ផលវិជ្ជមានចំនួន ៥ដែលសង្គមទទួលបានពីកីឡា

កីឡា គឺជាផ្នែកមួយដ៏ចាំបាច់ក្នុងទិដ្ឋភាពជីវិតមនុស្ស។ ការចូលរួមសកម្មភាពកីឡា អាចជួយឱ្យមនុស្សមានឱកាសបានរៀនអំពីរឿងរ៉ាវថ្មីៗ ជួបមនុស្សថ្មីៗ ព្រមទាំងជួយឱ្យរាងកាយមាំមួន រហ័សរហួន និងសមសួនទៀតផង។ បច្ចុប្បន្ន មានប្រភេទកីឡាជាច្រើន ដែលយើងអាចជ្រើសរើសលេងបាន ដោយមិនចាំបាច់គិតពីអាយុ។ ទន្ទឹមនឹងនេះ បើយោងតាមសារព័ត៌មាន IRAN FRONT PAGE បានបង្ហាញថា ការលេងកីឡា មានឥទ្ធិពលវិជ្ជមានចំនួន ៥ចំពោះសង្គម៖

១. លើកកម្ពស់សុខុមាលភាពសង្គម ៖ យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនរូបបានបង្ហាញថា ការហាត់កីឡាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះរាងកាយ និងសរីរាង្គរបស់មនុស្ស។ វាជំរុញឱ្យរាងកាយបញ្ចេញនូវសារធាតុគីមីម្យ៉ាងដែលមានឈ្មោះថា អង់ដូហ្វីន ដែលជួយបំបាត់ភាពតានតឹង ការឈឺចាប់ និងលើកកម្ពស់អារម្មណ៍វិជ្ជមាន។ លើសពីនេះ ការហាត់ប្រាណជួយពង្រឹងទំហំសាច់ដុំ ភាពធន់ និងធ្វើឱ្យសាច់ដុំកាន់តែរឹងមាំ។ ជាពិសេស ជួយកាត់បន្ថយបញ្ហាស្រក និងលើសទម្ងន់ ការឡើងឈាម ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាស្ត្រេស។

២. បង្កើនសាមគ្គីភាព៖ លក្ខណៈពិសេសរបស់កីឡា គឺបង្កើតឱ្យមានសាមគ្គីភាព ការរួបរួមគ្នា និងភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬភេទ។ ជាក់ស្ដែង កីឡាជាច្រើនប្រភេទ ដូចជាបាល់ទាត់ជាដើម បាននាំឱ្យមនុស្ស ដែលមានសាវតា សាសនា ជាតិសាសន៍ និងពណ៌សម្បុរខុសគ្នា រួបរួមសហការគ្នា នៅពេលដែលពួកគេលេងក្នុងក្រុមតែមួយ ឬគាំទ្រក្រុមដែលពួកគេចូលចិត្ត។

៣. បង្កើតការងារ៖ កីឡាករ កីឡាការនី ដែលបំពេញការងារក្នុងឧស្សាហកម្មកីឡា ភាគច្រើនគឺទទួលបានប្រាក់កម្រៃខ្ពស់ រហូតដល់រាប់លានដុល្លារក្នុងមួយឆ្នាំក៏មាន។ លើសពីនេះ កីឡាមិនត្រឹមតែបង្កើតការងារសម្រាប់អត្តពលិកប៉ុណ្ណោះទេ អាជីពជាច្រើនក៏ត្រូវការជាចាំបាច់សម្រាប់បម្រើដល់វិស័យនេះដែរ ជាពិសេសគឺ វេជ្ជបណ្ឌិត អ្នកសារព័ត៌មាន និងអ្នកជំនាញផ្នែកអាហារូបត្ថម្ភ។ ជាមួយគ្នានេះ មានឱកាសអាជីវកម្មជាច្រើន​ត្រូវបានបង្កើតឡើងដោយសារកីឡា ដូចជា អ្នកលក់អាហារក្នុងកីឡដ្ឋាន ក្រុមហ៊ុនលក់សម្ភារកីឡា និងក្រុមហ៊ុនភ្នាល់ជាដើម។ វាគឺជាឧស្សាហកម្មដ៏ធំមួយដែលផ្ដល់ឱកាសឱ្យមនុស្សជាច្រើន។

៤. នាំឱ្យមានការអភិវឌ្ឍក្នុងសហគមន៍ ៖ តាមរយៈសកម្មភាពកីឡា នាំឱ្យកីឡាករយល់អំពីអត្ថប្រយោជន៍នៃការធ្វើការងារជាក្រុម។ ពិសេស នៅជីវិតជាក់ស្ដែង កីឡាករអាចយកស្មារតីបំពេញការងារជាក្រុមរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍសហគមន៍ និងស្ថាប័ន ដែលគាត់បំពេញការងារ។ តាមរយៈសកម្មភាពនេះ ពួកគេអាចក្លាយជាចំណែកមួយនៃការអភិវឌ្ឍសង្គមមួយឱ្យមានអរិយធម៌កាន់តែខ្ពង់ខ្ពស់ ដែលជំរុញឱ្យសង្គមមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។

៥. កាត់បន្ថយបញ្ហាសង្គម៖ នៅពេលដែលយុវជនងាកមកចាប់អារម្មណ៍នឹងការលេងកីឡាក្នុងពេលទំនេរ នេះគឺជាជោគជ័យដ៏ធំមួយក្នុងការកាត់បន្ថយវិបត្តិសង្គម។ ព្រោះយុវជននឹងមិនចាប់អារម្មណ៍ការសេពគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ចំណុចនេះ ជះឥទ្ធិពលវិជ្ជមានយ៉ាងធំសម្រាប់សង្គមជាតិ ព្រមទាំងអាចកាត់បន្ថយបញ្ហាអន្តិសុខផ្សេងៗផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...