កោះកុង – ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅព្រឹកថ្ងៃចន្ទនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរ និងមានមោទនភាពចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២១ កន្លងទៅ បានប្រព្រឹត្តទៅដោយគ្មានការរំខានពីជំងឺកូវីដ-១៩ ។

សម្តេចតេជោ មានប្រសាសន៍ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះ ក្នុងចំណោមបេក្ខជនចំនួនជាង ១១ម៉ឺននាក់ រកឃើញករណីឆ្លងជំងឺកូវីដ-១៩ តែចំនួន ០៣ករណីប៉ុណ្ណោះ ដោយក្នុងនោះបេក្ខជនជាកីឡាកទើបត្រឡប់មកពីការប្រកួតនៅក្រៅប្រទេសចំនួន ០២នាក់ និងម្នាក់ទៀតនៅខេត្តបាត់ដំបង ។ ជាមួយគ្នានេះ បេក្ខជនដែលរកឃើញមានវិជ្ជមានកូវីដ-១៩ នៅតែអាចបន្តប្រឡងបានជាធម្មតា ដោយដាក់ឱ្យប្រឡងដាច់ដោយឡែក ។
– សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
“ខ្ញុំសប្បាយចិត្តជាងគេគឺនៅពេលប្រឡងបាក់ឌុប… កូនសិស្សជាង ១១ម៉ឺននាក់ ! ករណីឆ្លងកូវីដ មានតែបីករណីប៉ុណ្ណោះ ពីរករណីគឺការនាំចូលមកពីការប្រកួតនៅក្រៅប្រទេស គឺចាត់តាំងឱ្យប្រឡងនៅមន្ទីរពេទ្យតែម្តង ! មួយទៀតគឺនៅបាត់ដំបង ប៉ុន្តែយើងនៅតែចាត់តាំងឱ្យប្រឡងបាន ដោយឱ្យអ្នកដែលកើតកូវីដមានបន្ទប់ដាច់ដោយឡែកពីគេ”
ជាមួយគ្នានេះ បើតាមរបាយការណ៍របស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានឱ្យដឹងដែរថា សម្រាប់គណៈមេប្រយោគចំនួនជាង ៨ពាន់នាក់ដែលក្រសួងបានអញ្ជើញមកធ្វើអត្រាកំណែ ក្រសួងបានរកឃើញគណៈមេប្រយោគកំណែតែ ៩នាក់ប៉ុណ្ណោះ មានវិជ្ជមានកូវីដ-១៩ ។
ក្នុងឱកាសបិទបញ្ចប់ការប្រឡងបាក់ឌុប កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បញ្ហាកូវីដ-១៩ មិនបានធ្វើឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រអាក់រអួលនោះទេ ថែមទាំងឱ្យស្ថានភាពក្នុងមណ្ឌលប្រឡងល្អជាងឆ្នាំមុនៗ ។

– ឯកឧត្តម ហង់ជួន ណារ៉ុន
“ការព្រួយបារម្ភកន្លងមកនេះ ដែលយើងព្រួយបារម្ភខ្លាចថា ការប្រឡងអាចបង្កើតឱ្យមានបញ្ហាផ្សេងៗ ជាពិសេសយើងខ្លាចថា ភាពរអាក់រអួលនៃជំងឺកូវីដ គឺមិនមានកើតឡើងនោះទេ ។ មិនមានបញ្ហានេះដោយសារតែការដាក់ចេញវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការលើកកម្ពស់វិធានការសុខាភិបាល ៣កុំ ៣ការពារ គឺបង្កលក្ខណៈឲ្យការប្រឡងលើកនេះ ដំណើរការល្អជាងឆ្នាំមុនៗ”

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ – ២៨ ខែធ្នូកន្លងទៅ មានបេក្ខជនចុះឈ្មោះប្រឡងសរុបជាង ១១ម៉ឺននាក់ ក្នុងនោះស្រីមានជាង ៦ម៉ឺននាក់ ដោយមានមណ្ឌលប្រឡងចំនួន ២០៤មណ្ឌល ចែកចេញជា ៤,៦១៦ បន្ទប់ ក្នុងនោះបេក្ខជនអវត្តមានសរុប ៤,៤៣០ នាក់ (ស្រី ១, ៨២៧ នាក់) ត្រូវជា ៣,៨៨ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2025
តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/06/2026
សម្រាប់យុវជនដែលកំពុងស្វែងរកឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សាជំនាញរហូត

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តមសិក្សាចំនួន១២០កន្លែងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2023
រសួងអប់រំយុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2025
កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































