កម្មវិធីទូរស័ព្ទ (App) ចំនួន៥ ជួយឱ្យសិស្ស និងនិស្សិតរៀនកាន់តែពូកែ

នៅក្នុងការសិក្សារៀនសូត្រ សិស្ស និស្សិតតែងជួបការលំបាកនៅពេលមានកិច្ចការសាលា លំហាត់ដែលត្រូវដោះស្រាយ ឬពិបាកផ្ដោតអារម្មណ៍លើការសិក្សា។ យុវជន ឈាន់ ប៉ហេង អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងជាយុវសិស្សជោគជ័យក្នុងការសិក្សា​មួយ​រូប បានចែករំលែកកម្មវិធីទូរស័ព្ទដៃ (App) ចំនួន៥ ដែលអាចជួយឱ្យសិស្ស និងនិស្សិតរៀនកាន់តែពូកែ។

បើតាមការណែនាំរបស់ យុវជន ឈាន់ ប៉ហេង កម្មវិធីទូរស័ព្ទដៃ (App) ចំនួន៥ ដែលអាចជួយឱ្យសិស្ស និងនិស្សិតរៀនកាន់តែពូកែ រួមមាន៖

ទី១. កម្មវិធី GeoDebra ៖ ជាកម្មវិធីមួយប្រើសម្រាប់ គូរក្រាប គណនាលេខ សមីការ អនុគមន៍ជាដើម។ ទន្ទឹមគ្នា កម្មវិធីនេះ អាចដោះស្រាយសមីការគណិតវិទ្យាបានយ៉ាងងាយស្រួល ដោយគ្រាន់តែវាយបញ្ចូលលំហាត់សមីការដែលចង់ដោះស្រាយចូល នោះនឹងចេញចម្លើយសម្រាប់ផ្ទៀងផ្ទាត់ជាការស្រេច។ កម្មវិធីនេះ គឺអាចផ្ទៀងផ្ទាត់ការគូរក្រាប ចំណេញពេលវេលា និងត្រឹមត្រូវផងដែរ។

កម្មវិធី GeoDebra

ទី២. កម្មវិធីថតឯកសារ Offce Lens ៖ ជាកម្មវិធីមួយផ្ដល់ភាពងាយស្រួលក្នុងការថតឯកសារ ហើយអាចប្ដូរក្រដាសពណ៌អ្វីក៏បាន។ របៀបប្រើ គឺគ្រាន់តែចូលទៅកម្មវិធី ថតឯកសារ រួចកែសម្រួលទំហំដែលចង់បាន ហើយចុចពាក្យ Done filter នឹងទទួលបានរូបភាពបានតាមតម្រូវការ។

ទី៣. កម្មវិធី TodoList ៖ ជាកម្មវិធីងាយស្រួលតាមដានកិច្ចការ និងកំណត់រឿងត្រូវធ្វើប្រចាំសប្ដាហ៍។ កម្មវិធីនេះ ផ្ដល់ភាពងាយស្រួលសម្រាប់សិស្សពូកែភ្លេច អាចរំឮកអំពីកិច្ចការដែលត្រូវធ្វើក្នុងមួយថ្ងៃៗ។ របៀបប្រើគ្រាន់តែចុចពាក្យ “Add Task” ហើយសរសេរអំពីកិច្ចការត្រូវធ្វើអ្វីខ្លះ? បន្ទាប់មកអាចដាក់ម៉ោងជួយរំឮក ដើម្បីជៀសវាងភ្លេច។

កម្មវិធី TodoList ដែលអាចជួយដល់សិស្សនិស្សិតរៀបចំកំណត់កិច្ចការនៃការរៀនរបស់ខ្លួន

ទី៤. កម្មវិធី Pomodoro ៖ កម្មវិធីនេះ អាចប្រើបានដោយឥតគិតថ្លៃ ដែលអាចជួយសិស្ស និស្សិត ផ្ចង់អារម្មណ៍ស្វ័យសិក្សា ឬធ្វើការបានត្រឹមត្រូវ។ របៀបប្រើ គ្រាន់តែចូលទៅកាន់វេបសាយ “pomofocus.io” រួចចុចពាក្យចាប់ផ្ដើម (Start) កំណត់ពេលចំនួន 25នាទី មកផ្ដោតលើការសិក្សា ឬធ្វើការ។ នៅពេលគ្រប់នាទីហើយអាចសម្រាក 25នាទី អាចសម្រាក ៥នាទី​ដើម្បីញ៉ាំទឹក ឬអាហារ ហើយអាចបន្តសកម្មភាពនេះឡើងវិញ។ ដូចនេះ បើអនុវត្ត 25+5 = 1 pomo ហើយអនុវត្តបាន ៤ pomo = 2ម៉ោង។

ទី៥. កម្មវិធី Khan Academy ៖ ជាកម្មវិធីបង្រៀនឥតគិតថ្លៃ រួមមាន គណិតវិទ្យា ជំនាញជីវិត សេដ្ឋកិច្ច ជីវវិទ្យា ហិរញ្ញវត្ថុ សិល្បៈ គីមីវិទ្យា ។ កម្មវិធីនេះ មានការបង្រៀនជាវីដេអូ តាមប្រធានបទ ជួយបណ្ដុះគំនិត និងអាចឱ្យសិស្សស្វ័យសិក្សាបានយ៉ាងមានប្រសិទ្ធភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...