តម្រង់ទិសសិក្សា ជួយជំរុញល្បឿន​នៃការ​សិក្សា​របស់សិស្ស

នៅក្នុងបរិបទនៃការសិក្សាដ៏ស្មុគស្មាញ និងតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន ការទទួលបានការតម្រង់ទិសបន្ថែមពីខាងក្រៅសាលារៀន បានក្លាយជាកត្តាជំរុញដ៏សំខាន់មួយក្នុងការបង្កើនប្រសិទ្ធភាពសិក្សា និងការអភិវឌ្ឍខ្លួនរបស់សិស្ស។ អ្នកតម្រង់ទិសសិក្សា (Tutor) មិនត្រឹមតែបំពេញបន្ថែមចំណេះដឹងលើមុខវិជ្ជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះនូវទម្លាប់ល្អៗ ដូចជាការគ្រប់គ្រងពេលវេលា ការរៀបអាទិភាព និងការពង្រឹងវិន័យផ្ទាល់ខ្លួន។

អាណាព្យាបាលជាច្រើនបានសម្រេចចិត្តជ្រើសរើសសេវាកម្មនេះ ដោយសារតែភាពមមាញឹកនៃជីវិតប្រចាំថ្ងៃ និងកង្វះជំនាញឯកទេសដើម្បីបង្ហាត់បង្ហាញកូនៗអំពីវិធីសាស្រ្តនៃការសិក្សាប្រកបដោយគុណភាព។

អត្ថបទនេះនឹងលម្អិតអំពីមូលហេតុដែលការតម្រង់ទិសបន្ថែម ផ្តល់នូវបទពិសោធន៍សិក្សាឯកជន និងប្រសិទ្ធភាព ព្រមទាំងជួយពង្រឹងទំនុកចិត្ត ភាពក្លាហាន និងឯករាជ្យភាពដល់យុវជន ត្រៀមខ្លួនសម្រាប់ដំណើរការសិក្សានាពេលអនាគត។

អត្ថប្រយោជន៍ជារួមចំពោះសិស្សដែលមានអ្នកតម្រង់ទិសនៃការសិក្សា ៖ សិស្សដែលទទួលបានការតម្រង់ទិស ជួយឱ្យពួកគេទទួលបាននូវអត្ថប្រយោជន៍មួយចំនួនដូចជា មានឯកជនភាព និងបទពិសោធន៍នៃការសិក្សាខុសប្លែកពីសិស្សផ្សេង ប៉ុន្តែស្របតាមសក្តានុពលខ្លួនឯង។ មានការបង្ហាញមួយទល់មួយ ដែលវិធីនេះជួយឱ្យមានការផ្តោតលើការសិក្សាបានល្អ។ បន្ថែមពីនេះ ជួយសិស្សក្នុងការអនុវត្តទម្លាប់នៃការសិក្សាមានគុណភាព, មានឥរិយាបថវិជ្ជមានកំឡុងពេលរៀនសូត្រ និងការប្រាស្រ័យទាក់ទងនៅសាលារៀន, ពង្រឹងខ្លួនឱ្យស្គាល់គុណតម្លៃនៃការគោរពខ្លួនឯងផង និងពង្រឹងទំនុកចិត្តផង! សិស្សមានទម្លាប់រៀន និងធ្វើការដោយទំនួលខុសត្រូវ, ហ៊ានប្រឈមនឹងឧបសគ្គដែលកើតមាន, លើកទឹកចិត្តឱ្យមានឯករាជ្យភាពក្នុងការស្វ័យសិក្សា និងសួរសំណួរនៅសាលា, មានឥរិយាបថដែលអាចសម្របខ្លួននឹងសង្គមមនុស្សដែលមកពីប្រភពចម្រុះគ្នា និងជាការត្រៀមខ្លួនឱ្យយុវជនមានភាពម្ចាស់ការ ទៅកាន់ដំណើរនៃការសិក្សាខាងមុខទោះក្នុងកម្រិតណាក៏ដោយ។

បទពិសោធន៍ និងឯកជនភាព ៖ មិនថាសាលារដ្ឋ ឬក៏សាលាឯកជននោះទេ កម្មវិធីរបស់សាលានីមួយៗបង្កើតឡើងដើម្បីសិស្ស ដែលមកពីប្រភពខុសគ្នាៗ ហើយលទ្ធភាពនៃការទទួលបានចំណេះជំនាញមិនដូចគ្នាទេ ​ព្រោះវិធីនៃការរៀនរបស់កម្មវិធីសិក្សានីមួយៗ ក៏មានភាពខុសគ្នាដែរ ដូច្នេះកាលដែលសិស្សមានឱកាសក្នុងការទទួលបានអ្នកតម្រង់ទិសបន្ថែមក្នុងការសិក្សាដែលមានផាសុកភាព និងឯកជនភាព ជួយឱ្យពួកគេមានភាពក្លាហាន ក្នុងការសួរ និងជាបទពិសោធបន្ថែមក្នុងការសម្រួចគោលដៅនៃការសិក្សា ព្រោះអ្នកតម្រង់ទិសក្នុងការរៀនសូត្រ មានតួនាទីក្នុងការស្វែងរកចំណុចខ្លាំងសិស្ស និងការជ្រើសរើសសកម្មភាពដែលស្របនឹងពេលវេលាដែលរៀនទៅមានប្រសិទ្ធភាព។

ទំនុកចិត្ត និងភាពក្លាហាន ៖ កាលដែលទទួលបានការតម្រង់ទិសបន្ថែម បន្ទាប់ពីចប់ការសិក្សានៅក្នុងថ្នាក់រៀន ជួយឱ្យសិស្សដែលមិនសូវចាប់បានមេរៀនដូចសិស្សដទៃៗ​ ឬសិស្សដែលមិនសូវមានភាពក្លាហានប្រឈមមុខនឹងមនុស្សម្នាជាច្រើន ចាប់ផ្តើមរៀបចំខ្លួនក្នុងការបង្កើនទំនុកចិត្តចំពោះខ្លួនឯងឡើងវិញ។ ព្រោះក្រៅពីការជួយបង្ហាញផ្លូវ ក្នុងការជ្រើសរើសរបៀបនៃការសិក្សាដែលត្រឹមត្រូវ អ្នកតម្រង់ទិសមានតួនាទីជួយបំផុសសំណួរ ជួយរំឭកអំពីភាពខ្លាំង ការសរសើរលើកទឹកចិត្ត ការថែរក្សាខ្លួនទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត! ការបណ្តុះផ្នត់គំនិតវិជ្ជមាន ទម្លាប់ឱ្យនិយាយ ទម្លាប់បង្ហាញចេញនូវអ្វីដែលខ្លួនមិនទាន់យល់ ឬមិនពេញចិត្ត។ ទាំងអស់នេះហើយ សុទ្ធសឹងតែជាអ្វីដែលសិស្សត្រូវការបន្ថែមក្រៅពីការសិក្សានៅសាលា ប្រសិនបើអាណាព្យាបាលមិនមានពេល ឬមិនអាចជួយបង្រៀនបន្ថែមទៅកាន់កូនៗនោះទេ គួរពិចារណាជ្រើសរើសអ្នកតម្រង់ទិស ឬអ្នកប្រឹក្សាដើម្បីបង្កើនគុណភាពនៃការសិក្សារបស់កូនៗ និងដើម្បីសម្រួចទម្លាប់នៃការសិក្សាឱ្យចំគោលដៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...