មនុស្សភាគច្រើនតែងជឿជាក់ថា ភាពវៃឆ្លាតរបស់មនុស្សម្នាក់អាស្រ័យលើពិន្ទុនៃភាពវៃឆ្លាតខ្ពស់ (I.Q) តាំងពីកំណើតមកម្ល៉េះ ។ ប៉ុន្តែវាមិនប្រាកដទាំងស្រុងនោះទេ ដោយសារពេលខ្លះមនុស្សមានភាពវៃឆ្លាតកើតឡើងពីឥរិយាបថហ្វឹកហាត់ខួរក្បាលជាប្រចំា ។ ខាងក្រោមនេះ ទម្លាប់ប្រចាំថ្ងៃទាំង១០ អាចបង្កើនសមត្ថភាពខួរក្បាល ជួយឱ្យមានភាពវៃឆ្លាត និងធ្វើឱ្យជីវិតមានគុណភាព ។

១. ទម្លាប់បន្តការសិក្សាបន្ថែម ៖ ការបន្តការសិក្សាជារឿងមួយល្អបំផុតសម្រាប់ការបង្កើនជំនាញ និងការគិតថ្មីៗ ។ នៅពេលដែលអ្នកបន្តការសិក្សាអ្នកអាចប្រកួតប្រជែងជាមួយមិត្តរួមថ្នាក់ និងសិស្សផ្សេងៗ ហើយវាជាឱកាសហ្វឹកហាត់ខួរក្បាលជាមួយគំនិតផ្សេងៗ និងធ្វើឱ្យការគិតរបស់អ្នកកាន់តែខ្ពស់ ។
២. ទម្លាប់អាននិងមើលព័ត៌មាន ៖ ការអាននិងមើលព័ត៌មាន វាជាទម្លាប់ដ៏ល្អសម្រាប់ការរស់នៅប្រចាំថ្ងៃ ។ អ្នកអាចចំណាយពេលកន្លះម៉ោងរៀងរាល់ព្រឹក ឬក៏កន្លះម៉ោងរៀងរាល់ល្ងាចសម្រាប់ការអានទស្សនាវដ្តី ឬក៏មើលព័ត៌មានផ្សេងៗ ដើម្បីឱ្យខួរក្បាលអ្នកមានសកម្មភាព ។ ព័ត៌មានទាំងអស់នឹងផ្តល់ឱ្យអ្នកនូវគំនិតថ្មី និងការគិតថ្មី ។

៣. ទម្លាប់អានសៀវភៅ ៖ ទម្លាប់អានសៀវភៅជាវិធីសាស្រ្តមួយ ដើម្បីវាស់វែងសកម្មភាពខួរក្បាលរបស់អ្នក ។ ការអានផ្តល់ចំណេះដឹងពាក្យថ្មីៗ ការបង្ហាញថ្មីៗ ព្រមទាំងរឿងរ៉ាវផ្សេងៗដែលកើតឡើង ហើយការអានអាចផ្តល់ការគិតថ្មីរវាងរឿងរ៉ាវនៅក្នុងអត្ថបទនិងជីវិតពិត ។ ទាំងអស់នេះហើយអាចជួយបង្កើនការគិតរបស់អ្នក។
៤. ទម្លាប់ប្រើវិធីសាស្រ្ដដោះស្រាយបញ្ហាពេលបំពេញការងារ ៖ នេះជារឿងពិត កន្លែងធ្វើការជាមជ្ឈមណ្ឌលផ្តល់បទពិសោធន៍ថ្មីៗដល់ការគិតរបស់អ្នក ។ នៅពេលដែលអ្នកជួបបញ្ហាទាំងអស់នោះនឹងធ្វើឱ្យអ្នកចាប់ផ្តើមគិត ព្រមទាំងស្វែងរកដំណោះស្រាយ ឬយុទ្ធសាស្រ្តថ្មីជានិច្ច ។ ទាំងអស់នោះជាផ្នែកមួយធ្វើឱ្យអ្នកហ្វឹកហាត់ខួរក្បាលកាន់តែប្រសើរ ។

៥. ទម្លាប់ប្រកួតប្រជែងជាមួយខ្លួនឯង ៖ ដំណើរជីវិតទាំងការសិក្សា ការងារ និងការរស់នៅ ពេលខ្លះទាមទារឱ្យអ្នកចេះបង្ហាញសមត្ថភាពប្រកួតប្រជែង ។ ការប្រកួតប្រជែងប្រៀន ដូចអ្នកលើកដុំទម្ងន់ដើម្បីអភិវឌ្ឍន៍សាច់ដុំអ៊ីចឹងដែរ អ្នកត្រូវធ្វើលំហាត់ខួរក្បាលជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយបញ្ហាដែលបានជួប ។
៦. ទម្លាប់ការហ្វឹកហាត់ខួរក្បាល ៖ ការហ្វឹកហាត់និងបណ្តុះបណ្តាលខួរក្បាលជាប្រចាំ ពាក់ព័ន្ធនឹងសកម្មភាពផ្គុំរូបភាព និងល្បែងគិតផ្សេងៗ វានឹងជួយរំញោចដល់ប្រព័ន្ធប្រសាទខួរក្បាល នោះនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានការគិតលឿននិងឆាប់រហ័ស ។
៧. ទម្លាប់ធ្វើការងារក្រុម ៖ ការសហការគ្នាជាក្រុម គឺជាកត្តាសំខាន់ជួយឱ្យខួរក្បាលមានការវិវត្តល្អ ។ អ្នកនិពន្ធ Steve Johnson បានសរសេរថា “តើគំនិតល្អៗបានមកពីណា?” គាត់បានបញ្ជាក់ថា គំនិតល្អៗ បានមកពីការរួមគ្នាសហការ និងការធ្វើការងារជាក្រុម ។ ការងារជាក្រុមធ្វើឱ្យផ្លាស់ប្តូរវិធីសាស្រ្តគិត មានស្មារតីសហការ និងចេះជ្រើសរើសគំនិតល្អៗ ឆ្ពោះទៅរកគោលដៅរួមគ្នា ។

៨. ទម្លាប់ហាត់ប្រាណជាប្រចាំ ៖ ការហាត់ប្រាណជាប្រចាំ ដូចជា លេងបាល់បោះ រត់ប្រណាំង លើកទម្ងន់ជាដើម វាជាផ្នែកមួយធ្វើឱ្យរាងកាយមានសុខភាពល្អ ហើយក៏ធ្វើឱ្យអារម្មណ៍តានតឹងប្រែទៅធូរស្រាល ។ អារម្មណ៍ធូរស្រាលនេះ ធ្វើឱ្យខួរក្បាលចាប់ផ្តើមគិតអ្វីដែលថ្មី និងគិតបានយ៉ាងប្រសើរ ។ ដូច្នេះ ទម្លាប់ហាត់ប្រាណ ឬលេងកីឡា សំខាន់សម្រាប់សុខភាពខួរក្បាល និងរាងកាយ ។
៩. ទម្លាប់សមាធិ ៖ ការធ្វើសមាធិជាផ្នែកមួយសំខាន់ក្នុងការគ្រប់គ្រងខួរក្បាល ។ ចិត្តកាយស្ងប់អាចបង្កើនថាមពលថ្មីដល់ខួរក្បាល ។ តាមការស្រាវជ្រាវ បានរកឃើញថា សមាធិបានផ្តល់ផលល្អយ៉ាងច្រើនសម្រាប់សុខភាពខួរក្បាល ជាពិសេសមនុស្សដែលមានបញ្ហាភ័យខ្លាច មនុស្សធ្លាក់ទឹកចិត្ត និងអ្នកមានជំងឺផ្លូវចិត្តផ្សេងៗ ។ បុគ្គលដែលមានបញ្ហានេះ អាចសាកល្បងធ្វើសមាធិ ដើម្បីឱ្យអារម្មណ៍ស្ងប់ ព្រមទាំងបង្កើតការគិតស៊ីជម្រៅរាល់បញ្ហាដែលជួបប្រទះ ។

១០. ទម្លាប់ជ្រើសរើសអាហារទទួលទានបានត្រឹមត្រូវ ៖ របបអាហារជាផ្នែកសំខាន់ដល់សុខភាពរាងកាយ ។ កាលណាមានសុខភាពរាងកាយល្អ វាក៏ធ្វើឱ្យខួរក្បាលយើងមានការគិតល្អ ។ ដូច្នេះការកាត់បន្ថយអាហារមានជាតិខ្លាញ់ ស្ករ និងអាហារសម្រន់ ហើយចាប់ផ្តើមទទួលទានបន្លែ ផ្លែឈើ និងសាច់ដែលគ្មានជាតិខ្លាញ់ វានឹងជួយបង្កើនចងចាំរបស់អ្នកប្រសើរឡើង និងធ្វើឱ្យខួរក្បាលមានសុខភាពល្អ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។
អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...
រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2026
មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)
អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2024
វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាសផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់យុវជន ដែលមានបំណងចង់សិក្សាជំនាញក្នុងវិស័យធុរកិច្ច និងព័ត៌មានវិទ្យា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម ចូលរៀនជំនាញបរិក្ខារត្រជាក់ និងកាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/08/2023
សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់ឱកាសការងារនៅតាមរោងចក្រ សហគ្រាសនានា និងគ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិក្ខាកាម...






























