អាជីព៨ ដែលស័ក្តិសមនឹងមនុស្សមានចរិតលក្ខណៈ Introvert បំផុត

ការជម្រើសអាជីពរបស់មនុស្សម្នាក់ៗមិនមែនកើតឡើងដោយចៃដន្យឡើយ។ យោងតាមការសិក្សារបស់ Science Direct បានបង្ហាញថា មនុស្សភាគច្រើន ជ្រើសរើសជំនាញ និងអាជីពសម្រាប់ខ្លួ​នឯង ដោយផ្អែកលើបុគ្គលិកលក្ខណៈរបស់គេផ្ទាល់។ ព្រោះនៅពេលដែលការងារ និងបុគ្គលិកលក្ខណៈរបស់គេស៊ីគ្នា ធ្វើឱ្យគេពេញចិត្តក្នុងការបំពេញការងារ និងមានភាគរយតិចក្នុងការផ្លាស់ប្ដូរការងារ។ ដូច្នេះ យើងមកដឹងអំពីអាជីពចំនួន ៨ ដែលស័ក្តិសមនឹងមនុស្សមានចរិតលក្ខណៈ Introvert បំផុត។

អាជីពសម្រាប់ Introvert ដែលចូលចិត្តបច្ចេកវិទ្យា

សមត្ថភាពក្នុងការគិតបែប Critical thinking ការដោះស្រាយបញ្ហា និងយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតធ្វើឱ្យមនុស្ស Introvert ជាបេក្ខជនស័ក្តិសមឥតខ្ចោះ សម្រាប់ការងារក្នុងវិស័យបច្ចេកវិទ្យា ដែលការងារទាំងនោះមានដូចជា៖

  • Software engineer ឬ Developer ៖ តួនាទីរបស់ Software engineer ឬ Developer គឺត្រូវបង្កើតកម្មវិធីកុំព្យូទ័រ ប្រូក្រាម និងបង្កើតប្រព័ន្ធកុំព្យូទ័រ។ ការងារនេះជាប្រភេទអាជីព ដែលត្រូវធ្វើការដោយឯករាជ្យ និងអាចធ្វើពីផ្ទះបាន ប៉ុន្តែក៏ត្រូវធ្វើការជាមួយមនុស្សខ្លះដែរ ដូចជា ក្រុមអ្នកសរសេរកម្មវិធីកុំព្យូទ័រ អតិថិជន និងអ្នកវិភាគការគណនាគុណភាព (quality assurance analyst)។
  • វិទ្យាសាស្ត្រស្រាវជ្រាវកុំព្យូទ័រ (Computer research scientist) ៖ អ្នកជំនាញផ្នែកនេះប្រើទ្រឹស្តីតក្កវិទ្យា និងយុទ្ធសាស្ត្រដោះស្រាយបញ្ហា ដើម្បីសិក្សាអំពីប្រព័ន្ធកុំព្យូទ័រ។ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ជាជំនាញមួយដែលមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងផ្ដល់ឱកាសរីកចម្រើន ទាំងសម្រាប់មនុស្សចរិតលក្ខណៈ Introvert និង Extrovert។
  • IT Manager ៖ អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា គឺជាអ្នករៀបចំផែ​នការ និងដឹកនាំសកម្មភាពផ្សេងៗ ដែលជាប់ទាក់ទងនឹងកុំព្យូទ័រសម្រាប់អង្គភាពមួយ។ តួនាទីជាអ្នកគ្រប់គ្រងបែបនេះ ត្រូវប្រឈមមុខនឹងបញ្ហា និងការទំនាក់ទំនងជាមួយមនុស្សច្រើន។ ដូច្នេះ អាចជាជម្រើសដ៏ល្អមួយសម្រាប់ Introvert ដែលចូលចិត្តដោះស្រាយបញ្ហា។

អាជីពសម្រាប់ Introvert ដែលចូលចិត្តគិតលេខ

ប្រសិនបើអ្នកជាមនុស្សដែលពូកែចាំ និងចូលចិត្តដោះស្រាយបញ្ហា ការងារច្របាច់បញ្ចូលរវាងការវិភាគទិន្នន័យ និងគណិតវិទ្យា គឺស័ក្តិសមបំផុតសម្រាប់អ្នក។

  • វិទ្យាសាស្ត្រគណិតវិទ្យា (Actuaries science) ៖ អាជីពនេះត្រូវការចំណេះដឹងផ្នែកស្ថិតិ គណិតវិទ្យា និងទ្រឹស្តីហិរញ្ញវត្ថុ ដើម្បីវិភាគសេដ្ឋកិច្ចសម្រាប់អង្គភាពមួយ។​ Actuaries ជានិច្ចជាកាលត្រូវធ្វើការនៅស្ថាប័នហិរញ្ញវត្ថុ ឬក្រុមហ៊ុនធានារ៉ាប់រង ដើម្បីបង្កើតគោលនយោបាយ ដែលអាចកាត់បន្ថយតម្លៃនៃហានិភ័យ។ ដើម្បីអាចធ្វើការក្នុងវិស័យនេះ ត្រូវមានបរិញ្ញាបត្រផ្នែក គណិតវិទ្យា ជំនួញ វិទ្យាសាស្ត្រគណិតវិទ្យា។
  • គណនេយ្យករ៖ គណនេយ្យករ មានតួនាទីធ្វើសេចក្ដីព្រាង ពិនិត្យមើលកំណត់ត្រាសារពើពន្ធ កំណត់ឱកាស និងហានិភ័យហិរញ្ញវត្ថុ សម្រាប់ស្ថាប័ន។ ពួកគេក៏ជាអ្នកវិភាគដំណើរការហិរញ្ញវត្ថុ និងដោះស្រាយបញ្ហាហិរញ្ញវត្ថុសម្រាប់ស្ថាប័នផងដែរ។ ដើម្បីអ្នកចូលធ្វើការក្នុងវិស័យនេះ អ្នកត្រូវមានបរិញ្ញាបត្រផ្នែក គណនេយ្យ ឬជំនួញ។
  • អ្នកវិទ្យាសាស្ត្រទិន្នន័យ (Data Scientist)៖ ការធ្វើការជាមួយទិន្នន័យ គឺជម្រើសដ៏ល្អសម្រាប់មនុស្ស Introvert ដែលស្ទាត់ជំនាញក្នុងផ្នែកតក្កវិជ្ជា។ ការងារនេះ ត្រូវធ្វើការជាមួយមនុស្សដែលពូកែផ្ដោតអារម្មណ៍ និងកុំព្យូទ័រ។ ដើម្បីចូលធ្វើការក្នុងវិស័យនេះ អ្នកត្រូវមានជំនាញផ្នែក គណិតវិទ្យា ស្ថិតិ ឬវិទ្យាសាស្ត្រកុំព្យូទ័រ។

អាជីពសម្រាប់ Introvert ដែលសម្បូរគំនិតច្នៃប្រឌិត

ប្រសិនបើអ្នកជា Introvert ដែលចូលចិត្តបង្ហាញគំនិតច្នៃប្រឌិត ភាពជាខ្លួនឯង ធ្វើការបែបឯករាជ្យ និងផ្ដោតអារម្មណ៍នៅក្នុងពិភពលោកផ្ទាល់ខ្លួន។ អាជីពជាអ្នកច្នៃប្រឌិត គឺស័ក្តិបំផុតសម្រាប់អ្នក។

  • អ្នកនិពន្ធ​៖ Introvert ដែលពូកែប្រើប្រាស់ពាក្យ និងចូលចិត្តបង្កើតរឿង គឺស័ក្តិសមធ្វើជា អ្នកនិពន្ធធុរកិច្ច (Copywriting) ការីនិពន្ធ(editing) អ្នកសារព័ត៌មាន (Journalism) និងជំនាញផ្នែកសរសេរជាច្រើនទៀត។ ដើម្បីអាចក្លាយជាអ្នកនិពន្ធ អ្នកត្រូវមានជំនាញផ្នែកអក្សរសាស្ត្រ ឬជំនាញដែលជាប់ពាក់ព័ន្ធដូចជា ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន។
  • អ្នករចនាក្រាហ្វិក (Graphic designer)៖ អ្នករចនាក្រាហ្វិក គឺជាអ្នកបង្កើតរូបភាពសិល្បៈ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងយុទ្ធនាការទីផ្សារផ្សេងៗ។ អ្នកមានជំនាញនេះ អាចធ្វើការនៅទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម (Marketing Agency) ឬចាប់ផ្ដើមធ្វើជា Freelancer ដែលទំនាក់ទំនងស្វែងរកគម្រោងជាមួយអតិថិជនដោយផ្ទាល់។ ជំនាញនេះ គឺជាជម្រើសដ៏ល្អសម្រាប់ Introvert ដែលចូលចិត្តធ្វើការម្នាក់ឯង។ អ្នករចនាក្រាហ្វិក ត្រូវមានបរិញ្ញាបត្រផ្នែករចនាក្រាហ្វិក ឬជំនាញដែលទាក់ទងនឹងសិល្បៈ៕


About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...