ដើម្បីទទួលបានឯករាជ្យភាពនៃការគិត យុវជនត្រូវបន្តរៀនសូត្រ អភិវឌ្ឍសមត្ថភាព

ការប្តេជ្ញារៀនសូត្រ ជាពិសេសយកចិត្តទុកដាក់នៅម៉ោងរៀន ជាចំណុចសំខាន់សម្រាប់យុវជន ព្រោះមនុស្សដែលមានបញ្ញា នាំឱ្យការរស់នៅមានភាពប្រសើរជាងមុន និងជំរុញឱ្យមានឯករាជ្យនៃគំនិត។ នេះជាការលើកឡើងរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប។

លោកបណ្ឌិត តាន់ មុនីវណ្ណ មានប្រសាសន៍ថា លោកក៏ធ្លាប់ឮពីទស្សនៈមួយចំនួនលើកឡើងថា ទោះមិនបានរៀនក្នុងសាលា ក៏នៅតែអាចជោគជ័យបានដែរ។ ឆ្លើយតបនឹងទស្សនៈនេះ លោកបណ្ឌិតថា ចំពោះអ្នកដែលមិនបានរៀនហើយជោគជ័យគឺមានមែន ប៉ុន្តែមានក្នុងភាគរយតិចតួចណាស់ ដោយពេលខ្លះក្នុងចំណោម១០០នាក់ អាចមានត្រឹមតែម្នាក់ប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យមនុស្សទូទៅពិបាកក្នុងការយកជាគំរូ។ បើតាម​លោកបណ្ឌិត ការសិក្សាមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាព និងការតម្រង់ទិសដៅ ជាពិសេសសម្រាប់យុវជន។

កុំបារម្ភអំពីចំណាត់ថ្នាក់ពេក ប៉ុន្តែស្វែងយល់ហើយរៀនទៅតាមស្ថានភាពជាក់ស្តែង និងបន្តការសិក្សាដោយគ្មានការបោះបង់។ អ្នកពូកែ មិនយកគោលការណ៍ជាធំនោះទេ ប៉ុន្តែគេមានសមត្ថភាពបត់បែនតាមសភាពការណ៍ ដែលជាកត្តានាំឱ្យគេក្លាយជាអ្នកដឹកនាំ…

បណ្ឌិត តាន់ មុនីវណ្ណ

បើតាមលោកបណ្ឌិត តាន់ មុនីវណ្ណ បច្ចុប្បន្ននេះ អ្វីដែលយុវជនគួរចាប់ផ្តើម និងអាចធ្វើបាន គឺយកចិត្តទុកដាក់អំពីការប្រើប្រាស់ និងពង្រឹងភាសាបរទេសបន្ថែម រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឱ្យស្ទាត់ជំនាញ ព្រោះវាកំពុងតែមានភាពចាំបាច់។ ហើយក្នុងនាមជានិស្សិត មុននឹងចាកចេញពីសាកលវិទ្យាល័យ គួរដឹងគុណអ្នកបង្កើតសាលា អ្នកដឹកនាំសាលា រួមទាំងដឹងគុណលោកគ្រូអ្នកគ្រូផងដែរ តាមរយៈការបំពេញកិច្ចការឱ្យបានល្អកំឡុងពេលរៀន និងប្រឹងប្រែងរៀន ដែលសកម្មភាពទាំងនេះ ពុំធ្វើឱ្យសិស្សមានអារម្មណ៍មិនល្អនៅពេលក្រោយៗនោះទេ។

ទន្ទឹមគ្នានោះ លោកបណ្ឌិត ក៏បានធ្វើការដាស់តឿនថា ក្នុងនាមជានិស្សិតម្នាក់ មិនថាជាសិស្សនៅតាមខេត្តឬក៏ទីក្រុងនោះទេ គួរឆ្លៀតធ្វើការបន្ថែមកំឡុងពេលសិក្សា ព្រោះការរកចំណូលបន្ថែម នឹងនាំឱ្យពួកគេស្គាល់តម្លៃនៃទឹកប្រាក់ ទទួលបានបទពិសោធន៍បន្ថែម រួមទាំងការប្រើប្រាស់ពេលវេលា។

ខ្ញុំយល់ថា ពេលវេលាគឺវាតម្លៃហួសពីមាសពេជ្រទៅទៀត ដែលរបស់នេះទិញមិនបាននោះទេ។ ដូច្នេះការចាប់មុខរបរខុស រៀនខុស ធ្វើការខុស មិននាំឱ្យចំណេញពេលនោះទេ។ បើមានផ្ទះសម្រាប់ស្នាក់នៅហើយ មានបាយហូបហើយ សូមជ្រើសអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង…

បណ្ឌិត តាន់ មុនីវណ្ណ

ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ បានឱ្យដឹងថា យុវជនត្រូវមានឯករាជភាពនៃការគិត ហើយដើម្បីទទួលបានឯករាជនៃការគិត គឺត្រូវមានប្រាជ្ញា ហ៊ានបញ្ចេញមតិ ហ៊ានប្រថុយប្រថាន និងរៀនម្ចាស់ការផ្នែកហិរញ្ញវត្ថុ ជារួមគឺត្រូវរស់ពឹងផ្អែក លើសមត្ថភាពខ្លួនឯង រួមទាំងការគ្រប់គ្រងបញ្ញាខ្លួនឯង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱ​កាស​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀមរាប ​នៅ​វិទ្យាស្ថាន​ ​NPIA​ ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2026

វិទ្យាស្ថាន​ជាតិពហុ​បច្ចេក​ទេស​អង្គរ (NPIA) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈ ផ្ដល់ជូន​អាហា​រូបករណ៍​សម្រាប់​យុវ​ជន និង​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរា​បសរុបជាង១ពាន់នាក់ ផ្ដោត​លើជំនាញ​ចំនួន...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។