វិធីសាស្រ្ត៤ចំនុចជួយមនុស្សដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរឱ្យល្អប្រសើរវិញ

នៅពេលដែលមិត្តភក្តិជិតស្និទ្ធ​របស់អ្នកមានបញ្ហា ជានិច្ចកាលពួកគេតែងតែនិយាយ ឬផ្ញើសារមកអ្នកភ្លាមអំពីបញ្ហារបស់ពួកគេ ។ ប៉ុន្តែបើសិនជាថ្ងៃណាមួយ មិត្តរបស់អ្នកនិយាយថា ”ខ្ញុំចង់សម្លាប់ខ្លួន” ឬរៀបរាប់អំពីបញ្ហានៃការលំបាកខ្លាំង នោះមានន័យថា គេកំពុងតែជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរហើយ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយចំនួនដែលអ្នក​អាចជួយ​ឱ្យ​ស្ថានការណ៍ល្អប្រសើរមកវិញ ឬអាចជួយ​មិត្តភ័ក្តិ​របស់អ្នក​ឆ្លងកាត់​វិបត្តិ​មួយ​គ្រាបាន។

១.អ្នកត្រូវយកចិត្តទុកដាក់លើភាសា និងអាក្បកិរិយារបស់ពួកគេ ៖ មនុស្សតែងតែនិយាយអំពីការធ្វើអត្តឃាតតាមរបៀបមិនច្បាស់លាស់ ឬមិនបញ្ជាក់ចំៗថាពួកគេចង់ធ្វើអត្តឃាតនោះទេ។ មិត្តរបស់អ្នកអាចនិយាយអ្វីដែលឆ្លុះបញ្ចាំងពីអារម្មណ៍ នៃការខ្មាស់អៀន អស់សង្ឃឹម ឬបរាជ័យ។ ពួកគេប្រហែលជាមិននិយាយថា “ខ្ញុំចង់ស្លាប់” ឬ “ខ្ញុំចង់សម្លាប់ខ្លួន” ឡើយ។ ផ្ទុយទៅវិញ ពួកគេអាចនិយាយថា “ខ្ញុំជាបន្ទុកសម្រាប់មនុស្សគ្រប់គ្នា” អារម្មណ៍ និងសកម្មភាពរបស់ពួកគេក៏អាចបង្ហាញសញ្ញាមួយចំនួនផងដែរ។ ហេតុដូចនេះ អ្នកគួរយកចិត្តទុកដាក់លើសកម្មភាព និងស្ដាប់ពួកគេដោយការព្រួយបារម្មណ៍ខ្ពស់ ហើយគួរប្រុងប្រយ័ត្ននូវការឆ្លើយតបតាមរយៈសម្ដីរបស់អ្នក។

២. សួរ ឬនិយាយជាមួយពួកគេដោយផ្ទាល់ ៖ ការសួរពួកគេពីបញ្ហានេះអាចធ្វើឱ្យពួកគេជៀសផុតពីហានិភ័យខ្ពស់នៃការសម្លាប់ខ្លួនបាន។ ទីមួយ បញ្ជាក់ថាពួកគេពិតជាគិតចង់ធ្វើអត្តឃាត ដោយសួរថា តើអ្នកគិតចង់បញ្ចប់ជីវិតដែរឬទេ? ប្រសិនបើពួកគេឆ្លើយថា បាទ ឬចាស ចូរសួរថា “តើអ្នកមានផែនការសម្រាប់ធ្វើវាដែរ ឬនៅ?” ហើយប្រសិនបើពួកគេឆ្លើយថា បាទ/ចាស ចូរសួរទៀតថា “តើអ្នកមានរបស់ប្រើប្រាស់សម្រាប់ធ្វើការសម្លាប់ខ្លួននោះហើយ ឬនៅ?” បន្ទាប់មកសួរថា តើវត្ថុទាំងនោះនៅឯណា? មិនមែនគ្រប់គ្នាដែលគិតអំពីការស្លាប់មានផែនការ ឬមធ្យោបាយ និងចេតនាដើម្បីអនុវត្តផែនការរបស់ពួកគេនោះទេ។ នរណាម្នាក់ដែលនិយាយថា បាទ ឬចាស ចំពោះសំណួរទាំងអស់នេះ អាចមានន័យថា ពួកគេបានកំពុងតែមានផែនការច្បាស់លាស់នៅក្នុងការធ្វើអត្តឃាតហើយ។ ហេតុដូចនេះ អ្នកត្រូវតែរកជំនួយ ឬផ្ដល់ការគាំទ្រជាបន្ទាន់សម្រាប់ពួកគេ។

៣. ប្រុងប្រយ័ត្នពាក្យសម្ដី នៃការឆ្លើយតប ៖ ពេលនិយាយជាមួយអ្នកដែលមានគំនិតចង់ធ្វើអត្តឃាត អ្វីដែលអ្នកនិយាយពិតជាសំខាន់។ ដើម្បីបង្ហាញអារម្មណ៍នៃការគាំទ្រ និងផ្តល់ក្តីសង្ឃឹមឱ្យពួកគេសាកល្បងនិយាយថា “តើខ្ញុំអាចជួយបានដោយរបៀបណា?” “ខ្ញុំបារម្ភពីអ្នកព្រោះខ្ញុំខ្វល់ ហើយខ្ញុំចង់ផ្តល់ការគាំទ្រតាមដែលខ្ញុំអាចធ្វើបាន អ្នកអាចនិយាយជាមួយខ្ញុំបានគ្រប់ពេលវេលា” ពាក្យសម្ដីទាំងនេះអាចធ្វើឱ្យមិត្តរបស់អ្នកទុកចិត្ត និងអាចឱ្យពួកគេមានអារម្មណ៍ល្អប្រសើរមកវិញបានខ្លះ។

៤. លើកទឹកចិត្តឱ្យមានការគាំទ្រពីអ្នកជំនាញ ៖ អ្នកក៏អាចគាំទ្រពួកគេដោយលើកទឹកចិត្តពួកគេឱ្យនិយាយជាមួយអ្នកជំនាញផ្លូវចិត្ត ឬគ្រូពេទ្យអំពីគំនិតដែលពួកគេចង់ធ្វើអត្តឃាត។ គ្រាន់តែចាំថា អ្នកមិនអាចបង្ខំពួកគេឱ្យទៅព្យាបាលនោះទេ ទោះបីជាអ្នកជឿថាវាអាចជួយបានកម្រិតណាក៏ដោយ។ វាអាចមានអារម្មណ៍ឈឺចាប់នៅពេលមើលនរណាម្នាក់កំពុងតែតស៊ូលើបញ្ហានោះតែម្នាក់ឯង ប៉ុន្តែការប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើប្រហែលជាមិនបានផលឡើយ។ ដូចនេះអ្នកគ្រាន់តែណែនាំឱ្យពួកគេ ប៉ុន្តែមិនត្រូវបង្ខំមិត្តភក្តិរបស់អ្នកឱ្យទៅព្យាបាលនោះទេ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...