ភ្នំពេញ- បើនិយាយពីស្លឹកបាសទំនងមនុស្សភាគច្រើនប្រាកដជាស្គាល់ថា រុក្ខជាតិប្រភេទវល្លិ៍ដែលដុះតាមរបង ឬអាចដាំបានជារងបានគ្រប់ទីកន្លែង ។ ប្រជាជនខ្មែរតែងយកស្លឹកបាសទៅចម្អិនម្ហូប ដូចជា សម្លរកកូ ឬយកទៅស្ងោរជាមួយសាច់ជ្រូកចិញ្ច្រាំ ឬអាចទៅច្នៃជាមុខម្ហូបផ្សេងៗ ។ ក្រៅពីមានតួនាទីជាបន្លែសម្រាប់អាហារប្រចាំថ្ងៃ ស្លឹកបាស ឬវល្លិ៍ស្លឹកបាសអាចយកប្រើជាឱសថព្យាបាលជំងឺមួយចំនួនបានផង ។

តាមព័ត៌មានផ្សព្វផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ស្លឹកបាសមានសារធាតុបេតាឃែរ៉ូទីន អាចជួយការពារការកើតមហារីកកាត់ បន្ថយជាតិស្ករក្នុងឈាម និងមានសារធាតុកាល់ស្យូម ជួយបំប៉នឆ្អឹងនិងធ្មេញ មានជាតិដែក និងវីតាមីន C បន្ថយអាការៈឆ្អល់ តឹងពោះ និងចុកពោះជាដើម ។ ប្រសិនបើទទួលទានស្លឹកបាសឱ្យបានញឹកញាប់ សារធាតុសរសៃក្នុងស្លឹកបាសអាចជួយកាត់បន្ថយអត្រានៃភាពប្រថុយប្រថាននឹងការកើតមហារីកនៅក្នុងក្រពះ ។
បន្លែបៃតងស្លឹកបាស់មានសមាសភាពផ្សំនៃជាតិកាល់ស្យូម និងជាតិដែក អាចជួយដល់សុខភាពឆ្អឹង ។ លើសពីនេះ ស្រ្តីមានផ្ទៃពោះវេជ្ជបណ្ឌិត និងគ្រូពេទ្យជំនាញតែងណែនាំឱហតទទួលទាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការលូតលាស់របស់គភ៌ ការផលិតទឹកដោះ និងជាប្រភេទអាហារសុខភាពដ៏ប្រសើរសម្រាប់មនុស្សគ្រប់វ័យ មនុស្សចាស់ ស្ត្រី និងកុមារ ។

ទន្ទឹមគ្នានេះ ស្លឹកបាសអាចចាត់ទុកថាជាថ្នាំត្រជាក់ ស្លឹកជួយបណ្ដេញជាតិពុល និងបំបាត់អាការគ្រុនក្ដៅ រលាក ជួយព្យាបាលអាការរមាស់ ដោយប្រើស្លឹកបាសស្រស់ប្រហែលមួយក្ដាប់ដៃលាងឱ្យស្អាត និងបុកឱ្យម៉ដ្ឋលាយទឹកបន្ដិចយក ទៅលាបនៅបរិវេណដែលមានរមាស់ ក៏អាចជួយឱ្យធូរស្បើយបានផងដែរ ។ សូមជម្រាបថា ស្លឹកបាសជាបន្លែម្យ៉ាងដែលងាយងាយស្រួលដាំ គ្រាន់តែយកគ្រាប់ពីផ្លែទុំមកបណ្ដុះ ឬយកដើមចាស់ៗ មកដោតនៅក្នុងដីមានជីវារស្រោចទឹកឱ្យបានញឹកញាប់ និងយកឈើមកធ្វើជាបង្គោល ឬរបងឱ្យស្លឹកបាសវៀរឡើង ។ លុះនៅពេលដែលវាដុះឡើងចេញជាផ្លែផ្កាល្អ អាចបេះស្លឹកយកទៅដាំស្ល ធ្វើជាម្ហូបអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ។ រុក្ខជាតិនេះប្រសិនបើកាន់តែបេះស្លឹក កាន់តែដុះលូតលាស់ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2025
ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/06/2026
ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































