របៀបផ្លាស់ប្តូរកន្លែងរស់នៅប្រកបដោយភាពឈ្លាសវៃ ជួយ​សន្សំថវិកា និង​ពេលវេលា

ការផ្លាស់ប្តូរកន្លែងរស់នៅ គឺជាបទពិសោធន៍ដ៏ធំមួយដែលតែងតែទាមទារនូវថាមពល និងការសម្រេចចិត្តជាច្រើន។ តាមទម្លាប់ មនុស្សភាគច្រើនតែងតែផ្តោតភ្លាមៗលើការវាស់វែងអំពី ភាពខុសគ្នានៃតម្លៃ និងការផ្ទៀងផ្ទាត់អំពី ចម្ងាយ ឬរយៈពេលនៃការធ្វើដំណើរ ទៅកាន់កន្លែងថ្មី ប៉ុន្តែការជ្រើសសម្ភារៈ និងការកាត់ចោលនូវវត្ថុទាំងឡាយណាដែលពុំចាំបាច់ ឬរៀបចំដោយយកគំរូដែលមានស្រាប់ ឬការមើលអំពីរដូវកាលនិងអាកាសធាតុក៏ជាចំណែកសំខាន់ដែរ។

តាមរយៈគេហទំព័រ Smilehandyy បានបង្ហាញពីភាពឈ្លាសវៃមួយចំនួនដែលគួរដឹង នៅពេលដែលត្រូវការផ្លាស់ប្តូរកន្លែងរស់នៅ ដោយមានរៀបរាប់លម្អិតនៅខាងក្រោម ៖

១. ការរៀបគម្រោងទុកមុន ៖ ការផ្លាស់ទីកន្លែង មិនមែនផ្តោតលើតែការដឹកជញ្ជូនតែមួយមុខរួចក៏ចប់នោះទេ គឺវារួមបញ្ចូលទាំងការរៀបចំ ហើយដើម្បីកាត់បន្ថយការចំណាយពេលច្រើនក្នុងការរៀបចំនៅកន្លែងថ្មី ការវេចខ្ចប់សម្ភារៈដែលមានស្រាប់ឱ្យមានរបៀបរៀបរយ ក៏ជាការរួមចំណែកក្នុងការរស់នៅដូចគ្នាដែរ។ យ៉ាងហោចណាស់មានពេលមួយខែក្នុងការត្រៀមខ្លួនរៀបចំសម្ភារៈ ដើម្បីវិភាគថា តើសម្ភារៈណាដែលចាំបាច់ និងមានពេលគ្រប់គ្រាន់ក្នុងការរៀបចំតាមលំដាប់លំដោយ និងដើម្បីធានាថាមិនមានការភ្លេចសម្ភារៈដែលសំខាន់ៗ។

២. សង្រួបសង្រួមស្មារតី ៖ ការផ្លាស់ប្តូរកន្លែងស្នាក់នៅ ត្រូវការទាំងកម្លាំងកាយ និងកម្លាំងចិត្ត ជាកត្តាបង្កបាននូវភាពហត់នឿយ ស្រេ្តស និងអស់កម្លាំង ហើយការរក្សាចិត្តឱ្យនឹងធឹងអាចនឹងពិបាកបន្តិច ប៉ុន្តែការសម្រួចចិត្ត និងស្មារតីឱ្យមានការរឭកដឹង នៅតែដើរតួនាទីសំខាន់គ្រប់កាលៈទេសៈ និងជាសកម្មភាពមួយដែលជួយឱ្យរាងកាយ និងខួរក្បាលបានសម្រាក។ ដូច្នេះគួររៀបចំមួយៗ កុំប្រញាប់ពេក និងរីករាយនឹងជាមួយបទពិសោធន៍នៃការផ្លាស់ប្តូរ។

៣. ជៀសវាងការសស្លន់សស្លោ ៖ ជាការពិត ការផ្លាស់ប្តូរទីតាំងរបស់មនុស្សម្នាក់ៗ មិនដូចគ្នានោះទេ គឺអាស្រ័យលើទំហំ និងរយៈចម្ងាយរបស់មនុស្សម្នាក់ៗ ហើយនៅថ្ងៃដែលត្រូវធ្វើសកម្មភាពជញ្ជូនសម្ភារៈក៏មិនគួរធ្វើម្តងទាំងអស់នោះដែរ ឬមិនរំពឹងលើផែនការដែលបានរៀបទាំងស្រុងនោះទេ ព្រោះអាកាសធាតុមានការប្រែប្រួល ឬចរាចរណ៍មានភាពមមាញឹកខុសពីធម្មតាក៏មាន ដូចនេះគួរមានការបត់បែនតាមស្ថានភាព និងការគិតទុកជាមុនអំពីឧបសគ្គទាំងនេះ ដើម្បីកាត់បន្ថយភាពតានតឹងនៅពេលដែលដំណើរការមិនទៅតាមគោលដៅ។

៤. កាត់ចោលសម្ភារៈដែលពុំចាំបាច់ ៖ និយាយដល់ការកាត់ចោលសម្ភារៈដែលពុំចាំបាច់ គេអាចនឹងនឹកទៅដល់ប្រយោគមួយដែលនិយាយថា តិចតែច្រើន ប៉ុន្តែពេលខ្លះតិចហើយមិនអាចប្រើប្រាស់បានទៀតនឹងនាំនូវផលវិបាក! នោះគឺចង់សំដៅទៅដល់ការកាត់ចោលសម្ភារៈទាំងឡាយណាដែលមិន​មាន​តម្រូវការជាក់ស្តែងនៅទីតាំងថ្មី។ ដូចនេះមុននឹងជម្រុះចោលសម្ភារៈគួរតែទៅពិនិត្យនៅទីតាំងថ្មីជាមុនសិន ថា តើមានអ្វីខ្លះដែលមានស្រាប់ ឬមិនទាន់មាន! ទើបនាំឱ្យការសម្រេចចិត្តកាន់តែឆ្លើយតបនឹងតម្រូវការថា តើគួរម្រេចចិត្តលក់ ឬបោះចោល ឬផ្តល់ឱ្យអ្នកដទៃ និងការរក្សាទុកជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...