៦ គន្លឹះ ពង្រឹងគោលការណ៍គោរពវិន័យចំពោះខ្លួនឯង (Self-Discipline)

បុគ្គលដែលប្រកាន់គោលការណ៍គោរពវិន័យខ្ជាប់ខ្ជួន (Self-Discipline) គឺជាបុគ្គលពឹងផ្អែកលើទេពកោសល្យ និងសំណាងតិចបំផុត ដើម្បីសម្រេចភាពជោគជ័យក្នុងជីវិត។ ពួកគេអាចបង្កើតទេពកោសល្យ និងសំណាងដោយខ្លួនឯង។ ប៉ុន្តែការអភិវឌ្ឍគោលការណ៍គោរពវិន័យខ្ជាប់ខ្ជួន (Self-Discipline) ប្រៀបដូចជាការហ្វឹកហាត់ពង្រឹងសាច់ដុំដែរ។ ប្រសិនបើអ្នកគោរពគោលការណ៍នេះបានតិចតួចនៅថ្ងៃនេះ អ្នកមិនអាចគោរពបានខ្ជាប់ខ្ជួនភ្លាមៗនៅថ្ងៃស្អែកនោះទេ។ អ្នកត្រូវការពេលវេលា ដើម្បីកសាងវាបន្តិចម្ដងៗរហូតទាល់តែក្លាយជាទម្លាប់។

យោងតាមលោក Gregg Swanson ដែលជាអ្នកជំនាញផ្នែក ពង្រឹងផ្លូវចិត្ត (Mental Performance) បានណែនាំ គន្លឺះចំនួន ៦ សម្រាប់អនុវត្ត និងពង្រឹងវិន័យលើខ្លួនឯងឱ្យកាន់តែប្រសើរឡើង៖

១. គិតចង់ធ្វើរឿងអ្វីមួយត្រូវធ្វើភ្លាមៗ ៖ យើងទាំងអស់គ្នាសុទ្ធតែមានអារម្មណ៍ពន្យារពេលរហូតទាល់តែមានអារម្មណ៍ថាចង់ធ្វើកិច្ចការអ្វីមួយ។ ទម្លាប់នេះគឺផ្ទុយស្រឡះពីគោលការណ៍គោរពវិន័យ (Self-Discipline) ព្រោះគោលកាណ៍នេះ គឺតម្រូវឱ្យធ្វើអ្វីដែលត្រូវធ្វើភ្លាមៗ និងឱ្យបានរួចរាល់ បើទោះជាអ្នកមានអារម្មណ៍ថាមិនចង់ធ្វើ ឬមិនចូលចិត្តធ្វើក៏ដោយ។

២. ចាប់ផ្ដើមពីការធ្វើរឿងតូចៗ ៖ ប្រសិនបើលទ្ធភាពគ្រប់គ្រងខ្លួនឯងរបស់អ្នកនៅមានកម្រិតទាប អ្នកអាចចាប់ផ្ដើមដោយធ្វើរឿងតូចៗ និងសាមញ្ញ។ ដូចជា ជំនួសឱ្យការអានសៀវភៅ ១០ទំព័រក្នុងមួយថ្ងៃ មកជាអាន ១ទំព័រក្នុងមួយថ្ងៃ ឬក៏ជំនួសឱ្យការចាប់ផ្ដើមទម្លាប់ហាត់ប្រាណ ៣០ នាទីក្នុងមួយថ្ងៃ ចូរចាប់ផ្តើមជាមួយ ៥ នាទីជាមុនសិន។

៣. ធ្វើកិច្ចការឱ្យចប់ចុងចប់ដើម ៖ យើងគ្រប់គ្នាមានទំនោរចង់ផ្អាកធ្វើកិច្ចការ ដែលធ្វើឱ្យយើងមានអារម្មណ៍មិនសប្បាយចិត្តនៅពាក់កណ្ដាលទី។ ជាក់ស្ដែង ដូចជា នៅពេលដែលរៀបចំផ្ទះ សម្អាតបាន៩០ភាគរយទៅហើយ ប៉ុន្តែចុងក្រោយទុក ១០ភាគរយទៀតរហូតដល់សប្ដាហ៍ក្រោយទើបបញ្ចប់ ឬមិនធ្វើតែម្ដង ប្រសិនបើមិនចាំបាច់។ ទម្លាប់បំពេញកិច្ចការអ្វីមួយឱ្យបានចប់ចុងចប់ដើម នឹងធ្វើឱ្យយើងសប្បាយចិត្ត ហើយក្រោយពីអនុវត្តបានច្រើនដង វានឹងក្លាយជាទម្លាប់មួយ ដែលល្អសម្រាប់ជីវិត។

៤. លត់ដំខ្លួនឯងឱ្យបន្តធ្វើការ បើទោះជាមិនសប្បាយចិត្ត ៖ រលកអារម្មណ៍ គឺឡើងចុះមិនស្ថិតស្ថេរនោះទេ។ ដូច្នេះយើងមិនអាចបំពេញភារកិច្ចអ្វីមួយដោយផ្អែកលើអារម្មណ៍ឡើយ ព្រោះវាអាចធ្វើឱ្យរាំងស្ទះកិច្ចការ។ ជំនួសឱ្យការខ្វល់ពីអារម្មណ៍ យើងត្រូវទទួលស្គាល់ថា ពេលនេះយើងពិតជាមិនសប្បាយចិត្ត មានអារម្មណ៍មិនល្អ ប៉ុន្តែក៏ត្រូវទទួលស្គាល់ដែរថា អារម្មណ៍នេះនឹងបាត់ទៅវិញនៅពេលណាមួយ ខណៈឥឡូវនេះយើងមានកិច្ចការដែលត្រូវធ្វើ ដូច្នេះត្រូវតែធ្វើ។

បុគ្គលដែលប្រកាន់គោលការណ៍គោរពវិន័យខ្ជាប់ខ្ជួន (Self-Discipline) គឺជាបុគ្គលពឹងផ្អែកលើទេពកោសល្យ និងសំណាងតិចបំផុត ដើម្បសម្រេចភាពជោគជ័យក្នុងជីវិត។ ពួកគេអាចបង្កើតទេពកោសល្យ និងសំណាងដោយខ្លួនឯង។

៥. បង្កើតសម្ពាធឱ្យខ្លួនឯង ដោយកំណត់ពេលវេលាសិប្បនិម្មិត ៖ ការកំណត់ពេលវេលាសិប្បនិម្មិត សម្រាប់ខ្លួនឯងនៅពេលធ្វើការ អាចជួយយើងឱ្យទាញប្រយោជន៍ពីពេលវេលានេះបានច្រើន និងបំពេញការងារបានរហ័សជាងមុន។ ព្រោះសម្ពាធពេលវេលាមានប្រសិទ្ធភាពណាស់ ក្នុងការជំរុញ និងជួយមនុស្សឱ្យផ្ដោតអារម្មណ៍បានល្អ។

៦. ចំណាយពេលខ្លះសម្រាក ៖ ការសិក្សាភាគច្រើនបានរកឃើញថា​ ការចំណាយពេល ១០នាទីសម្រាក រាល់រៀងម៉ោងអាចបង្កើនផលិតភាពការងាររបស់យើង។ ដូច្នេះយើងអាចប្រើពេលសម្រាកនេះ ដើម្បីពិសារទឹក ឬធ្វើសកម្មភាពរាងកាយជាដើម។ យ៉ាងណាក៏ដោយ អំឡុងពេលសម្រាកមិនគួរមើលវីដេអូ ឬកម្មវិធីអ្វីកម្សាន្តអ្វីមួយ ដែលធ្វើឱ្យអ្នកជក់ចិត្ត រហូតបែកអារម្មណ៍ពីការងារនោះទេ ព្រោះសកម្មភាពនេះអាចពន្យារពេលសម្រាកដែលអ្នកបានកំណត់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...