ភ្នំពេញ – យុវតី គីម ពិសី ជាអតីតនិសិ្សតមូលនិធិហាប់ស្វែ និងជាបេក្ខនារីជាប់អាហារូបករណ៍ SHE-CAN ហើយកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ Syracuse សហរដ្ឋអាមេរិកឆ្នាំសិក្សាជំនាន់ ២០២១-២០២៦ ។ តើត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចក្នុងការដាក់ពាក្យប្រលងអាហារូបករណ៍ SHE-CAN ?
កញ្ញា គីម ពិសី បានប្រាប់ AMS ថា និស្សិត ឬប្អូនៗដែលមានក្ដីស្រមៃចង់ដាក់ពាក្យអាហារូបករណ៍ SHE-CAN បេក្ខនារីទាំងអស់គួរពិនិត្យមើលលក្ខន្តិកៈ ដោយក្នុងនោះ ជាបេក្ខនារីមានអាយុចន្លោះចាប់ពី១៨ ដល់២១ឆ្នាំ មានព្រឹត្តិបត្រពិន្ទុល្អពីថ្នាក់វិទ្យាល័យ(ទី១០ ទី១១ និងទី១២) ឬនៅក្នុងថ្នាក់មហាវិទ្យាល័យ។ លើសពីនេះមានចំណេះដឹងភាសាអង់គ្លេសទូលំទូលាយ និងសមត្ថភាពនៃការនិយាយ គឺជាកត្តាចម្បងក្នុងការទទួលបានភាពជោគជ័យក្នុងដំណាក់កាលវគ្គសម្ភាសន៍ ។

បេក្ខនារីជ័យលាភីអាហារូបករណ៍រូបនេះបានបន្តថា បេក្ខនារីក៏ត្រូវមានជំនាញក្នុងការប្រើនូវគំនិតត្រិះរិះពិចារណ៍ (Critical Thinking Skill)ដែលអាចហៅម្យ៉ាងទៀតថាជាការគិតស៊ីជម្រៅ និងចំណុចចុងក្រោយ គឺការបង្ហាញពីការបានចូលរួម ឬមានបំណងចូលរួមជួយដោះស្រាយបញ្ហាផ្សេងៗរបស់មនុស្សក្នុងសង្គមតាមរយៈវិស័យអប់រំ វិស័យបរិស្ថាន ឬវិស័យសង្គមធម៌ជាដើម ។ រួមជាមួយការត្រៀមខ្លួនរួចរាល់ បេក្ខនារីគួរតែជាបុគ្គលដែលមានអត្តចរិតរួសរាយរាក់ទាក់ ស្លូតបូត មានគំនិតច្នៃប្រឌិតខ្ពស់ មានភាពជាអ្នកដឹកនាំដែលអាចបង្ហាញតាមរយៈការចូលរួមការងារសង្គមផ្សេងៗ ។
«ការជឿជាក់លើខ្លួនឯង ការកំណត់ពីគោលដៅខ្លួនឯង ការយោគយល់ ចេះជួយដល់អ្នកដទៃ និងសង្គមក៏ជារឿងសំខាន់ដែល SHE-CAN ត្រូវការ»
កញ្ញា គីម ពិសី
យុវតីរូបនេះបានបន្ថែមថា មុននឹងជាប់ជាបេក្ខជនរបស់ SHE-CAN ឬហៅថា SHE-CAN Scholar បេក្ខនារីត្រូវឆ្លងកាត់នូវដំណាក់កាលសំខាន់ៗមួយចំនួនដូចជា ១.វគ្គសម្ភាសន៍ចំនួន២ ទៅ៣ ដំណាក់កាល, ២.វគ្គជជែកពិភាក្សាព្រឹត្តិការណ៍សង្គម, ៣. វគ្គវេទិកានិយាយសាធារណ:, ៤.ការធ្វើគំរោង(Take a lead project), ៥. វគ្គប្រឡងតេស្តភាសាអង់គ្លេស IELTS ឬ TOEFL និង ៦. វគ្គប្រឡងតេស្តអន្តរជាតិ SAT។ បន្ទាប់ពីបានជាប់ជា SHE-CAN scholar ហើយ បេក្ខនារីម្នាក់ៗនិងត្រូវបានផ្គូរផ្គងជាមួយ mentor ឬទីប្រឹក្សាយោបល់ចំនួនពី៤ទៅ៦នាក់។ ដោយពួកគាត់ជាអ្នកដែលជួយបេក្ខនារីម្នាក់ៗក្នុងការដាក់ពាក្យអាហារូបករណ៍ទៅកាន់សាលានៅសហរដ្ឋអាមេរិក និងដើរតួជាគ្រួសារទី២សម្រាប់ SHE-CAN scholar ។
បេក្ខនារីមានស្រុកកំណើតនៅខេត្តរតនៈគិរីរូបនេះបានបង្ហើបថា កន្លងមកដោយឆ្លងកាត់ទាំងការសិក្សានៅវិទ្យាល័យ និងមហាវិទ្យាល័យ កញ្ញាបានមើលឃើញពីអ្វីដែលខ្លួនត្រូវការកាន់តែខ្លាំង ។ ដោយបានស្គាល់ពីខ្លួនឯងកាន់តែច្បាស់ ទើបសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ និងជ្រើសយកជំនាញស្ថាបត្យកម្មនេះក៏ព្រោះតែការស្រឡាញ់ជំនាញនេះ ហើយមានក្តីស្រមៃចង់សិក្សានៅប្រទេសដែលមានភាពរីកចម្រើនក្នុងវិស័យនេះផ្ទាល់តែម្តង។ ម្យ៉ាងទៀតគឺចង់ទទួលបាននូវចំណេះបន្ថែមពីប្រទេសអភិវឌ្ឍ ជាពិសេសបច្ចេកទេស និងវិធីសាស្ត្រក្នុងការសិក្សាស្រាវជ្រាវ ការធ្វើទំនាក់ទំនង និងការចែករំលែកអំពីវប្បធម៌នៃការគិត ការយល់ឃើញ និងវប្បធម៌ នៃរការស់នៅពីជនជាតិប៉ែកអ៊ឺរ៉ុបជាដើម។ ទាំងអស់នេះគឺដើម្បីទទួលបាននូវជ្រុងមួយនៃចំណេះដឹងដែលមានគុណភាព អាចយកមកចែករំលែកនិងប្រើប្រាស់ក្នុងប្រទេសកម្ពុជាវិញ។

កញ្ញា ពិសី បន្តថា ជារៀងរាល់ឆ្នាំមានសិស្សអន្តរជាតិជាច្រើនមកពីបណ្តាប្រទេសផ្សេងៗគ្នា មកសិក្សានៅសហរដ្ឋអាមេរិក ហើយបញ្ហានៃការរស់ដែលមានវប្បធម៌ អាហារ ប្រាកដជាជៀសមិនផុតឡើយ តែអ្វីដែលសំខាន់ គឺតម្រូវឱ្យចេះសម្របខ្លួនទើបអាចរស់នៅ និងការសិក្សាមានដំណើរការល្អ ។
ក្រោមអាហារូបករណ៍នេះបេក្ខនារីនឹងទទួលបានអាហារូបករណ៍១០០%ដោយក្នុងនោះមាន សិក្សាដោយឥតបង់ថ្លៃ ការស្នាក់នៅ អាហារ ធានារ៉ាបរងសុខភាព និងផ្តល់នូវកញ្ចប់ថវិការដល់និសិត្សម្នាក់ៗសម្រាប់ទិញសម្ភារៈរៀបចំនៅក្នុងអន្តេរវាសិកដ្ឋានរបស់ពួកគេ សម្រាប់ទិញទូរស័ព្ទដៃ កុំព្យូទ័រ និងសម្រាប់ទិញសៀវភៅពុម្ព(រៀងរាល់ឆមាស)។ លើសពីនេះ និសិត្សអន្តរជាតិអាចធ្វើការនៅក្នុងបរិវេណសាលាទៅដល់២០ម៉ោងក្នុងមួយសប្តាហ៍ ។
យុវតីវ័យ២១ឆ្នាំរូបនេះ បានប្រាប់ទៀតថា បន្ទាប់ពីបានទៅសិក្សានៅក្នុងទឹកដីសហរដ្ឋអាមេរិកមក កញ្ញាទទួលបានការវិវត្តខ្លួនឯងកាន់តែប្រសើរ ជាពិសេសការរស់នៅដោយឯករាជ្យ មានផែនការប្រើពេលវេលាច្បាស់លាស់ មានវិន័យផ្ទាល់ខ្លួន និងមានទំនួលខុសត្រូវខ្ពស់ក្នុងការរៀនធ្វើការសម្រេចចិត្តមុននឹងធ្វើអ្វីមួយ។ ជាក់ស្តែងការរៀននៅសហរដ្ឋអាមេរិកគឺរហ័ស និងមេរៀនច្រើនដែលតម្រូវឱ្យមានការប្រើវិធីសាស្រ្តក្នុងការរៀន ត្រូវមានភាពច្នៃប្រឌិត(be creative) ការសិក្សាដោយឈ្លាសវៃ(work smart) សិក្សាស្រាវជ្រាវបន្ថែមតាមអ៊ីនធឺណេតនិងបណ្តាល័យ និងការរៀនជាក្រុម។ បន្ថែមពីនេះ ដើម្បីឱ្យផលិតភាពការងារល្អ តម្រូវឱ្យមានភាពក្លាហានក្នុងការសួរសំណួរនៅពេលមានចម្ងល់។ ជាចុងក្រោយ កញ្ញា គីម ពិសី សូមលើកទឹកចិត្តដល់ប្អូនៗដែលកំពុងសិក្សាទាំងអស់ ត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ជាពិសេសគួរយកចិត្តទុកដាក់ទៅលើ គណិតវិទ្យា ភាសាអង់គ្លេស ការសរសេរសំណេរ និងត្រូវព្យាយាមធ្វើស្វ័យសិក្សា ស្វែងយល់បន្ថែមតាមរយ:ការអានសៀវភៅ ការតាមដានពត៌មាន និងការពិភាក្សាជាមួយមនុស្សជុំវិញខ្លួនពីប្រធានបទដែលនាំឱ្យមានការរីកចម្រើនដល់គំនិត។ បន្ថែមពីនេះ គួរព្យាយាមស្វែងយល់ពីខ្លួនឯងឱ្យបានច្រើន និងស្វែងរកជំនាញដែលខ្លួនឯងចូលចិត្ត ចង់ធ្វើនាពេលអនាគត ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2023
កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2023
កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2023
សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិតអន្តរជាតិចំនួន២០នាក់ ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

កម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2026
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































