សញ្ញាទាំង១០បង្ហាញថា លោកអ្នកទទួលទានទឹកមិនគ្រប់គ្រាន់

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ឮប្រយោគមួយឃ្លាថា ការញ៉ាំទឹកឱ្យគ្រប់គ្រាន់គឺជារឿងល្អ ព្រោះវាជួយឱ្យយើងអាចរក្សាជាតិទឹកក្នុងខ្លួន និងមានសុខភាពល្អ។ ប៉ុន្តែបើទោះជាដឹងថា ការទទួលទានទឹកមានភាពសំខាន់ក៏ដោយ ក៏មនុស្សមួយចំនួន នៅតែទទួលទានទឹកមិនគ្រប់គ្រាន់ដដែល។ ចំណុចនេះបង្កឱ្យមានបញ្ហាមួយចំនួន ដែលប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃ។

យោងតាម AWARENESS ACT បានបង្ហាញអំពីសញ្ញាទាំង ១០ដែលបញ្ជាក់យើង​ទទួលទានទឹកមិនគ្រប់៖

១. ស្បែកស្ងួត ​៖ សញ្ញាដំបូងដែលបង្ហាញថារាងកាយរបស់អ្នកកំពុងតែខ្វះជាតិទឹក គឺវាប្រែទៅជាស្ងួត និងគ្មានសំណើម។ លើសពីនេះ ប្រសិនបើស្បែករបស់អ្នកមិនបានទទួលជាតិទឹកគ្រប់គ្រាន់ វានឹងពិបាករក្សាភាពស្អាត និងពិបាកបន្សាបជាតិពុលក្នុងកោសិកា។ នៅពេលដែលបណ្ដោយឱ្យបញ្ហានេះបន្តកើតឡើង វាអាចបង្កឱ្យស្បែកឡើងកន្ទួលក្រហម និងមានជំងឺផ្សេងៗ។

២. ភ្នែកស្ងួត ៖ ភាពខ្សោះជាតិទឹកអាចបណ្ដាលឱ្យភ្នែករបស់អ្នកស្ងួត និងហូរឈាម។ រាងកាយរបស់អ្នកត្រូវការទឹក ដើម្បីផ្ដល់សំណើមដល់បំពង់បង្ហូរទឹកភ្នែក ដែលចាំបាច់ដើម្បីរក្សាសុខភាពភ្នែក និងធ្វើឱ្យភ្នែកមើលឃើញច្បាស់។

៣. ឈឺក្បាលជាប្រចាំ ៖ នៅពេលដែលមានបញ្ហាខ្វះជាតិទឹក វាធ្វើឱ្យខ្សោះជាតិទឹកក្នុងរាងកាយ ដែលបណ្ដាលឱ្យលំហូរឈាម និងអុកស៊ីសែន ដែលឆ្ពោះទៅកាន់ខួរក្បាលធ្លាក់ចុះ។ បញ្ហានេះ អាចបណ្ដាលឱ្យមានអាការឈឺក្បាល និងរលាក។ បញ្ហារលាកក្នុងខួរក្បាល គឺមានគ្រោះថ្នាក់ខ្លាំង វាមិនគ្រាន់តែធ្វើឱ្យឈឺក្បាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យខូចខួរក្បាលផងដែរ។

៤. មានក្លិនមាត់មិនល្អ ៖ ការទទួលទានទឹកគ្រប់គ្រាន់ នឹងជំរុញឱ្យការផលិតទឹកមាត់ក្នុងក្រពេញទឹកមាត់បន្តសកម្មភាពជាប្រចាំ។ ប៉ុន្តែកាលណា ដែលយើងទទួលទានទឹកមិនគ្រប់គ្រាន់ វានឹងបណ្ដាលឱ្យមាត់របស់អ្នកប្រែជាស្ងួត​ ព្រោះក្រពេញទឹកផលិតទឹកមាត់មិនគ្រប់គ្រាន់។ ជាពិសេស វានាំឱ្យបាក់តេរី និងអាស៊ីតក្នុងមាត់កើនឡើង ដែលបណ្ដាលឱ្យមានក្លិនមាត់មិនល្អ និងមានបញ្ហាពុកធ្មេញ។

៥. ទឹកនោមប្រែពណ៌ ៖ អ្នកអាចដឹងថារាងកាយរបស់អ្នកត្រូវការទឹកបន្ថែម ឬអត់ តាមរយៈការពិនិត្យមើលពណ៌ទឹកនោម។ ពណ៌ទឹកនោមលឿងក្រម៉ៅ មានន័យថារាងកាយអ្នកកំពុងខ្សោះជាតិទឹក។ ម្យ៉ាងទៀត នៅពេលដែលអ្នកខ្សោះជាតិទឹក ទឹកនោមរបស់អ្នកតិចតាមនោះដែរ។

៦. ទល់លាមក ៖ នៅពេលដែលមានបញ្ហាខ្សោះជាតិទឹក អ្នកប្រហែលជាមិនអាចបន្ទោបង់បានតាមចិត្ត ដែលអ្នកចង់នោះទេ។ លាមករបស់អ្នកប្រែជាស្ងួត ហើយនៅពេលដែលបន្ទោបង់មកក្រៅ លាមកនោះគឺជាដុំតូចៗ និងមានសភាពរឹង។ ចំណុចនេះបង្ហាញថា ទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការរំលាយអាហារ។ ដូច្នេះប្រសិនបើអ្នកមិនចង់មានបញ្ហាទល់លាមក អ្នកត្រូវទទួលទានទឹកឱ្យបានគ្រ​ប់គ្រាន់។

៧. មានអារម្មណ៍ឃ្លាន និងស្រេកទឹកគ្រប់ពេល ៖ ការខ្វះជាតិទឹកក៏បណ្ដាលឱ្យស្រេកទឹក និងឃ្លានខ្លាំងដែរ ហើយវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាចង់ញ៉ាំគ្រប់ពេល។ ហេតុនេះ នៅក្នុងករណីដែលអ្នកចេះតែឃ្លានចំណីគ្រប់ពេល អ្នកគួរតែព្យាយាមទទួលទានទឹកឱ្យបានច្រើន ព្រោះវាអាចកាត់បន្ថយអារម្មណ៍ឃ្លានបានមួយកម្រិត។

៨. បញ្ហាឈឺសន្លាក់ ៖ ឆ្អឹងខ្ចី និងឆ្អឹងខ្នង គឺត្រូវការទឹកជាប្រចាំ ដើម្បីដំណើរការបានដោយរលូន។ កង្វះជាតិទឹក មិនត្រឹមតែបង្ករការឈឺចាប់ដល់ឆ្អឹងប៉ុណ្ណោះទេ វាក៏អាចធ្វើឱ្យឆ្អឹងខូចផងដែរ។

៩. ម៉ាស់សាច់ដុំរួមតូច ៖ មិនខុសគ្នាពីផ្នែកផ្សេងៗនៃរាងកាយនោះទេ សាច់ដុំរបស់អ្នកក៏ត្រូវការជាតិទឹកជាចាំបាច់ដែរ។ កាលណា អ្នកទទួលទានមិនគ្រប់គ្រាន់ វាអាចបណ្ដាលឱ្យម៉ាស់សាច់ដុំរបស់អ្នករួមតូច។ ម្យ៉ាង ការទទួលទានទឹកគ្រប់គ្រាន់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សាច់ដុំ ព្រោះវាការពារការអស់កម្លាំងសាច់ដុំ ការរលាក និងការឈឺចាប់ដែលបណ្ដាលមកពីការលើសទម្ងន់។

១០. មានអារម្មណ៍ហត់នឿយ ៖ នៅពេលដែលរាងកាយរបស់យើង មិនត្រូវបានបំពេញជាតិទឹកគ្រប់គ្រាន់ពីខាងក្រៅ វានឹងស្រូបជាតិពីក្នុងឈាមមកវិញ ដែលបណ្ដាលឱ្យអុកស៊ីសែននៅក្នុងរាងកាយ និងក្នុងឈាមថយចុះ។ ដំណើរការនេះ នាំឱ្យអ្នកមានអារម្មណ៍ថាហត់នឿយ និងមិនសូវមានកម្លាំង។ ប្រសិនបើ អ្នកមានអារម្មណ៍ថាអស់កម្លាំងជាប្រចាំ មានន័យថា ដល់ពេលហើយដែលអ្នកត្រូវបង្កើនការញ៉ាំទឹក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍