ភ្នំពេញ – កំហឹងជាធម្មជាតិ នៃអារម្មណ៍កើតឡើងដោយសាររូបភាព ឬសកម្មភាពអ្វីមួយជះលើការគិតរបស់មនុស្សម្នាក់ៗ ហើយមនុស្សគ្រប់គ្នាអាចមានកំហឹងតិច ឬច្រើនទៅលើនរណាម្នាក់ ឬទៅលើអ្វីមួយ អាស្រ័យដោយការគិត និងការវាយតម្លៃរបស់ខ្លួនទៅលើហេតុការណ៍ទាំងនោះ។ កំហឹងជាអាការៈអាចរំសាយបានប្រសិនបើបុគ្គលមានវិធីសាស្ត្រទប់កំហឹង និងអាចយកឈ្នះលើកំហឹង ប៉ុន្តែវាក៏អាចបង្កជាបញ្ហាបានដែរនៅពេលដែលមនុស្សគ្រប់គ្រងកំហឹងផ្ទាល់ខ្លួនមិនបាន។ ខាងក្រោមនេះ ជាវិធីសាស្ត្រ ៤ចំណុចដើម្បីរំសាយកំហឹងកុំឱ្យរីកដាលធ្ងន់ធ្ងរ ព្រមទាំងឈានទៅបំបាត់កំហឹងផ្ទាល់ខ្លួនដោយទន់ភ្លន់បំផុត។
១. ពាក្យពេចន៍សន្ទនាទន់ភ្លន់ ៖ កិច្ចសន្ទនាប្រកបដោយភាពទន់ភ្លន់កម្រធ្វើឱ្យមនុស្សកើតមានកំហឹងណាស់ បើទោះបីស្ថានការណ៍ ឬហេតុការណ៍នោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។ ពាក្យពេចន៍សន្ទនាទន់ភ្លន់អមដោយស្នាមញញឹមជាវិធីសាស្ត្រដែលជួយធ្វើឱ្យដៃគូរម្ខាងទៀតយល់ពីចេតនារបស់អ្នក និងមិនវាយតម្លៃអ្នកនៅក្នុងស្ថានភាពអាក្រក់ណាមួយ។ ទន្ទឹមគ្នានេះ បញ្ចៀសកំហឹងដោយគិតឱ្យបានច្បាស់លាស់មុននឹងនិយាយចេញមក ដោយសារពាក្យពេចន៍សន្ទនានីមួយៗជាចំណុចចាប់អារម្មណ៍ខ្លាំងបំផុតរបស់ដៃគូរសន្ទនា។

២. បញ្ចេញអារម្មណ៍ស្របតាមស្ថានភាព ៖ នៅពេលជួបបញ្ហាអ្វីមួយ ឬទទួលរឿងពុំគាប់ចិត្តណាមួយ អារម្មណ៍របស់មនុស្សអាចប្រែប្រួលបានមួយរំពេច។ ការប្រែប្រួលអារម្មណ៍អាចឱ្យមនុស្សមានកំហឹងកើតឡើងភ្លាមៗ ប៉ុន្តែកំហឹងអាចតិច ឬច្រើនទៅតាមស្ថានការណ៍ដែលបានជួប។ រៀនបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនឱ្យស្របនឹងស្ថានភាពផ្លូវចិត្ត ឬអារម្មណ៍របស់អ្នកដទៃ នោះនឹងអាចរំលាយកំហឹងបានទាំងសងខាង។ ផ្ទុយទៅវិញ ប្រសិនបើនិយាយទាំងកំហឹងកើតឡើង នោះនឹងអាចធ្វើឱ្យភាគីម្ខាងទៀតកាន់តែយល់ថា កិច្ចសន្ទនារវាងគ្នានិងគ្នាកាន់តែលែងត្រូវប្រធានបទ ឬត្រូវបញ្ចប់ដោយគ្មានលទ្ធផល។
៣. ដកឃ្លាសន្ទនាបន្តិច ជៀសវាងធ្វើទាំងកំហឹង ៖ ដកឃ្លាពីកិច្ចសន្ទនាបន្តិចនៅពេលស្ថានការណ៍កាន់តែធ្ងន់ទៅៗ ឬប្រធានបទនៃកិច្ចសន្ទនាពុំស៊ីចង្វាក់គ្នា។ គំនិតច្នៃប្រតិដ្ឋអាចកើតមាននៅពេលដែលមនុស្សបោះបង់ភាពតានតឹងនៅក្នុងគំនិតផ្ទាល់ខ្លួនចេញ។ ដំណាក់កាលនេះ អាចបង្វែរកិច្ចសន្ទនា ទៅជាពេលវេលាសម្រាកបន្តិច នាំជជែកលេងពីរឿងផ្សេង ផឹកទឹក ឬកាហ្វេសិន ឬអាចដើរចេញទៅបរិយាកាសខាងក្រៅបន្ទប់សិនប្រជុំមួយភ្លែតសិនក៏បាន។ រំលឹកខ្លួនឯងឱ្យដកឃ្លាសន្ទនាមិនមែនមានន័យថា បដិសេដគំនិតអ្នកដទៃ ឬស្អប់អ្នកដទៃទេ តែជាវិធីមួយជួយបន្ធូរបរិយាកាសតានតឹង រួចចាំផ្តើមសន្ទនាសាជាថ្មីម្តងទៀត។

៤. ស្វែងរកជំនួយ ៖ ក្លាហានរកជំនួយនៅពេលដែលមានតម្រូវការ។ ប្រសិនបើអារម្មណ៍តានតឹងកើតឡើង គួររកនរណាម្នាក់ជួយប្រឹក្សាយោបល់ ឬសន្ទនាគ្នារកគំនិតថ្មីៗ ហេតុផល និងដំណោះស្រាយសមស្រប មុននឹងទៅនិយាយជាមួយដៃគូរសន្ទនា។ ជំនួយមតិយោបល់តាមរយៈការពិភាក្សាជាមួយនរណាម្នាក់អាចជាមូលដ្ឋានទប់កំហឹង ឬរំសាយកំហឹងបានមួយកម្រិត។ ស្របគ្នានេះ រៀនពីសិល្បៈគ្រប់គ្រងអារម្មណ៍ និងរៀនបន្ធូរអារម្មណ៍ក៏ជាវិធីមួយជួយរំសាយកំហឹងបានមួយផ្នែកផងដែរ។ អានសៀវភៅ ស្តាប់តន្ត្រី លេងកីឡា ដើរលម្ហែ ឬធ្វើកិច្ចការអ្វីមួយដែលខ្លួនពេញចិត្ត ក៏ជាវិធីសាស្ត្រសាងទំនុកចិត្តរំសាយកំហឹងដ៏មានប្រសិទ្ធភាព៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/06/2024
ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2025
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2024
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនយន៣កន្លែងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នឹងជ្រើសរើសសិស្សនិស្សិតរហូតដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍ទៅតាមមុខជំនាញ និងកម្រិតសញ្ញាបត្រ។






































































