យពួកគេឆាប់ជាសះស្បើយបានលឿន ។ អ្នកស្រាវជ្រាវខ្លះជឿថា វាអាចជួយបង្កើនល្បឿននៃការព្យាបាលនៅពេលដែលអ្នកផ្ញើផ្កា ឬរុក្ខជាតិនានាទៅកាន់អ្នកជំងឺ ។ ការសិក្សាបានរកឃើញថា អ្នកជំងឺវះកាត់អាចមានការឈឺចាប់ទាប មិនសូវមានថប់អារម្មណ៍ និងមិនសូវអស់កម្លាំងនៅពេលដែលពួកគេមានរុក្ខជាតិបៃតងនៅក្នុងបន្ទប់សម្រាក​ ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។