ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​និស្សិត​ឆ្ងាយ​ផ្ទះ​ ​៖​ ​ក្បួន​ទាំង​ ​៧​ ​ដើម្បី​ចាយវាយ​ប្រកបដោយ​ភាព​ឆ្លាតវៃ​

​ការ​ចាកចេញ​ពី​ទ្រនំ​គ្រួសារ​មក​បន្ត​ការ​សិក្សា​នៅ​ទីក្រុង​ ​ឬ​ទីប្រជុំជន ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ឈានចូល​ជីវិត​ជា​មនុស្ស​ពេញ​វ័យ​។ ​ទន្ទឹម​នឹង​សេរីភាព​នៃ​ការ​រស់នៅ​ដោយ​ខ្លួនឯង​ ​បញ្ហា​ប្រឈម​ធំ​បំផុត​មួយ​ដែល​និស្សិត​ភាគ​ច្រើន​ជួបប្រទះ ​គឺ​ «​ការ​គ្រប់គ្រង​លុយកាក់​»​។ ​នៅក្នុង​សៀវភៅ​ល្បី​ឈ្មោះ​ ​Broke​ ​Millennial​ ​របស់​អ្នកនិពន្ធ​ ​Erin​ ​Lowry​ ​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ការ​រៀន​គ្រប់គ្រង​ហិរញ្ញវត្ថុ​ចាប់តាំងពី​វ័យ​ក្មេង​ ​គឺជា​ការ​រៀន​បង្កើត​ «​ទំនាក់ទំនង​ល្អ​ជាមួយ​លុយ​» ​និង​ការ​កសាង​ទម្លាប់​រឹងមាំ​សម្រាប់​អនាគត​។​

​ដើម​ឡើយ​ និស្សិត​ជាច្រើន​តែង​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ «​ការ​ចំណាយ​តាម​អារម្មណ៍​»​។ ​ដើម្បី​ជួយ​ឱ្យ​ការ​រស់នៅ​ឆ្ងាយ​ផ្ទះ​ដំណើរការ​ទៅ​ដោយ​រលូន​ ​និង​មិន​បាច់​ទូរស័ព្ទ​ទៅ​ប៉ា​ម៉ាក់​នៅ​ពាក់កណ្តាល​ខែ ​ខាងក្រោម​នេះ​ជា​ក្បួន​ ​៧​ ​យ៉ាង​ ​ដែល​រួមបញ្ចូល​នូវ​យុទ្ធសាស្ត្រ​ជាក់ស្តែង​ និង​ទ្រឹស្តី​ហិរញ្ញវត្ថុ​ ​៖​

​១.​ កត់ត្រា​រាល់​ការ​ចំណាយ​ ​និង​តម្លាភាព​ជាមួយ​ខ្លួនឯង​

​ទម្លាប់​ដំបូង​គេ​បង្អស់​ ​គឺ​ការ​ទាញយក​កម្មវិធី​កត់ត្រា​ថវិកា​ ​(​Budgeting​ ​App​) ​ឬ​ប្រើប្រាស់​សៀវភៅ​កំណត់ហេតុ ​ដើម្បី​កត់ត្រា​រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទាំងអស់​។ ​នៅក្នុង​ ​Broke​ ​Millennial​ ​អ្នកនិពន្ធ​ ​Erin​ ​Lowry​ ​បាន​លើកឡើង​អំពី​គំនិត​ ​”​Financial​ ​Cash​ ​Flow​ ​Check​-​in​” ​ពោលគឺ​ការ​ពិនិត្យមើល​លំហូរ​ប្រាក់​ចំណូល​ ​និង​ចំណាយ​ឱ្យ​បាន​ទៀងទាត់​។ ​ការ​ដឹង​ច្បាស់​ថា​ប្រាក់​ដែល​ឪពុក​ម្តាយ​ផ្ញើ​ឱ្យ​ ​ឬ​ប្រាក់​ចំណូល​ខ្លួនឯង​ហូរ​ចេញ​ទៅ​ណា​ខ្លះ​ ​គឺជា​ជំហាន​ដំបូង​នៃ​ការ​គ្រប់គ្រង​វា​។​

​២.​ ញែក​ «​តម្រូវការ​» ​ចេញ​ពី​ «​ចំណង់​» ​ឱ្យ​ដាច់ស្រឡះ​

​ការ​យល់​ច្រឡំ​រវាង​អ្វី​ដែល​ «​ត្រូវតែ​មាន​» ​(​Needs​) ​និង​អ្វី​ដែល​ «​ចង់បាន​» ​(​Wants​) ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​លុយ​ហោះ​ចេញ​ពី​ហោប៉ៅ​យ៉ាង​លឿន​។ ​ដូច្នេះ​ត្រូវ​ដឹង​ ពី​តម្រូវ​ការ​ចាំបាច់​ ​ដែល​មាន​ដូចជា​ ​ថ្លៃ​សាលា ​សៀវភៅ​ពុម្ព ​ថ្លៃ​ជួល​បន្ទប់​ ​និង​អាហារ​ហូបចុក​ប្រចាំ​ថ្ងៃ​។ ​ដោយឡែក​ចំណង់​បណ្តោះអាសន្ន ​មាន​ដូចជា​ ​កាហ្វេ​ម៉ាក​ល្បី​ៗ​ ​ការ​ដើរ​ជប់លៀង​ ​ឬ​ការ​ទិញ​ខោអាវ​តាម​ទម្លាប់​។ ​ការ​កាត់បន្ថយ​ចំណង់​ ​មិន​មែន​ជា​ការ​ធ្វើបាប​ខ្លួនឯង​ទេ ​ប៉ុន្តែ​ជា​ការ​ផ្តល់​អាទិភាព​លើ​អ្វី​ដែល​ចាំបាច់​បំផុត​មុន​គេ​។​

​៣. ​រៀន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​

​ការ​ទិញ​ម្ហូប​ស្រាប់​ៗ​ ​ឬ​ការ​ញ៉ាំ​អី​នៅ​ខាងក្រៅ​ជារៀងរាល់​ថ្ងៃ​ ​អាច​ស៊ី​ដាច់​ថវិកា​ប្រចាំ​ខែ​រហូតដល់ទៅ​ ​៤០​%​-​៥០​%​។ ​ការ​ទិញ​គ្រឿងទេស​មក​ធ្វើ​ម្ហូប​ញ៉ាំ​ខ្លួនឯង​នៅ​បន្ទប់​ ​មិន​ត្រឹមតែ​ជា​វិធី​សន្សំ​ប្រាក់​បាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជួយ​ធានា​នូវ​អនាម័យ​ ​អាហារូបត្ថម្ភ​ ​និង​សុខភាព​រាងកាយ​រឹងមាំ​។​

​៤.​ ​ប្រើប្រាស់​ «​បុព្វសិទ្ធិ​ជា​និស្សិត​» ​ឱ្យ​អស់​លទ្ធភាព​

​កាត​និស្សិត​របស់​អ្នក​ ​មិន​មែន​គ្រាន់តែ​ជា​ប័ណ្ណ​សម្គាល់​ខ្លួន​សម្រាប់​ចូល​ប្រឡង​នោះ​ទេ​។ ​ហាង​លក់​សៀវភៅ​ ​ហាង​ឧបករណ៍​អេឡិចត្រូនិក ​សេវាកម្ម​កម្មវិធី​កុំព្យូទ័រ​ និង​កន្លែង​កម្សាន្ត​ជាច្រើន​ ​តែងតែ​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​សិស្ស​-​និស្សិត​ ​(​Student​ ​Discounts​)​។ ​ចាត់ទុក​ការ​បង្ហាញ​កាត​និស្សិត​ជា​ទម្លាប់​ស្វ័យប្រវត្តិ​ ​រាល់​ពេល​ទូទាត់​ប្រាក់​។​

​៥. ​ជ្រើសរើស​ទិញ​សៀវភៅ​ ​និង​សម្ភារៈ​ជជុះ​

​ការ​រៀន​នៅ​មហាវិទ្យាល័យ​មិន​តម្រូវឱ្យ​អ្នកប្រើប្រាស់​សៀវភៅ​ថ្មី​ស្រឡាង​ ​ឬ​សម្ភារៈ​ថ្លៃ​ៗ​គ្រប់​មុខ​នោះ​ទេ​។ ​ការ​ស្វែងរក​ទិញ​សៀវភៅ​សិក្សា​ ​ឬ​សម្ភារៈ​ប្រើប្រាស់​បន្ត​ពី​សិស្ស​ច្បង​ជំនាន់​មុន​ ​(​Second​-​hand​) ​គឺជា​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ​ ​អ្នក​ទទួលបាន​ចំណេះដឹង​ដូចគ្នា​ ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន​ពាក់កណ្តាល​ ​ហើយ​សិស្ស​ច្បង​ក៏​ទទួលបាន​ចំណូល​ខ្លះ​មកវិញ​ដែរ​។​

​៦. ​ប្រយ័ត្នប្រយែង​ចំពោះ​ «​ខ្ចី​-​ឱ្យ​គេ​ខ្ចី​»​

​រឿង​លុយកាក់​ ​គឺជា​កត្តា​ជួរ​មុខ​ដែល​លោក​ ​Erin​ ​Lowry​ ​បាន​ព្រមាន​យ៉ាង​ច្បាស់​អំពី​ឥទ្ធិពល​នៃ​ ​”​Peer​ ​Pressure​” ​ឬ​សម្ពាធ​ពី​មិត្តភក្តិ​។ ​ការ​ខ្ចី​ប្រាក់​គេ​មក​ចាយវាយ​លើស​ពី​លទ្ធភាព​ ​ឬ​ការ​ឱ្យ​មិត្តភក្តិ​ខ្ចី​ប្រាក់​ដោយ​គ្មាន​ការ​ពិចារណា​ច្បាស់លាស់​ ​អាច​បង្កើត​ជា​ជម្លោះ​ ​និង​បំផ្លាញ​មិត្តភាព​បាន​យ៉ាង​ងាយ​។ ​ចេះ​និយាយ​ពាក្យ​ថា​ «​ទេ​» ​ដោយ​គួរ​សម ​នៅ​ពេល​ដែល​វា​ប៉ះពាល់​ដល់​ស្ថេរភាព​ហិរញ្ញវត្ថុ​របស់​អ្នក​។​

​៧.​ ​បង្កើត​ប្រភព​ចំណូល​បន្ថែម​ពី​ការងារ​ក្រៅ​ម៉ោង​

​ប្រសិនបើ​ពេលវេលា​អំណោយផល​ ​ហើយ​មិន​ប៉ះពាល់​ដល់​ការ​សិក្សា​ ​ការ​ស្វែងរក​ការងារ​ក្រៅ​ម៉ោង​ ​(​Part​-​time​ ​job​) ​ដូចជា​ ​ការ​បង្រៀន​គួរ​ ការ​ធ្វើការ​នៅ​បណ្ណាគារ ​ឬ​ការ​ទទួល​ការងារ​សេរី ​(​Freelance​) ​គឺជា​បទពិសោធន៍​ដ៏​មាន​តម្លៃ​។ ​វា​មិន​ត្រឹមតែ​ជួយ​បង្កើន​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​គ្របដណ្តប់​ការ​ចំណាយ​ផ្សេង​ៗ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បង្រៀន​អ្នក​ឱ្យ​យល់​ពី​ «​តម្លៃ​នៃ​កម្លាំង​ញើស​ឈាម​» ​និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​សង្គម​សម្រាប់​អនាគត​ការងារ​ទៀតផង​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...