សញ្ញាទាំង៦ បង្ហាញថាអ្នកជាមនុស្សមានទម្លាប់គិត Outside the box

ត្បិតថានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មានមនុស្សពូកែៗច្រើន ប៉ុន្តែមនុស្សដែលមានទម្លាប់គិត Outside the box គឺមិនសូវមាននោះទេ ឬអាចនិយាយបានថា ពួកគេជាប្រភេទមនុស្សកម្រ។ តើអ្នកអាចស្ថិតក្នុងចំណោមមនុស្សប្រភេទនេះដែរទេ? ខាងក្រោមនេះជាសញ្ញាចំនួន ៦ ដែលបង្ហាញថា បុគ្គលម្នាក់ជាមនុស្សមានទម្លាប់គិត Outside the box ។

១. ផ្តោតលើដំណោះស្រាយ ជាជាងអង្គុយពិបាកចិត្ត (ពេលជួបបញ្ហា)៖ ជារឿយៗ យើងគ្រប់គ្នាតែងតែឮអ្នកដទៃនិយាយថា អ្នកត្រូវផ្ដោតលើដំណោះស្រាយនៅពេលមានបញ្ហា និងមិនត្រូវមានអារម្មណ៍តានតឹង ឬព្រួយបារម្ភខ្លាំងឡើយ ។ ប៉ុន្តែនៅពេលអនុវត្តក្នុងការរស់នៅជាក់ស្ដែង វាមិនដូច្នេះទេ យើងនៅតែពិបាកផ្ចង់អារម្មណ៍ និងធ្វើចិត្តឱ្យស្ងប់នៅពេលជួបបញ្ហា ។ ទន្ទឹមនឹងនេះ មនុស្សមានអត្តចរិតគិត Outside the box គឺចំណាយពេលពិ​បាកចិត្តមិនយូរនោះទេ ផ្ទុយទៅវិញ គេចំណាយពេលស្វែងយល់ពីដើមចមនៃបញ្ហា បន្ទាប់មកផ្ដោតរកដំណោះស្រាយ និងវិធីរំដោះខ្លួនចេញពីបញ្ហានោះឱ្យបានលឿនតាមដែលអាចធ្វើបាន។

២. ពូកែឆ្ងល់ និងចោទសំណួរ “ហេតុអ្វី?” ៖ ចំណុចពិសេសមួយទៀត ដែលបញ្ជាក់ថា អ្នកជា Outside the box thinker គឺអ្នកពូកែសួរសំណួរហេតុអ្វី? ​និយាយឱ្យស្រួលស្ដាប់ទៅ អ្នកជាមនុស្សដែលឆ្ងល់អំពីរឿងរ៉ាវគ្រប់យ៉ាង។នេះគឺជាលក្ខណៈពិសេសមួយ ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមាននោះទេ។ ជាក់ស្ដែង បើទោះជាអ្នកបានសម្រេចគោលដៅ ឬផែនការអ្វីមួយហើយក៏ដោយ អ្នកនៅតែបង្កើតចំណោទសំណួរថ្មី សម្រាប់គោលដៅបន្ទាប់ទៀតជានិច្ច។

៣. តែងតែមានគំនិតប្រឆាំងនឹងខ្លួនឯង ៖ ការមានទម្លាប់ជជែកដេញដោលជាមួយខ្លួនឯង មិនមែនមានន័យថាអ្នកមានបញ្ហា Schizoid personality disorder នោះទេ ប៉ុន្តែសញ្ញានេះបង្ហាញថា អ្នកជាមនុស្សមានសមត្ថភាពថ្លឹងថ្លែងខ្ពស់ លើការសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ។ លើសពីនេះ វាគឺជាសញ្ញាបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិត​ និងអាចដោះស្រាយបញ្ហាស្មុគស្មាញបានល្អ។

៤. បើកចិត្តស្ដាប់គំនិតអ្នកដទៃ ទោះមិនយល់ស្រប ៖ ទម្លាប់ពិសេសមួយទៀត ដែលបង្ហាញថា អ្នកជាមនុស្ស Outside the box thinker គឺអ្នកមានឆន្ទៈក្នុងការស្ដាប់គំនិតអ្នកដទៃ បើទោះជាអ្នករកឃើញថា គំនិតនោះមិនសំខាន់ ឬមិនត្រឹមត្រូវក៏ដោយ។ ប៉ុន្តែ អ្នកជាបុគ្គលដែលឱ្យតម្លៃចំពោះគំនិតអ្នកដទៃ ព្រោះអ្នកគិតថា ការជំនាស់ដាច់ខាតចំពោះគំនិតនរណាម្នាក់ មិនមែនមានន័យថា ត្រូវបង្ហាញអាក្បកិរិយាមិនអើពើចំពោះការបង្ហាញគំនិតរបស់គេនោះទេ។ ព្រោះជួនកាលនៅក្នុងគំនិតដែលអ្នកបដិសេដនោះ ក៏អាចមានចំណុចគួរឱ្យចាប់អារម្មណ៍ផងដែរ។

៥. រៀនសូត្រពីកំហុសអ្នកដទៃ៖ បុគ្គលដែលជា Outside the box thinker ជាទូទៅមានទម្លា​ប់សង្កេត និងសិក្សាអំពីរបៀបអ្នកដទៃដោះស្រាយបញ្ហាក្នុងជីវិតពួកគេ។ សកម្មភាពនេះ អាចផ្ដល់នូវមេរៀនជីវិតសំខាន់ៗ ដែលគេមិនបានរៀននៅក្នុងសាលា។ ដូច្នេះ វាអាចជាចម្លើយ ឬការបំផុសគំនិត ដែលនាំឱ្យគេអាចដោះស្រាយនៅក្នុងជីវិតខ្លួនឯងបានល្អ។ ទម្លាប់នេះ ផ្ដល់ឱ្យគេនូវមេរៀន និងបទពិសោធជាច្រើន ហើយវាក៏ជាដើមទន់ ដើម្បីសម្រេចភាពជោគជ័យក្នុងជីវិតផងដែរ។

៦. មានគោលដៅជីវិតជាក់លាក់ ៖ ជាទូទៅ Outside the box thinker ជាបុគ្គលដែលមានគោលដៅជីវិតជាក់លាក់។ ពួកគេមានទម្លាប់កំណត់គោលដៅដែលខ្លួនចង់សម្រេចបាន បន្ទាប់មកគិតអំពីសកម្មភាព និងយុទ្ធសាស្ត្រ ដើម្បីសម្រេចគោលដៅនោះឱ្យបានក្នុងពេលវេលា ឬកាលកំណត់ជាក់លាក់ណាមួយ។ ឧទាហរណ៍ បច្ចុប្បន្នគេមានអាយុ ១៨ឆ្នាំ ហើយគេកំណត់ថា នៅអាយុ ៣៥ឆ្នាំ គេត្រូវមានគ្រួសារមួយដ៏មានសុភមង្គល និងប្រភពចំណូលមួយសមរម្យ។ បន្ទាប់មក គេចាប់ផ្ដើមគិតពីសកម្មភាពដែលគេត្រូវធ្វើ ដោយបង្កើតឱ្យមានផែនការប្រចាំសបា្ដហ៍ ប្រចាំខែ និងប្រចាំឆ្នាំ ហើយគេនឹងអនុវត្តតាមផែនការដែលគេបានរៀបចំរហូតទាល់តែសម្រេចគោលដៅបាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...