ភ្នំពេញ – សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) សហការជាមួយវិទ្យាស្ថានមគ្គុទេសនៃសាកលវិទ្យាល័យបញ្ញាសា្រស្តកម្ពុជា រួមជាមួយ “The way of life Cambodia” និង “Buddhism for Education Association” នឹងរៀបចំសិក្ខាសាលា “Winning University Life” នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជួយពង្រីកចំណេះដឹង តម្រង់ទិសដល់យុវជនកម្ពុជាទើបតែបញ្ចប់ថ្នាក់ទី១២ ឱ្យទទួលបានចំណេះដឹងបន្តការសិក្សានៅសាកលវិទ្យាល័យប្រកបដោយគុណភាព ចំណេះដឹងពិតប្រាកដ និងជោគជ័យក្រោយពេលបញ្ចប់ការសិក្សា ។
លោក ង៉ែត ឆៃយ៉ា ស្ថាបនិកកម្មវិធី Winning University Life មានប្រសាសន៍ថា កម្មវិធីនេះរៀបចំឡើងដើម្បីជួយដោះស្រាយបញ្ហារបស់យុវជនកម្ពុជាដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យ ឬកំពុងត្រៀមចូលថ្នាក់សាកលវិទ្យាល័យពិបាកក្នុងការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ ។ លោក ង៉ែត ឆៃយ៉ា បន្តថា យុវជនកម្ពុជាភាគច្រើនមានបញ្ហាជ្រើសរើសជំនាញសិក្សាបន្ត ព្រោះមិនទាន់យល់ច្បាស់អំពីតម្រូវការទីផ្សារការងារពិតប្រាកដ មិនស្គាល់ពីគោលបំណង ឬទិសដៅជីវិតច្បាស់លាស់ និងបង្ហាញពីភាពខុសគ្នារវាងជាក់ស្តែងនៃការសិក្សាក្នុងវិទ្យាល័យ និងនៅសាកលវិទ្យាល័យ ។

លោក ង៉ែត ឆៃយ៉ា ស្ថាបនិកកម្មវិធី Winning University Life
“យុវជនកម្ពុជាកន្លងទៅមានបញ្ហាពិបាកជ្រើសរើសជំនាញសិក្សាបន្តនៅសាកលវិទ្យាល័យ ទើបយើងបង្កើតកម្មវិធីនេះឡើយដើម្បីរួមចំណែកដោះស្រាយបញ្ហារបស់យុវជនកម្ពុជាដែលជាសរសរទ្រូងជំនាន់ថ្មីរបស់យើង”
ស្ថាបនិកកម្មវិធី Winning University Life បញ្ជាក់បន្ថែមថា សិស្សានុសិស្សដែលចូលរួមកម្មវិធីនេះ នឹងទទួលបានចំណេះដឹងទាក់ទងនឹងការបន្តដំណើរជីវិតសិក្សានៅក្នុងសាកលវិទ្យាល័យប្រកបដោយភាពជោគជ័យ រួមមាន គន្លឹះក្នុងការរៀបចំផែនការជីវិត ការជ្រើសរើសមុខជំនាញក្នុងការសិក្សា និងគន្លឹះក្នុងការគ្រប់គ្រងនិងដឹកនាំខ្លួនឯង ។

តាមការបញ្ជាក់របស់លោក ង៉ែត ឆៃយ៉ា វាគ្មិនកិត្តិយសដែលចូលរួមក្នុងកម្មវិធីជាអ្នកពោរពេញទៅដោយចំណេះដឹង បទពិសោធន៍ និងជំនាញពិតប្រាកដ ដូចជា លោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា, ព្រះអង្គគ្រូ គូ សុភាព ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈអក្សរ និងមនុស្សសាស្ត្រនៃ PUC ។ ឯកឧត្ដម វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកនិពន្ធសៀវភៅ “គ្មាននរណាម្នាក់កើតមកក្រ”, ឯកឧត្ដម តាំង រតនា អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សា PUC-ELI Advisory Board, វេជ្ជបណ្ឌិត Fil B. Tabayoyong, Jr., M.D., Ph.Ds. អនុប្រធានជាន់ខ្ពស់ PUC, លោក ង៉ែត សុខឡា អ្នកដឹកនាំប្រតិបត្តិឆ្នើម និងអ្នកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិនៃ AMS 3E ។
គួរជម្រាបជូនថា សិក្ខាសាលា “Winning University Life” នឹងប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពី ១:០០ ដល់ ៤:៣០ នាទី រសៀល នៅភោជនីយដ្ឋានទន្លេបាសាក់ II ឬស្វែងរកទីតាំងតាមតំណភ្ជាប់ https://goo.gl/maps/tPzZgNbmRe6EuCzA6 ។ សំបុត្រចូលរួមតម្លៃ ២.៥ដុល្លារ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ០៧៧ ៣២ ៥២ ១៤ និង ០៩៦ ៥៦៥ ៦៦៣ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល...
ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...
អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...
អាហារូបករណ៍សិក្សាភាសាអង់គ្លេសនៅ ACE ចំនួន ៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2024
ក្នុងឱកាសអបអរសាទរខួបទី៣២ឆ្នាំ នៅកម្ពុជា មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣២នាក់។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...
អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...
អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេសឥណ្ឌា ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2026
រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់អាហារូបករណ៍ពេញលេញសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា តាមរយៈក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៌ឥណ្ឌា។
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...





























