ការចាត់ចែងរៀបចំការងារប្រចាំថ្ងៃ បានក្លាយជាបន្ទុករបស់យើងរួចទៅហើយ ប៉ុន្តែអ្នកបានសង្កេតឃើញថា ពេញមួយថ្ងៃនេះ ពុំមានការងារច្រើនប៉ុន្មានឡើយ ក៏ប៉ុន្តែបញ្ហាចំបងអ្នកប្រែជាឆាប់អស់កម្លាំង ក្រោយពីបញ្ចប់ការងារ ឬមិនទាន់ទាំងបានធ្វើសកម្មភាពអ្វីផង បែរជាមានអារម្មណ៍បែបនេះ។
ខាងក្រោមនេះគឺជា៥ចំណុច ដែលបកស្រាយអំពីការចាយថាមពលដោយមិនដឹងខ្លួន ដែលធ្វើឱ្យអ្នកគ្មានកម្លាំង ឬបាត់បង់ថាមពលដោយមិនដឹងខ្លួន៖
១.ដាក់កិច្ចការ ក្នុងកាលវិភាគច្រើន៖ ការរៀបចំដាក់ផែនការប្រចាំថ្ងៃពិតជាសំខាន់ណាស់សម្រាប់គ្រប់គ្នា វានឹងជួយពន្លឿនកិច្ចការជាច្រើនដល់អ្នក ហើយអ្នកក៏អាចដឹងថា ការងារណាដែលបានធ្វើរួច និងការងារដែលនៅសល់ ប៉ុន្តែបញ្ហាមួយដែលបានកើតឡើង គឺការកំណត់កិច្ចការច្រើនក្នុងមួយថ្ងៃៗ បែរជាជំរុញអ្នកឱ្យក្លាយជាមនុស្សដែលលែងមានកម្លាំងកំហែងធ្វើកិច្ចការនោះ ព្រោះអ្នកគ្មានការលើកទឹកចិត្តពីខាងក្នុង ដូច្នេះសូមកំណត់កិច្ចការមួយចំនួន តាមអ្វីដែលអ្នកអាចធ្វើទៅបានជាការសមស្របសម្រាប់អ្នកបានហើយ។

២.បរិភោគអាហារគ្មានអាហារូបត្ថម្ភ ៖ មនុស្សម្នាក់ៗត្រូវការអាហារបីប្រភេទ ឱ្យមានសមតុល្យជាមួយគ្នា ក្នុងនោះមានដូចជា អាហារថាមពល អាហារស្ថាបនា អាហារការពារ ដូច្នេះបើសិនណា អ្នកបរិភោគអាហារដែលមិនផ្តល់ផលប្រយោជន៍ និងជាប្រភេទអាហារបីប្រភេទនេះទេ រាងកាយអ្នកនឹងគ្មានកម្លាំងកំហែងសោះឡើយ។ ចូរគិតឡើងវិញនូវការបរិភោគ ព្រោះអ្វីដែលចូលទៅក្នុងពោះរបស់អ្នកអាចធ្វើឱ្យអ្នកមានសុខភាពល្អ ។
៣.ជាជនរងគ្រោះនៃភាពឥតខ្ចោះ ៖ គ្មានអ្នកណាអាចដាក់ស្តង់ដាពីភាពល្អឥតខ្ចោះដាច់ខាតបានឡើយ គឺតែងតែមានចន្លោះប្រហោង ប៉ុន្តែពួកយើងបានឱ្យនិយមន័យនៃភាពឥតខ្ចោះជារបស់ចាំបាច់ជានិច្ចរបស់យើង។ ជំនួសឱ្យការព្យាយាមធ្វើឱ្យបានល្អឥតខ្ចោះ ចូរផ្ដោតលើការធ្វើឱ្យអស់ពីសមត្ថភាព។ តែអាចសាកល្បងគិតថា គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយកំហុសនោះជាផ្នែកនៃជីវិត។

៤.គេងតិច ៖ ការគេងប្រៀបដូចជាការសម្រាក និងដើម្បីជួសជុលប្រព័ន្ធរាងកាយរបស់អ្នក ពេលដែលអ្នកមិនគេងខួរក្បាលរបស់អ្នកនឹងមិនបានសម្រាក ពេលនោះហើយ គឺជាពេលដែលអ្នកនឹងមិនអាចគិតរកគំនិតអ្វីបានច្រើនឡើយ។ ដូច្នេះ ការសម្រាក គឺជាថាមពលកំបាំងម្យ៉ាងដែលអាចធ្វើឱ្យអ្នកក្លាយជាអ្នកមានគំនិតច្នៃប្រតិដ្ឋបាន។ អ្នកអាចសាកល្បងគេងឱ្យគ្រប់ចំនួនម៉ោងទៅតាមវ័យ ដែលជាធម្មតា មនុស្សម្នាក់ៗគួរតែសម្រាក ឬគេងចន្លោះពី ៦ ទៅ៨ម៉ោងក្នុងពេលយប់ និងសម្រាក គេងរយៈពេលខ្លះ ១០ ទៅ ១៥នាទីនៅពេលថ្ងៃ។
៥.ជាប់ក្នុងអារម្មណ៍អណ្តែតអណ្តូង ៖ តើអ្នកបានភ្ជាប់ខ្លួនអ្នកទៅក្នុងអារម្មណ៍បែបកំសត់ណាមួយឬទេ? អារម្មណ៍អវិជ្ជមានណាមួយឬទេ? បើមាន នោះហើយគឺជាបញ្ហាចំបងមួយ ដែលអ្នកសាកក្រឡេកមើលចំនុចនេះឡើងវិញ។ អារម្មណ៍អណ្តែតអណ្តូង អារម្មណ៍អវិជ្ជមាន បើសិនជានិយាយជារួម គឺជាអ្វីដែលបំផ្លាញអ្នកដោយមិនដឹងខ្លួន អ្នកអាចមានអារម្មណ៍សោកសៅ ហើយក៏បន្តចូលទៅដោយមិនដឹងជាអ្វី កាលណាអ្នកសម្ងំខ្លួននៅក្នុងអារម្មណ៍នេះ ថាមពលរាងកាយហូរចេញដូចទឹកស្រក់ ឬថង់ធ្លាយម្តងបន្តិចៗ តែធ្វើឱ្យទឹកក្នុងថង់អស់គ្មានសល់។ ប្តូរពីអារម្មណ៍សោកសៅ អវិជ្ជមាន អ្នកត្រូវតែលើកលែងមនុស្សដែលស្អប់ ឬសកម្មភាពដែលអ្នកកំពុងមានអារម្មណ៍លើ ឬអភ័យទោសដល់ខ្លួនឯង នោះអ្នកនឹងមានអារម្មណ៍វិជ្ជមាន ចាប់ផ្តើមធ្វើរឿងវិជ្ជមានវិញជាមិនខាន៕

ជាផលិតករផលិតកម្មវិធី និងជាអ្នកយកព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជា អ្នកសារព័ត៌មាន វេបសាយ, ទូរទស្សន៍ ជាជំនួយការផលិតករភាពយន្ត ផលិតករក្រៅប្រព័ន្ធ និងជាផលិតករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2026
ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2025
តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើមទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/07/2026
អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/07/2024
ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































