វិធីបំបែកទម្លាប់មិនចង់រៀបចំកន្លែងស្នាក់នៅ ដើម្បីជំរុញគុណភាពជីវិត

ការរៀបចំ​ទីតាំង​ស្នាក់អាស្រ័យ​បានល្អ ជំរុញ​ទៅ​ដល់​គុណភាព នៃ​ការរស់នៅ ការសន្សំ​ពេលវេលា បង្កើន​ផលិតភាព ផ្តោត​លើ​ការងារ សុភមង្គល និង​សុខុមាលភាព​ទូទៅ។ ភាព​មមាញឹក​ផង ការ​មិនមាន​ទម្លាប់រៀប​ចំ​ផង រួមទាំង​ខ្វះនូវ​ភាព​គំរូផង ជាកត្តា​នាំឱ្យពិបាក​ក្នុងការ​រក្សា​ទម្លាប់​រៀបចំ​កន្លែង​នៅ​បាន​ទៀត​ទាត់។ តែយ៉ាង​ណា តាមរយៈគេហទំព័រ Homes and Gardens បាន​បង្ហាញ​វិធីសាស្រ្ត ក្នុងការ​បំផុស​ទឹកចិត្ត​ឱ្យ​បំបែក​ទម្លាប់​មិនល្អ ហើយ​ងាកមក​ចាប់អារម្មណ៍​លើការ​រៀបចំ​កន្លែង​ស្នាក់នៅ​ឱ្យមាន​របៀប​រៀបរយ។

រកហេតុផល​នៃការ​ចង់ផ្លាស់ប្តូរ ៖ កាលដែល​មាន​បទពិសោធន៍​មានអារម្មណ៍​រអៀសខ្លួន​ដោយសារ​ការ​រក្សាទម្លាប់​មិនល្អជា​រៀងរាល់ថ្ងៃ​ពេល​នៅផ្ទះ គឺជា​ស្ថានភាព​រំខាន​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ ដូចជា​ការ​បណ្តោយ​ឱ្យក្នុងផ្ទះ ឬបន្ទប់​មាន​ភាព​រញ៉េរញ៉ៃ ទោះបី​ជាដឹងពី​ផលវិជ្ជមាន​អំពី​ភាពស្អាត​បាត​ក៏ដោយ។

ដើម្បីឱ្យ​បរិយាកាស​ក្នុងផ្ទះ​មាន​ផាសុកភាព​ទៅ​បាន មាន​រួម​បញ្ចូល​រាល់​សកម្មភាព​ដូចជា ការ​លាងសម្អាត​សម្ភារ សម្អាត​ធូលី សម្លៀក​បំពាក់ ក៏ដូច​ជា​ការ​តុបតែង​ដទៃ​ទៀត។ ប៉ុន្តែថា តើធ្វើ​យ៉ាងណា​ដើម្បី​ជំរុញ​ចិត្តឱ្យ​បន្តធ្វើ​ជា​ញឹកញាប់ និង​ទៀង​ទាត់​ទៅ​បាន? ចម្លើយ​គឺ សួរខ្លួន​ឯង​ជាមុន ហេតុអ្វី​ត្រូវការ​ផ្លាស់ប្តូរ​ទម្លាប់​មួយ​នេះ? ការ​ស្វែង​រកហេតុផល​បានបង្កើត​ភាពងាយ​ស្រួល​ក្នុងការ​កំណត់​គោលដៅ ផ្តល់​ភាពងាយស្រួល​ក្នុងការ​ជ្រើសរើស​សកម្មភាព​ដទៃ ដើម្បីធ្វើ​ជំនួសឱ្យ​សកម្មភាព​ដែល​មិនចង់​បាន​ពីមុនៗ។ ការ​ដាក់​សំណួរ​សួរខ្លួនឯង​ទៀត​សោត មិនមែន​គ្រាន់តែ​ធ្វើឱ្យតែ​បានៗ​នោះទេ គឺចំណាយ​ពេល​យ៉ាង​ហោចណាស់​ប្រាំដង​ក្នុងការ​សញ្ជឹងគិត​អំពី​ការ​ចង់បាន​នីមួយៗ​ ដើម្បី​រកឱ្យ​ឃើញ​ព័ត៌មាន​កាន់តែ​ស៊ីជម្រៅ។

ឧទាហរណ៍ ប្រសិន​បើ​លោកអ្នក ចង់​ជម្រុះ​ចោល​រាល់សម្ភារៈ​ដែលពុំចាំ​បាច់​ឱ្យបាន​ទៀងទាត់ គឺត្រូវ​ដឹង​ថា ហេតុផល​ទាំងអស់​នេះ​ធ្វើឡើង​ដើម្បី​កាត់​បន្ថយ​ស្ត្រេស ឬក៏​ភាពតានតឹង​ពេល​នៅ​ផ្ទះ។ ទោះបី​ជា​រកចម្លើយ​ឃើញ​ហើយ​ក៏ដោយ គួរ​បន្តសួរខ្លួន​ឯង​បន្ថែម ដដែលៗ ព្រោះ​ចម្លើយ​បន្ទាប់​អាច​នឹង​ល្អ​ជាង​មុន។ អំឡុង​ពេល​នោះ​ដែរ គួរ​កំណត់​អំពីអ្វី​ទៅជា​សកម្មភាព​ល្អ អ្វីទៅ​ជាសកម្មភាព​មិនល្អ រាល់​ទម្លាប់ណា​ដែលមិន​ផ្តល់នូវ​ការ​រីកចម្រើន កុំស្ទាក់ស្ទើរ​ក្នុងការ​កាត់ចោល។ ភាព​ងាយស្រួល​នៃការ​រកឬសគល់​តាមរយៈ ការ​សរសេរ​កំណត់​ហេតុ ក៏អាច​ជួយក្នុង​ការ​កំណត់​គោលដៅ ការ​តាមដាន​ផែនការ​សកម្មភាព និង​ការ​បន្សាំខ្លួន​ជាមួយ​ទម្លាប់​ដែល​ងាយស្រួល​ជាងមុន។

បង្កើត​កន្លែង​ដែល​ងាយស្រួល​ក្នុង​ការទុកដាក់​សម្ភារៈ ៖ ការ​បង្កើត​ភាព​ងាយស្រួល​ក្នុងការ​ទុកដាក់​សម្ភារៈ ដូចជា​ការ​ព្យួរ​សោ ព្យួរ​កាបូប ឬ​បង្កើត​កន្លែង​ដែល​ងាយស្រួល​រក​សម្ភារ​សំខាន់ៗ ក៏ជា​ចំណែក​ក្នុងការ​បណ្តុះ​ទម្លាប់​ឱ្យរក្សាបាន​នូវ​របៀបរៀបរយ​ដែលមាន​ភាព​យូរអង្វែង។ ការ​កែឆ្នៃ​កន្លែង​រស់នៅ​ឱ្យមាន​ភាព​ងាយស្រួល ច្នៃ​ប្រតិដ្ឋ ក៏ជា​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាពស្មុគស្មាញ និង​បង្កើន​សោភ័ណ​នៃ​បរិយាកាស​នីមួយៗ មិនថា​ទីតាំងនោះ​មានទំហំ​បែបណា​នោះទេ ក្រៅ​ពីនោះ​បង្ការ​កុំឱ្យភ្លេច​ភ្លាំង​សម្ភារ​ណាមួយ។

ការ​រក្សាភាព​ទៀងទាត់ ៖ ទម្រាំ​តែបង្កើត​ទម្លាប់​ឱ្យក្លាយ​ជាសកម្មភាព​នីមួយៗ​បាន គឺ​ជៀស​មិនផុត​ពីការ​ដាក់​វិន័យ​យ៉ាង​កំហិត​ចំពោះខ្លួនឯង ហើយ​ដើម្បីឱ្យ​វិន័យ​មួយមាន​ប្រសិទ្ធភាព​ទៅបាន គឺត្រូវ​ការធ្វើ​សកម្មភាព​ដដែលៗ ដោយ​កុំផ្តោត​លើ​លទ្ធផល​ពេក ប៉ុន្តែ​ត្រូវ​ផ្តោត​លើការ​អនុវត្ត​ជាប្រចាំ។​ ឧទាហរណ៍ ការ​ព្យាយាម​ទុក​សោ​នៅ​កន្លែង​ដដែល​ឱ្យបាន​មួយ​អាទិត្យ មួយខែ ឬក្នុង​រយៈពេល​សមស្រប​ណាមួយ នៃ​ការ​ចាប់ផ្តើម នេះហើយ​ហៅថា ព្យាយាម​រក្សា​ភាព​ជាប់លាប់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *