លោកស្រី ប៊ុណ្ណា សុសីហនាដ ៖ បំណិនជីវិតសម្រាប់កុមារីជាជំនាញពង្រឹងគុណភាពជីវិតកុមារីកម្ពុជា

ភ្នំពេញ – ការអភិវឌ្ឍបំណិនជីវិតសំខាន់សម្រាប់ការរៀបចំខ្លួនកុមារីឱ្យសម្រេចបានសក្តានុពលរបស់ពួកគេ និងអាចឱ្យគេប្រកាន់យកវិធានការច្បាស់លាស់ ដែលអាចឈានទៅរកគោលដៅផ្ទាល់ខ្លួន និងសហគមន៍។ បំណិនជីវិតកុមារី ជាចំណេះដឹង ឥរិយាបទ និងសមត្ថភាពដែលឱ្យកុមារីដោះស្រាយដោយមានប្រសិទិ្ធភាព ជម្នះឧបសគ្គ និងការប្រឈមទាំងឡាយក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ មិនថានៅផ្ទះ សាលារៀន ការងារ ឬសហគមន៍នោះឡើយ។ 

លោកស្រី ប៊ុណ្ណា សុសីហនាដ ប្រធានជាន់ខ្ពស់កម្មវិធីអប់រំកុមារី នៃអង្គការូមធូរីដកម្ពុជា មានប្រសាសន៍ថា បំណិនជីវិត (life skills) ជាចំណេះដឹងសំខាន់សម្រាប់កុមារី ហើយចំណេះដឹងទាំងនេះនឹងប្រើមួយជីវិតរបស់ពួកគេ។ កុមារីអាចសិក្សាជំនាញបំណិនជីវិតចាប់តាំងពីពួកគេរៀននៅកម្រិតថ្នាក់អនុវិទ្យាល័យ។

លោកស្រី បានបញ្ជាក់បន្ថែមថា តាមរយៈការអប់រំបំណិនជីវិតនៅបន្ថែមលើមេរៀននៃកម្មវិធីសិក្សា កុមារីនឹងទទួលក្លាយជាមនុស្សចេះផ្តល់តម្លៃដល់ខ្លួនឯង, ខិតខំរៀនសូត្រទាំងនៅសាលា និងនៅផ្ទះ, យល់ដឹងពីការឱ្យតម្លៃសារសំខាន់នៃការទទួលបានការអប់រំមួយដ៏ល្អ, រៀបចំផែនការអនាគតមួយដ៏ត្រចះត្រចង់, កុមារីនឹងរៀនពីរបៀបដើម្បីគិតអំពីបញ្ហាលំបាកនានា ហើយជួយឱ្យពួកគេដោះស្រាយបញ្ហាទាំងក្នុងក្រុមគ្រួសារ មិត្តភក្តិ ព្រមទាំងគូរអនាគត ។

ចាប់តាំងពីឆ្នាំ ២០០៣ អង្គការូមធូរីដកម្ពុជា បានអនុវត្តកម្មវិធីអប់រំបំណិនជីវិតសម្រាប់កុមារីនៅខេត្តគោលដៅចំនួន ០៥ រួមមាន ខេត្តព្រៃវែង កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ និងខេត្តសៀមរាប ដោយបានបណ្តុះបណ្តាលកុមារីដោយផ្ទាល់ បានចំនួនជាង ៥៦០០នាក់។ តាមរយៈខ្លឹមសារនៃមេរៀនបំណិនជីវិត កុមារីដែលឆ្លងកាត់ការសិក្សាបានក្លាយជាយុវតីដែលរឹងមាំទាំងប្រាជ្ញា ស្មារតី ព្រមទាំងទទួលបានលទ្ធផលសិក្សាល្អប្រសើរ។

បំណិនជីវិតមានមេរៀនសំខាន់ៗចំនួន ៧៥មេរៀន ដែលកុមារីត្រូវសិក្សា ដោយបែងចែកពីថ្នាក់៧ ដល់ថ្នាក់ទី៩ មានចំនួន ៦០មេរៀន ក្នុងមួយមេរៀនសិស្សត្រូវសិក្សារយៈពេល ១ម៉ោង និងថ្នាក់ទី១០ ដល់ថ្នាក់ទី១២ មានចំនួន ១៥មេរៀន ដែលមេរៀនទាំងអស់ពាក់ព័ន្ធនឹងចំណេះដឹងជុំវិញជីវភាពប្រចាំថ្ងៃ ជាក់ស្តែង ដូចជា ជំនាញទំនាក់ទំនង ជំនាញភាពជាអ្នកដឹកនាំ ការថែទាំងសុខភាព មូលដ្ឋាននៃការសម្រេចចិត្ត និងជំនាញគ្រប់គ្រងហិរញ្ញវត្ថុជាដើម។

លោកស្រី ប៊ុណ្ណា សុសីហនាដ បានបញ្ជាក់បន្ថែមថា

“បំណិនជីវិតជាជំនាញសំខាន់សម្រាប់កុមារីកម្ពុជា។ មានវិធីសាស្ត្របង្រៀនជាច្រើនដែលជួយជំរុញឱ្យមេរៀនបំណិតជីវិតមានប្រសិទ្ធភាពសម្រាប់កុមារី។ ការសិក្សាមេរៀនបំណិនជីវិត ទាមទារការចូលរួមសហការពីម្តាយឪពុក និងអាណាព្យាបាលសិស្សគ្រប់រូប”

ទន្ទឹមនឹងការលើកឡើងនេះ លោកស្រី ប៊ុណ្ណា សុសីហនាដ បានឱ្យដឹងទៀតថា ថ្នាក់រៀនជំនាញបំណិនជីវិតជាថ្នាក់រៀនសកម្មតាមបែបចូលរួម។ សិស្សម្នាក់ៗ ត្រូវចូលរួមយ៉ាងសកម្ម និងរៀនដោយបរិយាកាសរីករាយ ដើម្បីពង្រឹងគុណភាពនៃការគិត និងសមត្ថភាពបន្ថែមលើចំណេះដឹងដែលទទួលបានពីលោកគ្រូអ្នកគ្រូ និងមេរៀននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ បច្ចុប្បន្នអង្គការូមធូរីដកម្ពុជា បានសហការគ្នាយ៉ាងល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា មន្ទីអប់រំ យុវជន និងកីឡាតាមខេត្តគោលដៅ និងថ្នាក់ដឹកនាំសាលារៀនគោលដៅនីមួយៗ។

សូមជម្រាបថា កម្មវីធីអប់រំកុមារីមិនមានតែវគ្គអប់រំបំណីជីវិតទេ។ កម្មវីធីមានសកម្មភាព៤ សំខាន់ រួមមាន (១) ដូចដែលបានរៀបខាងបំណិនជីវិត, ( ២ ) ការគាំទ្រសម្ភារៈសិក្សា, (៣) ការអប់រំណៃនាំ, និង ( ៤) ការចូលរូមពីសហគមន៍និងដៃគួពាក់ពន័្ធ ។ ការគាំទ្រដល់ការអប់រំរបស់កុមារីគឺដើម្បីធានាថា កុមារីបញ្ចប់ថ្នាក់មធ្យមសិក្សាដោយមានចំណេះដឹងពាក់ព័ន្ធសំខាន់ៗ លើបំណិនជីវិត និងសមត្ថភាពក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងជីវិតរបស់ពួកគេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...