មូលហេតុ ៥ចំណុចបង្ហាញថា អ្នកមិនគួរបោះបង់ក្ដីស្រមៃរបស់ខ្លួន

មនុស្សម្នាក់ៗតែងមានក្តីស្រមៃផ្សេងៗគ្នា ហើយក្តីស្រមៃទាំងនោះអាចជាគោលដៅការងារ វត្ថុដែលទី​ប្រាថ្នា ឬសុភមង្គលមួយដ៏ស្រស់ត្រកាសនៅថ្ងៃអនាគត ។ ក្តីស្រមៃសម្រាប់អនា​គតការងារមានច្រើន ដោយអ្នកខ្លះ​ចង់ធ្វើប៉ូលីស ចង់ធ្វើអ្នកចម្រៀង ចង់ធ្វើអ្នករាំ ចង់ធ្វើគ្រូពេទ្យជាដើម ។ ក្តីស្រមៃវានៅត្រឹមតែជាក្តីស្រមៃ ប្រសិនបើបុគ្គលមិនបានធ្វើសកម្មភា​ព​ដើម្បីបំពេញក្តីស្រមៃទាំងនោះ ។ តាមគេហទំព័រ  Life Hack អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្ស បានបង្ហាញថា សុបិន ឬក្តីស្រមៃ​ទាំងនេះ អាចសម្រេចបានអាស្រ័យលើបុគ្គលចេះ​តស៊ូ ព្យាយាម និងខិតខំប្រឹងប្រែងធ្វើវា ព្រមទាំង​មិនបោះបង់ចោលក្ដីសង្ឃឹម។

១. បរាជ័យជាមេរៀន ៖ មនុស្សភាគច្រើនមិនបន្តក្តីសុបិនរបស់ខ្លួនដោយខ្លាចបរាជ័យ ប៉ុន្តែភាព​បរាជ័យអាចបង្រៀននិងផ្តល់​បទពិសោធន៍ជាច្រើនក្នុងដំណើរជីវិតឆ្ពោះទៅសម្រេចក្ដីស្រមៃ។ ជនជាតិអាមេរិកល្បីៗ និងអ្នកជោគជ័យជាច្រើនបានបរាជ័យម្តងហើយម្តងទៀត មុនសម្រេចបាននូវអ្វីដែលពួកគេសង្ឃឹមក្នុងជីវិត។ លោក អាប្រាហាំ លីនខុន បានបរាជ័​យ​​ក្នុងសង្គ្រាមជាអ្នកជំនួញ ជាមេធាវី និងសូម្បីតែនៅក្នុងនយោបាយដំបូង។ លោកបានបន្តដំណើរទៅមុខ ហើយក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ គ្រូរបស់ Thomas Edison បានហៅគាត់ថា “ល្ងង់” ហើយគាត់ត្រូវបានគេបណ្តេញចេញជាច្រើនដង មុនពេល “បរាជ័យ” ១០០០ ដងក្នុងការប៉ុនប៉ងបង្កើតអំពូលភ្លើង ។

២. ការតស៊ូ ៖ ការតស៊ូគឺជាអ្វីដែលអាចរៀនបានតែតាមរយៈរឿងរ៉ាវលំបាកក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកមិនដែលដួលទេ អ្នកមិនអាចរៀនពីរបៀបងើបឡើងវិញបានទេ។ រាល់ពេលដែលអ្នកជ្រើសរើសខ្លួនឯងឡើងវិញ និងឆ្លងកាត់រឿងនោះបាន អ្នកកាន់តែរឹងមាំ និងមានសមត្ថភាពកាន់តែងខ្លាំងក្នុង​ការសម្រេចគោលដៅចុងក្រោយរបស់អ្នក។

៣. ភាពជោគជ័យនៅមិនឆ្ងាយ ៖ អ្នកអាចមានក្ដីសុបិនធំ ហើយគ្រប់ជំហានដែលអ្នកកំពុងដើរកំពុងស្ថិតនៅតាមផ្លូវសុទ្ធតែផ្លូវទៅរកភាពជោគជ័យ។ សមិទ្ធិផលតូចៗដែលបានធ្វើជាច្រើននឹងត្រូវបានគេកោតសរសើរ ហើយសមិទ្ធិផលតូចៗទាំងនោះនឹងជំរុញឱ្យអ្នកទៅកាន់គោលដៅបន្ទាប់ មិនយូរប៉ុន្មានក្តីសុបិនរបស់អ្នកនឹងត្រូវបានសម្រេច ។ ហេតុនេះគួរកុំបោះបង់ចោលឱ្យសោះ។

៤. ការស្វែងរកអ្វីថ្មីក្នុងជីវិត ៖ បទពិសោធន៍ដ៏មានតម្លៃជាច្រើនត្រូវបានរកឃើញនៅក្នុងការដែលអ្នកកំពុងតែធ្វើដំណើរឈោងចាប់ក្ដីសុបិនរបស់អ្នក។ អនុស្សាវរីយ៍ មិត្តភាព ជំនាញ មេរៀនជីវិត ស្នេហា ជីវិតគឺជាអ្វីដែលកើតឡើងនៅពេលដែលអ្នកធ្វើដំណើរឆ្ពោះទៅរកគោលដៅមួយ។ ហេតុនេះបើសិនបើអ្នកដើរតាមអ្វីដែលចិត្តអ្នកចង់ធ្វើ នឹងធ្វើឱ្យអ្នកជួបរឿងរ៉ាវថ្មីៗ និងជួបប្រភេទមនុស្សជាច្រើននៅក្នុងសង្គម ហេតុនេះអ្នកត្រូវធ្វើតាមក្តីសុបិនរបស់ខ្លួនឯង។

៥. ជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ៖ ជាចុងក្រោយ ប្រសិនបើអ្នកមានកូន (ឬអាចមានពួកគេនៅថ្ងៃណាមួយ) អ្នកនឹងក្លាយជាគំរូដ៏ល្អមួយសម្រាប់កូនរបស់អ្នក ដោយសារតែអ្នកគឺជាមនុស្សដែលហ៊ានជំនៈឧបសគ្គគ្រប់បែបយ៉ាងនៅក្នុងការខិតខំប្រឹងប្រែងតស៊ូធ្វើអ្វីដែលខ្លួនស្រលាញ់។ អ្នកអាចបង្ហាញមនុស្សជំនាន់ក្រោយពីអត្ថន័យនៃការដេញតាមសុបិនរបស់ខ្លួនថាវាពិតជាសារៈសំខាន់បែបណាសម្រាប់ជីវិត ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។