ភាពជោគជ័យនៃសន្និសីទនៃការបង្រៀនថ្នាក់ជាតិលើកដំបូង នឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងវិស័យអប់រំនៅកម្ពុជា

សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) លើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់ប្រកបដោយភាពជោគជ័យ នៅថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០២៤ ដែលជាសន្និសីទដ៏សំខាន់មួយសម្រាប់អនាគតនៃការអប់រំនៅក្នុងប្រទេស។ ប្រារព្ធឡើងរយៈពេលពីរថ្ងៃនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សន្និសីទនេះបានប្រមូលផ្តុំអ្នកអប់រំ និស្សិត អ្នកគ្រប់គ្រង អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំគំនិត រួមទាំងវាគ្មិនថ្នាក់ជាតិ និងអន្តរជាតិជាង ១,៥០០នាក់។ ក្រោមមូលបទ៖ «ការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យា៖ ឧបករណ៍ក្នុងការកែទម្រង់ការអប់រំ» សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) បានផ្តល់វេទិកាដ៏មានតម្លៃសម្រាប់ការចែករំលែកចំណេះដឹង ជំរុញកិច្ចសហការ និងនវានុវត្តន៍។

ភាពលេចធ្លោរបស់សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC)

នៅអំឡុងពេលសម្ពោធពិធី ថ្នាក់ដឹកនាំ និងអ្នកជំនាញនៅក្នុងវិស័យអប់រំបានសង្កត់ធ្ងន់លើសារៈសំខាន់ និងលើកទឹកចិត្តដល់អ្នកអប់រំឱ្យស្វែងយល់កាន់តែច្បាស់លើការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យានៅក្នុងការបង្រៀនរបស់ពួកគេ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន បានថ្លែងសុន្ទរកថាស្វាគមន៍ដោយគូសបញ្ជាក់ថា៖ «ប្រធានបទឆ្នាំនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកអប់រំ អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំគំនិតដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នាដើម្បីពង្រឹងបទពិសោធសិក្សាដល់អ្នកជំនាន់ក្រោយ»។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសុន្ទរកថាបើកកម្មវិធីដោយសាទរចំពោះ ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន ក្នុងការផ្តួចផ្តើមរៀបចំសន្និសីទនេះឡើង។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យស្ថាប័នអប់រំទាំងវិស័យរដ្ឋ និងឯកជនរួមគ្នាជាមួយខាងក្រសួងដើម្បីធ្វើការរួមគ្នាដើម្បីបង្កើតធនធានមនុស្សបន្ថែមទៀតប្រកបដោយសមត្ថភាពពិតប្រាកដ»។

សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) ក៏មានការចូលរួមដោយវាគ្មិនកិត្តិយសក្នុងស្រុក និងក្រៅស្រុកផងដែរ។ ក្នុងនោះមានដូចជា ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក Joon Lee មកពីស្ថាប័ន Oxford University Press និងលោកបណ្ឌិត ទៀង គឹមសែង មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមកចែករំលែកពីយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្រៀនសម័យទំនើប និងនាំយកទស្សនៈពិភពលោកមកពិភាក្សា។ សន្និសីទនេះក៏បានផ្តល់ឱកាសជាច្រើនសម្រាប់ការបង្កើតទំនាក់ទំនង និងការស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយបង្អស់សម្រាប់ការអប់រំនៅឯស្តង់ពិព័រណ៍របស់អ្នកឧបត្ថម្ភកម្មវិធី។

ភាពលេចធ្លោមួយនៃសន្និសីទនេះគឺការចូលរួមពីសំណាកអ្នកអប់រំជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសនានាមកចូលរួមចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធល្អបំផុតសម្រាប់ការបង្រៀនសម្រាប់មូលបទនៅឆ្នាំនេះ។

ការឆ្លុះបញ្ចាំងពីតម្លៃស្នូល

សន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) បានគឺស្តង់ដារសន្និសីទអប់រំថ្មីនៅកម្ពុជា។ ក្នុងរយៈពេលពីរថ្ងៃ អ្នកអប់រំត្រូវបានផ្តល់សិទ្ធិអំណាចជាមួយនឹងយុទ្ធសាស្ត្រ និងឧបករណ៍ថ្មីៗដើម្បីនាំទៅក្នុងថ្នាក់រៀនរបស់ពួកគេ ដោយជំរុញបរិយាកាសសិក្សាដែលរួមបញ្ចូលបច្ចេកវិទ្យាសម្រាប់សិស្សនៅទូទាំងប្រទេស។ សន្និសីទនេះទទួលបានជោគជ័យក្នុងការបង្កើតសហគមន៍អ្នកអប់រំក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពច្នៃប្រឌិត។

ការសម្លឹងទៅកាន់អនាគត

ភាពជោគជ័យនៃសន្និសីទនៃការបង្រៀនថ្នាក់ជាតិ (NTC) លើកដំបូង បានបង្ហាញពីការចាប់ផ្តើមនៃដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍អប់រំបន្ថែមទៀតដើម្បីពង្រឹងវិធីសាស្ត្រក្នុងការបង្រៀននៅប្រទេសកម្ពុជា។ សន្និសីទនេះគូសបញ្ជាក់ពីសក្តានុពលនៃការបន្តកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការមិនរកប្រាក់ចំណេញ ដើម្បីលើកទឹកចិត្តអ្នកអប់រំ និងពង្រឹងការអប់រំនៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រសន្និសីទការបង្រៀនថ្នាក់ជាតិ តាមរយៈគេហទំព័រ https://ntccambodia.com ឬតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ ក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន(MJQE)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *