សៀមរាប – អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) ប្រកាសផ្ដល់អាហារូបករណ៍ ៦ជំនាញដល់យុវជនកម្ពុជាក្រោមគម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើចំណាកស្រុកដោយសុវត្ថិភាព សិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ខេត្តសៀមរាប ។ គម្រោងផ្តល់អាហារូបករណ៍លើកទីមួយនេះ ជាជំនួយមូលនិធិនៃទីភ្នាក់ងារប្រទេសស្វីស មានគោលបំណងផ្តល់ឱកាសឱ្យយុវជនកម្ពុជាទទួលបានឱកាសរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃចំនួន ១២០នាក់ ដើម្បីអភិវឌ្ឍន៍វិថីការងារពេញមួយជីវិត ។

លោកស្រី ស៊ុំ ចាន់ឌីណា ប្រធានការិយាល័យទំនាក់ទំនង នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ផ្ដោតលើវិស័យសំណង់ ។ វគ្គបណ្តុះបណ្តាលលើកទឹកចិត្តដល់ពលករដែលវិលត្រឡប់ពីក្រៅប្រទេស និងសហគមន៍ដែលងាយធ្វើចំណាកស្រុក ឱ្យទទួលជំនាញពិតប្រាកដ ។
ប្រធានការិយាល័យទំនាក់ទំនង នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គ បានបញ្ជាក់បន្ថែមថា ជំនាញបច្ចេកទេសជាជំនាញមួយដែលប្រជាជនអាចប្រកបមុខរបរចិញ្ចឹមមានជីវភាពសមរម្យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ។ ហើយសព្វថ្ងៃនៅទូទាំងពិភពលោកកំពុងត្រូវការអ្នកជំនាញបច្ចេកទេសជាច្រើននាក់ ។
គម្រោងអាហារូបករណ៍សិក្សាវិទ្យាស្ថាន NPIA បណ្ដុះបណ្ដាលលើជំនាញចំនួន៦ មានដូចជា ១. ការតំឡើងបណ្តាញអគ្គិសនីក្នុងអគារ ២. តំហែទាំ និងជួសជុលបរិក្ខារត្រជាក់ ទូរទឹកកក និងម៉ាស៊ីនបោកសំលៀបបំពាក់ ៣. ការងារជាងកំបោរ ៤. ការតំឡើងបណ្ដាញបំពង់ទឹក និងរៀបការ៉ូ ៥. ការងារពិដាន និងថ្នាំពណ៌ និង៦. ការងារផ្សារដែក និងថ្នាំពណ៌ ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ស៊ុំ ចាន់ឌីណា ។

សូមជម្រាបថា គម្រោងបណ្តុះបណ្តាលជំនាញខាងលើសិក្សាទ្រឹស្តីនិងអនុវត្តផ្ទាល់រយៈពេលបីខែ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងហ្វឹកហាត់ការងារដោយផ្ទាល់រយៈពេលមួយខែទៀត ដែលសម្របសម្រួលដោយអង្គការ IOM ។ អង្គការ IOM នឹងចំណាយទាំងស្រុងលើថ្លៃសិក្សា និងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១៥០ដុល្លារ សម្រួលដល់ការស្នាក់នៅ ការធ្វើដំណើរ និងហូបចុកក្នុងអំឡុងពេលសិក្សា និងអំឡុងពេលចុះហាត់ការងារ ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់រៀនជំនាញបច្ចេកទេស អាចចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប។ សម្រាប់ព័តមានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៥៩៦ ៤៦៦, ០៧០ ៣៧៣ ១៦៧, ០៩៣/០៩០ ៤៩៩ ៧៧៧ ។ កាលបរិច្ឆេទឈប់ទទួលពាក្យថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងចាប់ផ្តើមវគ្គបណ្តុះបណ្តាលនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំជំនាន់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2025
សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2025
បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ បើទោះជាធ្លាក់ ឬជាប់បាក់ឌុប ដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍១០០% និងនិស្សិតបង់ថ្លៃ សរុបចំនួន ២៩០កន្លែង...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លីជំនាញព័ត៌មានវិទ្យាឥតគិតថ្លៃតាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































