ការស្រាវជ្រាវ ៖ GenZ មាន​ទំនោរ​ទទួលទាន​គ្រឿង​ស្រវឹង​តិចជាង​មនុស្ស​ជំនាន់មុន និង​ងាក​មក​ថែទាំ​សុខភាព

ទម្លាប់​នៃការ​ទទួល​ទានស្រា កំពុង​ធ្លាក់ចុះ​ច្រើន ក្នុង​ចំណោម​មនុស្ស​ជំនាន់ Z (GenZ) បើ​ធៀបទៅ​នឹង​មនុស្ស​ជំនាន់មុន។

ក្រុម​មនុស្ស​ជំនាន់ Z ធំធាត់​ឡើង នៅ​អំឡុង​ពេល​ដែល​មាន​ការ​ផ្សព្វផ្សាយ និង​អប់រំយ៉ាង​ទូលំទូលាយ​អំពី​ចំណេះដឹង​សុខភាព សុខុមាលភាព និង​ការយល់ដឹង​អំពី​ការ​វិវត្តន៍​នៃសង្គម។ ការ​ទទួល​បាន​ចំណេះដឹង​ទាំង​នេះ កំពុង​ធ្វើឱ្យ​មនុស្ស​ជំនាន់ Z មាន​ទំនោរ​ទទួលទាន​គ្រឿងស្រវឹង​តិច។

ការស្រាវជ្រាវ​របស់ Statista បាន​បង្ហាញ​ថា GenZ ទទួលទាន​ស្រាបៀរ និង​ស្រា​ក្រហម តិចជាង ១/៣ នៃ​មនុស្ស​ជំនាន់មុនៗ។ ពួកគេ​កំពុង​ងាកទៅ​រកការ​ទទួលទាន​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល ជំនួស​ឱ្យការ​ទទួល​ទាន​គ្រឿងស្រវឹង​វិញ។

និន្នាការ​នេះ ត្រូវបាន​គេសង្កេត​ឃើញ​ជាលើកដំបូង នៅ​អាម៉េរិក​ខាងជើង នា​ដើម​ទសវត្សរ៍ឆ្នាំ ២០០០ បន្ទាប់​មកក៏បាន​ក្លាយ​ជានិន្នាការ​សកល។ តើមាន​ហេតុផល​ចម្បង​អ្វីខ្លះ នាំ​ឱ្យ GenZ ទទួល​ទាន​ស្រាតិច?

ការប្រុងប្រយ័ត្ន និងការយល់ដឹងអំពីការថែទាំសុខភាព

យោង​តាម​អង្គការ​សុខភាព​ពិភពលោក គ្រឿងស្រវឹង គឺមាន​ទំនាក់ទំនង​ទៅនឹង​បញ្ហា​សុខភាព​ច្រើន​ជាង ២០០ រួមទាំង​បញ្ហា​មហារីក និង​ជំងឺ​ថ្លើម​ផងដែរ។

បច្ចុប្បន្ន ការយល់ដឹង​ជាសាធារណៈ​អំពី​ហានិភ័យ​ទាំងនេះ បាន​ធ្វើឱ្យ​ការកើត​មហារីក ដែល​បណ្ដាលមក​ពីការទទួល​ទានគ្រឿង​ស្រវឹង​បានថយចុះ។ ការ​ពិនិត្យឡើង​វិញ​មួយ អំពី​ការសិក្សា​ចំនួន ៣២ នៅ​ប្រទេស​ចំនួន ១៦ បានរក​ឃើញ​ថា ការយល់ដឹង​អំពីហានិភ័យ​នៃ​គ្រឿងស្រវឹង ជាកត្តា​បណ្ដាលឱ្យ​កើត​ជំងឺមហារីក បានធ្វើឱ្យ​អត្រាជំងឺ​មហារីក​ទូទៅ​ថយចុះ ជាមួយ​នឹងការ​ប្រែប្រួល​មួយចំនួន នៅ​តំបន់​ជាច្រើន។

កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​បិទ​គម្លាត​ចំណេះដឹង​នេះ មាន​សន្ទុះ​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។ ខណៈ​ដែល GenZ ជា​ជំនាន់ ដែល​ធំធាត់​ឡើង​ក្នុង​យុគ​សម័យ​ឌីជីថល ដែល​ព័ត៌មាន​អំពី​ចំណេះដឹង​សុខភាព ងាយស្រួល​ស្វែង​រក​ជាង​ជំនាន់មុន។ ពួកគេ ហាក់​ដូច​ជា ដឹង​អំពី​ឥទ្ធិពល​អវិជ្ជមាន នៃ​គ្រឿងស្រវឹង ច្រើន​ជាង​មនុស្ស​ជំនាន់​មុនៗ។

ការយល់ដឹង​អំពីការ​ថែទាំ​សុខភាព​ផ្លូវចិត្ត ក៏ដើរ​តួនាទី​សំខាន់​ផងដែរ ក្នុងការ​នាំឱ្យមាន​ការផ្លាស់ប្ដូរ​នេះ។ GenZ មាន​អត្រា​អ្នកមាន​វិបត្តិថប់​បារម្ភ និង​ជំងឺ​បាក់ទឹកចិត្ត ខ្ពស់ជាង​មនុស្ស​ជំនាន់មុន។ ជាមួយ​នឹង​អត្រា​នេះ GenZ និង Gen Y មានទំនោរ​ស្វែង​រកជំនួយ និង​ការព្យាបាល​ផ្លូវចិត្ត ពីអ្នក​ជំនាញ ច្រើន​ជាង​អ្នក​ជំនាន់​មុន ហើយការ​ជជែក​ដោយ​បើកចំហរ អំពី​ឥទ្ធិពល នៃ​គ្រឿងស្រវឹង​លើ​សុខភាព​ផ្លូវចិត្ត ក៏មាន​ច្រើន​ផង​ដែរ។

ជាមួយ​គ្នា​នេះ យុវជន​កាន់​តែច្រើន កំពុង​បង្កើត​វិធី​ដែល​ធ្វើឱ្យពួក​គេ​សប្បាយ ដោយ​មិនចាំ​បាច់​មាន​គ្រឿងស្រវឹង។ សម្រាប់​មនុស្ស​ជំនាន់ថ្មី ការបង្កើត​បទពិសោធន៍​សង្គម ដែល​មាន​អត្ថន័យ គឺ​មិនមែន​ទាល់​តែ​អនុវត្ត​តាមអ្វី ដែល​សង្គម​ធ្លាប់​ធ្វើពី​មុន​មក​ទេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន