មនុស្សម្នាក់ៗតែងមានក្តីស្រមៃផ្សេងៗគ្នា ហើយក្តីស្រមៃទាំងនោះអាចជាគោលដៅការងារ វត្ថុដែលទីប្រាថ្នា ឬសុភមង្គលមួយដ៏ស្រស់ត្រកាសនៅថ្ងៃអនាគត ។ ក្តីស្រមៃសម្រាប់អនាគតការងារមានច្រើន ដោយអ្នកខ្លះចង់ធ្វើប៉ូលីស ចង់ធ្វើអ្នកចម្រៀង ចង់ធ្វើអ្នករាំ ចង់ធ្វើគ្រូពេទ្យជាដើម ។ ក្តីស្រមៃវានៅត្រឹមតែជាក្តីស្រមៃ ប្រសិនបើបុគ្គលមិនបានធ្វើសកម្មភាពដើម្បីបំពេញក្តីស្រមៃទាំងនោះ ។ តាមគេហទំព័រ Life Hack អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្ស បានបង្ហាញថា សុបិន ឬក្តីស្រមៃទាំងនេះ អាចសម្រេចបានអាស្រ័យលើបុគ្គលចេះតស៊ូ ព្យាយាម និងខិតខំប្រឹងប្រែងធ្វើវា ព្រមទាំងមិនបោះបង់ចោលក្ដីសង្ឃឹម។

១. បរាជ័យជាមេរៀន ៖ មនុស្សភាគច្រើនមិនបន្តក្តីសុបិនរបស់ខ្លួនដោយខ្លាចបរាជ័យ ប៉ុន្តែភាពបរាជ័យអាចបង្រៀននិងផ្តល់បទពិសោធន៍ជាច្រើនក្នុងដំណើរជីវិតឆ្ពោះទៅសម្រេចក្ដីស្រមៃ។ ជនជាតិអាមេរិកល្បីៗ និងអ្នកជោគជ័យជាច្រើនបានបរាជ័យម្តងហើយម្តងទៀត មុនសម្រេចបាននូវអ្វីដែលពួកគេសង្ឃឹមក្នុងជីវិត។ លោក អាប្រាហាំ លីនខុន បានបរាជ័យក្នុងសង្គ្រាមជាអ្នកជំនួញ ជាមេធាវី និងសូម្បីតែនៅក្នុងនយោបាយដំបូង។ លោកបានបន្តដំណើរទៅមុខ ហើយក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ គ្រូរបស់ Thomas Edison បានហៅគាត់ថា “ល្ងង់” ហើយគាត់ត្រូវបានគេបណ្តេញចេញជាច្រើនដង មុនពេល “បរាជ័យ” ១០០០ ដងក្នុងការប៉ុនប៉ងបង្កើតអំពូលភ្លើង ។
២. ការតស៊ូ ៖ ការតស៊ូគឺជាអ្វីដែលអាចរៀនបានតែតាមរយៈរឿងរ៉ាវលំបាកក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកមិនដែលដួលទេ អ្នកមិនអាចរៀនពីរបៀបងើបឡើងវិញបានទេ។ រាល់ពេលដែលអ្នកជ្រើសរើសខ្លួនឯងឡើងវិញ និងឆ្លងកាត់រឿងនោះបាន អ្នកកាន់តែរឹងមាំ និងមានសមត្ថភាពកាន់តែងខ្លាំងក្នុងការសម្រេចគោលដៅចុងក្រោយរបស់អ្នក។

៣. ភាពជោគជ័យនៅមិនឆ្ងាយ ៖ អ្នកអាចមានក្ដីសុបិនធំ ហើយគ្រប់ជំហានដែលអ្នកកំពុងដើរកំពុងស្ថិតនៅតាមផ្លូវសុទ្ធតែផ្លូវទៅរកភាពជោគជ័យ។ សមិទ្ធិផលតូចៗដែលបានធ្វើជាច្រើននឹងត្រូវបានគេកោតសរសើរ ហើយសមិទ្ធិផលតូចៗទាំងនោះនឹងជំរុញឱ្យអ្នកទៅកាន់គោលដៅបន្ទាប់ មិនយូរប៉ុន្មានក្តីសុបិនរបស់អ្នកនឹងត្រូវបានសម្រេច ។ ហេតុនេះគួរកុំបោះបង់ចោលឱ្យសោះ។
៤. ការស្វែងរកអ្វីថ្មីក្នុងជីវិត ៖ បទពិសោធន៍ដ៏មានតម្លៃជាច្រើនត្រូវបានរកឃើញនៅក្នុងការដែលអ្នកកំពុងតែធ្វើដំណើរឈោងចាប់ក្ដីសុបិនរបស់អ្នក។ អនុស្សាវរីយ៍ មិត្តភាព ជំនាញ មេរៀនជីវិត ស្នេហា ជីវិតគឺជាអ្វីដែលកើតឡើងនៅពេលដែលអ្នកធ្វើដំណើរឆ្ពោះទៅរកគោលដៅមួយ។ ហេតុនេះបើសិនបើអ្នកដើរតាមអ្វីដែលចិត្តអ្នកចង់ធ្វើ នឹងធ្វើឱ្យអ្នកជួបរឿងរ៉ាវថ្មីៗ និងជួបប្រភេទមនុស្សជាច្រើននៅក្នុងសង្គម ហេតុនេះអ្នកត្រូវធ្វើតាមក្តីសុបិនរបស់ខ្លួនឯង។

៥. ជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ៖ ជាចុងក្រោយ ប្រសិនបើអ្នកមានកូន (ឬអាចមានពួកគេនៅថ្ងៃណាមួយ) អ្នកនឹងក្លាយជាគំរូដ៏ល្អមួយសម្រាប់កូនរបស់អ្នក ដោយសារតែអ្នកគឺជាមនុស្សដែលហ៊ានជំនៈឧបសគ្គគ្រប់បែបយ៉ាងនៅក្នុងការខិតខំប្រឹងប្រែងតស៊ូធ្វើអ្វីដែលខ្លួនស្រលាញ់។ អ្នកអាចបង្ហាញមនុស្សជំនាន់ក្រោយពីអត្ថន័យនៃការដេញតាមសុបិនរបស់ខ្លួនថាវាពិតជាសារៈសំខាន់បែបណាសម្រាប់ជីវិត ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
គរុនិស្សិតថ្នាក់បរិញ្ញាបត្រ+២ ផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី១ ជាង ២ពាន់នាក់ បញ្ចប់វគ្គបណ្តុះបណ្តាល ត្រៀមចុះបង្រៀនតាមសាលាគោលដៅ
បទយកការណ៍, ព័ត៌មានជាតិ, ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍
• 20/11/2026
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2026
សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ជាឱកាសសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២២កន្លែង សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានភាសាបរទេស...
អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2026
តាមរយៈកម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅឆ្នាំ២០២៦ នេះ សាកលវិទ្យាល័យ University of Bath ចក្រភពអង់គ្លេស នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិឆ្នើម...
ក្រសួងអប់រំ ប្រកាសជ្រើសរើសសិស្សចូលរៀនផ្នែកអប់រំបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ប្រកាសដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល ពីការជ្រើសរើសសិស្សឱ្យចូលរៀននៅតាម...
ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុងប្រទេសសិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2023
កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...
ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលជំនាញអប់រំពិសេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2026
ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចំនួន៣០រូប មកពីរាជធានីខេត្តទាំង១០ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់
ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2024
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនយន៣កន្លែងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ...
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប






























