រំពឹងភាពល្អឥតខ្ចោះបីប្រភេទនេះ អាចនាំឱ្យមនុស្សមានភាពឈឺចាប់ចំពោះខ្លួនឯងជានិច្ច

ភ្នំពេញ៖ សភាវៈរបស់មនុស្សដែលគិតពីភាពល្អឥតខ្ជោះលើកិច្ចការអ្វីមួយ តែកំណត់និយមន័យក្នុងជីវិតថា អ្វីគ្រប់យ៉ាងដែលខ្លួនធ្វើត្រូវតែចេញមកល្អឥតខ្ចោះ ឬក៏គ្មានទាស់កន្លែងណាមួយទេ។ ជាទូទៅមនុស្សបង្កើតទម្លាប់ឈ្លក់វង្វងនឹងភាពល្អឥតខ្ចោះនេះ ពេលខ្លះបែរទៅជាធ្វើឱ្យឯងមានទុក្ខ ឬឈឺចាប់ទៅវិញ ហើយលើសពីនោះទៅទៀតអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង ឬសម្ព័ន្ធមេត្រីភាពរវាងមិត្តរួមការងារ គ្រួសារ និងមនុស្សនៅជុំវិញខ្លួនទៀតផង។ នេះបើផ្អែកតាមការលើកឡើងរបស់ អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

១. ភាពល្អឥតខ្ចោះដែលកំណត់ដោយខ្លួនឯង៖ បុគ្គលដែលផ្តោតសំខាន់ទៅលើខ្លួនឯងជាគោល ជាមនុស្សដែលមានគោលដៅជីវិតច្បាស់លាស់ ហើយរមែងតែជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង ហើយជាញឹកញាប់ពួកគាត់តែងតែគិតថា ភាពជោគជ័យរបស់គាត់នៅមិនទាន់ល្អឥតខ្ចោះនៅឡើយនោះទេ។ ជារឿយៗមនុស្សបែបនេះនឹងងាយអស់ថាមពល ងាយនឹងកើតជំងឺបោះបង់ដោយគ្មានហេតុផល ឬអាចថា Burnout ជាមួយនឹងអ្វីដែលខ្លួនឯងបានធ្វើ ខ្លាំងជាងអ្នកដទៃ ព្រោះវាកើតឡើងដោយសារតែខ្លួនមានការរំពឹងខ្ពស់ មិនបានគិតទៅលើលទ្ធភាពដែលខ្លួនឯងអាចធ្វើបាន ។ បើមិនកាត់បន្ថយចំណង់នេះទេ នោះវានឹងធ្វើឱ្យយើងគ្មានសេចក្តីសុខទេ។

២. ភាពល្អឥតខ្ចោះដែលកំណត់ដោយសង្គម៖ ជាបុគ្គលដែលផ្តោតសំខាន់ទៅលើការកំណត់របស់សង្គម ឬភាពល្អឥតខ្ចោះដែលទទួលរងឥទ្ធិពលពីសង្គម មនុស្សប្រភេទនេះតែងតែខ្លាចនូវការបដិសេដ ឬការរិះគន់ពីសង្គម ពួកគាត់តែងតែព្រមដាក់សម្ពាធខ្លួនឯងឱ្យធ្វើអ្វីស្មើ ឬលើសពីស្តង់ដារដែលសង្គមកំណត់ ព្រោះតែពួកគាត់ត្រូវការ ការទទួលស្គាល់ ការឱ្យតម្លៃ ហើយរាប់ថាគាត់ជាមនុស្សដែលមានសមភាពផ្នែកណាមួយ។

៣. ភាពល្អឥតខ្ចោះដែលកំណត់ដោយបុគ្គលសំខាន់៖ បុគ្គលដែលផ្តោតសំខាន់ទៅលើការកំណត់របស់មនុស្សដែលខ្លួនស្រលាញ់ ខ្លួនគោរព និងឱ្យតម្លៃ មនុស្សប្រភេទនេះមិនត្រូវការឱ្យខ្លួនឯងល្អលើសអ្នកណាទេ សុំត្រឹមទទួលបានការកោតសរសើរ និងទទួលបានការរំពឹងរបស់មនុស្សសំខាន់របស់ខ្លួនគឺចប់ ។ មនុស្សប្រភេទនេះ អាចពិបាកបន្តិចត្រង់ថា នៅពេលដែលមនុស្សសំខាន់មិនអាចផ្តល់តម្លៃឱ្យដូចអ្វីដែលខ្លួនគិត ឬចង់បាន នោះនឹងធ្វើឱ្យខ្លួនឯងនៅមិនសុខដូចគ្នា។

អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ខ្លីថា ដើម្បីកុំឱ្យភាពល្អឥតខ្ជោះនាំខ្លួនទៅរកការឈឺចាប់ ឬទុក្ខសោក ត្រូវទទួលស្គាល់ថា មិនមានអ្នកណាល្អឥតខ្ចោះនោះទេ គ្រប់គ្នាសុទ្ធតែនៅមានខ្វះចន្លោះ​ ប៉ុន្តែអាចតិច ឬច្រើនទៅតាមរឿងមួយៗ ។​ ការទទួលយកលទ្ធផលអ្វីមួយដោយរីករាយ នោះជីវិតនឹងមានសេចក្តីសុខ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត