ដាំរុក្ខជាតិបៃតងនៅជុំវិញខ្លួនអាចជួយដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សកាន់តែរីករាយ ព្រមទាំងបង្កើនថាមពលជីវិតឱ្យស្រស់ថ្លាជានិច្ច ។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Livekindly រុក្ខជាតិបៃតង មិនត្រឹមតែធ្វើឱ្យមានភាពរីករាយប៉ុណ្ណោះទេ តែវាក៏បានជួយឱ្យសុខភាពផ្លូវចិត្តបានយ៉ាងប្រសើរ ជួយបង្កើតភាពច្នៃប្រតិដ្ឋ និងរស់នៅមានសេចក្ដីសុខជាប្រចាំ ។ ខាងក្រោមនេះ គឺជាហេតុផលប្រាំចំណុចដែលបង្ហាញពីផលប្រយោជន៍របស់រុក្ខជាតិបៃតងនៅជុំវិញខ្លួន ។

១. រុក្ខជាតិបៃតងជួយបន្ថយបញ្ហាថប់បារម្ភ និងស្ត្រេស ៖ ការសិក្សាជាច្រើនបានបង្ហាញថា កម្រិតស្ត្រេសរបស់មនុស្សចុះទាបនៅពេលចំណងស្និទស្នាលរុក្ខជាតិក្នុងផ្ទះ ។ រុក្ខជាតិបៃតងនៅក្នុងផ្ទះជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត កាត់បន្ថយស្ត្រេស និងលើកសម្រស់គេហដ្ឋានរស់នៅ ។ ទន្ទឹមគ្នានេះការសិក្សាមួយនៅប្រទេសជប៉ុនបានសន្និដ្ឋានថា សូម្បីតែគ្រាន់តែសម្លឹងមើលរុក្ខជាតិបៃតងនៅលើតុធ្វើការ ក៏អាចកាត់បន្ថយកម្រិតថប់អារម្មណ៍បានផងដែរ ។

២. រុក្ខជាតិបៃតងជួយជំរុញលើការផ្តោតអារម្មណ៍ និងការចងចាំកាន់ខ្លាំង ៖ មិនមានអារម្មណ៍សម្រាប់ធ្វើការងារមែនទេ ? មនុស្សនៅក្បែររុក្ខជាតិប្រហែលជាល្អសម្រាប់ការផ្តោតអារម្មណ៍ទៅលើការងារទាំងនៅផ្ទះ និងនៅកន្លែងធ្វើការ ។ រុក្ខជាតិមានឥទ្ធិពលស្ងប់ស្ងាត់ សមត្ថភាពវាអាចជួយរក្សាការចងចាំបានយ៉ាងល្អ ។ ការសិក្សាមួយពីសាកលវិទ្យាល័យ Michigan បានរកឃើញថា ការចំណាយពេលនៅខាងក្រៅជុំវិញរុក្ខជាតិអាចបង្កើនការចងចាំរហូតដល់ ២០ភាគរយ។ លើសពីនេះ រុក្ខជាតិលម្អនៅក្នុងផ្ទះក៏អាចបង្កើតបរិយាកាសសិក្សាវិជ្ជមានដល់កុមារផងដែរ ។
៣. រុក្ខជាតិបៃតងជួយបង្កើនគំនិតច្នៃប្រតិដ្ឋ ៖ ពេលខ្លះការប្រាស្រ័យទាក់ទងជាមួយរុក្ខជាតិអាចធ្វើឱ្យមនុស្សមានគំនិតច្នៃប្រតិដ្ឋបានល្អ។ ការសិក្សាមួយនៅឆ្នាំ ២០១៥ បានរកឃើញថា ការរចនាឱ្យមានរុក្ខជាតិបៃតងនៅកន្លែងធ្វើការអាចជួយបង្កើនគំនិតច្នៃប្រតិដ្ឋរហូតដល់ ១៥ភាគរយនៃប្រសិទ្ធភាពការងារ ។ ដូច្នេះហើយទើបរុក្ខជាតិបៃតងតែងមានវត្តមានទាក់ទងនឹងសាលារៀន ទីកម្សាន្ត កន្លែងធ្វើការងារ ដោយសាររុក្ខជាតិបៃតងទាំងនោះមានលទ្ធភាពភ្ជាប់ទំនាក់ទំនងមនុស្សជាមួយបរិយាកាស ព្រមទាំងជួយបង្កើតលំនឹកគំនិតថ្មីៗ ។

៤. រុក្ខជាតិបៃតងជួយបង្កើនផលិតភាព ៖ តើអ្នកកំពុងព្យាយាមស្វែងរកអ្វីមួយមកជួយ ដើម្បីឱ្យមានអារម្មណ៍ធ្វើការបានល្អមែនទេ? មានរុក្ខជាតិនៅជុំវិញខ្លួនអាចនឹងជួយអ្នកឱ្យសម្រេចការងារបានយ៉ាងល្អ និងរលូន ។ ការសិក្សាលើការិយាល័យចំនួនបី បុគ្គលិកបាននិយាយថា ពួកគេមានអារម្មណ៍ថាមានផលិតភាពកាន់តែខ្លាំង នៅពេលដែលកន្លែងធ្វើការរបស់ពួកគេពោរពេញទៅដោយរុក្ខជាតិ ។
៥. រុក្ខជាតិបៃតងជួយសម្រួលដល់ការព្យាបាលជំងឺ ៖ ការផ្ញើផ្កា ឬរុក្ខជាតិទៅឱ្យនរណាម្នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ អាចជួយឱ្យពួកគេឆាប់ជាសះស្បើយបានលឿន ។ អ្នកស្រាវជ្រាវខ្លះជឿថា វាអាចជួយបង្កើនល្បឿននៃការព្យាបាលនៅពេលដែលអ្នកផ្ញើផ្កា ឬរុក្ខជាតិនានាទៅកាន់អ្នកជំងឺ ។ ការសិក្សាបានរកឃើញថា អ្នកជំងឺវះកាត់អាចមានការឈឺចាប់ទាប មិនសូវមានថប់អារម្មណ៍ និងមិនសូវអស់កម្លាំងនៅពេលដែលពួកគេមានរុក្ខជាតិបៃតងនៅក្នុងបន្ទប់សម្រាក ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់គ្រូបង្រៀនកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យ នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន...

ឱកាសសម្រាប់សិស្សបាក់ឌុប! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង ផ្តល់ជូនទាំងកុំព្យូទ័រ និងការសិក្សាឥតគិតថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2026
ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2023
កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2025
ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសសិក្សាឥតគិតថ្លៃ ៖ សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្សចូលរៀន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
សាលាមធ្យមវិចិត្រសិល្បៈ ដែលជាគ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅ និងបច្ចេកទេសជំនាញវិជ្ជាជីវៈសិល្បៈ ស្ថិតក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រឡងជ្រើសរើសសិស្សានុសិស្សទាំងពីរភេទ...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2024
សម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ឆ្នាំង មានបំណងចង់សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសយុវជនឱ្យចូលសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើនសរុបចំនួន ៦៦០កន្លែង។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































