ភេសជ្ជៈ ៤ ប្រភេទដែលអ្នកគួរទទួលទាន ពេលខ្សោះថាមពល

មនុស្សជាច្រើនមានអារម្មណ៍ងងុយគេង និង ខ្សោះថាមពលបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួច ហើយពួកគេមានអារម្មណ៍ថា ចង់ផឹកភេសជ្ជៈខ្លះ ដែលអាចផ្តល់ថាមពលដល់ពួកគេវិញ។ ជាទូទៅគេតែងតែចូលចិត្តផឹកភេសជ្ជៈណាដែលមានជាតិកាហ្វេអ៊ីន ឬភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិកាបូនអ៊ីដ្រាតមួយចំនួន ដោយសារតែគេ​គិតថា ភេសជ្ជៈទាំងនេះផ្តល់ថាមពលដល់រាងកាយ។ យ៉ាងណាក៏ដោយ មិនមែនគ្រប់ភេសជ្ជៈទាំងអស់អាចផ្តល់ឱ្យអ្នកនូវថាមពលនោះទេ ហើយពួកវាក៏មិនបានធ្វើ​ឱ្យ​អ្នក​មានសុខភាពល្អសម្រាប់រាងកាយដែរ។ ដូច្នេះហើយ វាជារឿងសំខាន់ណាស់ដែលអ្នកគួរផឹកភេសជ្ជៈដែលផ្តល់សុខភាពល្អសម្រាប់រាងកាយ ព្រមទាំងអាចផ្តល់ឱ្យអ្នកនូវថាមពលផងដែរ។

ខាងក្រោមនេះ គឺជា​ភេសជ្ជៈ​៤ប្រភេទ ដែល​លោកអ្នក​គួរ​ទទួលទាន ប្រសិនបើមានអារម្មណ៍ថា ខ្សោះថាមពល ៖

១.​ តែ ៖ ជាការពិតទៅ តែ មានជាតិកាហ្វេអ៊ីន ដែលជួយដាស់អ្នកឱ្យ​ស្វាងពីភាពងងុយដេក ហើយក្នុងនោះអ្នកអាចបន្ថែមទឹកដោះគោ ឬទឹកឃ្មុំ នោះវាក៏ផ្តល់ថាមពលដល់អ្នកផងដែរ។ តែ ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួន ដែលជួយការពារពីការបំផ្លាញរ៉ាឌីកាល់សេរី ដែលអាចនាំទៅរកស្ថានភាពសុខភាពមិនល្អទៀតផង។

២. កាហ្វេ ៖ កាហ្វេ គឺជាភេសជ្ជៈមួយប្រភេទដែលមនុស្សនិយមផឹកច្រើនជាងគេនៅពេលដែលពួកគេមានអារម្មណ៍ងងុយគេង ឬថាមពលខ្សោយ ដោយសារវាមានជាតិកាហ្វេអ៊ីនដែលផ្តល់ឱ្យអ្នកនូវកម្លាំងថាមពល។ ការផឹកកាហ្វេក្នុងបរិមាណមធ្យមត្រឹមត្រូវ ក៏មានប្រយោជន៍សម្រាប់បេះដូងផងដែរ។

៣. ទឹកក្រូច ៖ វាជា​ភេសជ្ជៈ​មួយប្រភេទ​ដែល​អ្នក​គួរ​ផឹក​នៅពេល​ខ្សោះថាមពល ។​ ទឹកក្រូចមួយកែវមានបរិមាណកាឡូរីល្អ និងជាតិស្ករធម្មជាតិដែលមាននៅក្នុងនោះដែលផ្តល់ថាមពលដល់រាងកាយ ហើយទឹកក្រូចក៏មានវីតាមីន C ដែលត្រូវបានគេចាត់ទុកថាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ។

៤. ទឹកដោះគោ ៖ ទឹកដោះគោមានផ្ទុកជាតិ lactose ដែលជាកាបូអ៊ីដ្រាតធម្មជាតិ​ ជួយផ្តល់ថាមពលដល់អ្នកផងដែរ។ ការផឹកទឹកដោះគោមួយកែវ មិនត្រឹមតែផ្តល់ថាមពលដល់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្តល់សារធាតុចិញ្ចឹមផ្សេងៗទៀតដល់អ្នកដូចជា កាល់ស្យូម ប្រូតេអ៊ីន និងវីតាមីន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...