ទិន្នន័យស្តីពីផលប៉ះពាល់សង្គម-សេដ្ឋកិច្ចផ្តើមចេញពីអំពើហិង្សាលើកុមារ

English អត្ថបទជាភាសាអង់គ្លេស / Articles in English

ភ្នំពេញ – កម្ពុជាជាប្រទេសដែលស្ថិតនៅចំកណ្តាលនៃសហគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬតំបន់អាស៊ាន មានទីតាំ​ង​ភូមិសាស្ត្រអំណោយផង មានសក្តានុពលសេដ្ឋកិច្ចនិងពាណិជ្ជកម្ម មានធនធានធម្មជាតិល្អៗ និ​ង​មានធនធានមនុស្សភាគច្រើនជាប្រ​ជា​ជនសកម្ម​ ។

តាមទិន្នន័យជំរឿនឆ្នាំ ២០១៩ របស់ក្រសួងផែនការ បានបញ្ជាក់ថា ប្រជាជនកម្ពុជាមានចំនួ​ន​ជាង ១៥លាននាក់ (១៥ ៥៥២ ២១១នាក់) ហើយបើគិតជាគ្រួសារមានចំនួនជាង ៣លានគ្រួសារ (៣ ៥៥៣ ០២១ គ្រួសារ) ។ ក្នុងនោះមានប្រជាជនប្រមាណជាង ៦លាននាក់ (៦ ១៣៥ ១៩៤ នាក់) ស្ថិតក្នុងតំបន់ទីប្រជុំជន និងជាង ៩លាននាក់ (៩ ១៤៧ ០១៧នាក់ស្ថិត) រស់នៅតំបន់ជនបទ ។

ទិន្នន័យដដែលបានបញ្ជាក់ថា កម្ពុជាមានប្រជាជនអាយុពី ០ ដល់ ១៤ឆ្នាំ ចំនួន ២៩,៤ ភាគរយ និងអាយុចាប់ពី ១៥ ដល់ ៥៩ឆ្នាំ​ ដល់ទៅ ៦១,៧ភាគរយ ខណៈប្រជាជនអាយុ ៦០ឆ្នាំឡើងទៅមានត្រឹមតែ ៨,៩ភា​គ​រយប៉ុណ្ណោះ ។

តាមរយៈទិន្នន័យនេះ យើងអាចឃើញបានថា កម្ពុជាមានចំនួនប្រជាជនសកម្មច្រើនសម្រាប់បម្រើការ​ងារ​លើគ្រប់វិស័យទាំ​ង​អស់នៃសេដ្ឋកិច្ចជាតិ ។ ចំណុចនេះ ក៏ជាសក្តានុពលមួយផងដែរសម្រាប់ដំណើរការអភិវឌ្ឍ និងជាចំណុចដ៏រឹងមាំក្នុងការទាក់ទាញអ្នកវិនិយោគ ។ 

ទោះ​ជាយ៉ាងនេះក្តី នៅក្នុងរឿងដ៏គួរឱ្យរីករាយនេះ អ្នកជំនាញផ្នែកអប់រំមួយចំនួនបានមើលឃើញថា ចំណុចសំខាន់មួយក្នុងចំណោមចំណុចនានាដែលរាំងស្ទះដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជាគឺអំពើហិង្សាលើកុមារ ។

ទិន្ន​ន័យ​ដែល​ចេ​ញដោយក្រសួងកិច្ចការនារី អង្គការ UNICEF ការអង្កេតស្តីពីអំពើហិង្សាលើកុមារនៅឆ្នាំ ២០១៤ បានបញ្ជាក់ថា ការខាតបង់ថវិកាទៅលើផ្នែកសុខភាព ដោយសារអំពើហិង្សាលើកុមារនៅឆ្នាំ ២០១៣ តែមួយប៉ុណ្ណោះ ត្រូវបានគេប៉ាន់ប្រ​មា​​ណថា ចំណាយអស់ទឹកប្រាក់ប្រមាណ ១៦៨លានដុល្លារអាមេរិក ឬស្មើនឹង​១,១% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា​​ (GDP) និងបណ្តាលឱ្យមានផលវិបា​ក​រយៈពេលវែងលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ។

តើអ្វីជាផលប៉ះពាល់បណ្តាលមកពីអំពើហិង្សា ? សម្រាប់អ្នកជំនាញអប់រំធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិកុមារបានបញ្ជាក់ថា អំពើហិង្សាលើកុមារពិតជាមា​ន​ផលប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្ស ព្រោះកាលណាកុមារទទួលរងអំពើហិង្សា គាត់មិនមែ​ន​​​ប៉ះ​ពាល់​តែផ្នែ​ក​សុខ​ភាព​ផ្លូវកាយ​ប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ផ្លូវចិត្តផងដែរ។

លោក ឆាយ  វាសនា ប្រធានគ្រប់គ្រងកម្មវិធីកិច្ចការពារ និងការចូលរួមរបស់កុមារនៃអង្គការទស្សនៈពិភពលោក (World Vision) មានប្រសាសន៍ថា  ៖

“ដោយសារតែកុមារកម្ពុជាមួយចំនួនទទួលរងអំពើហិង្សា ធ្វើឱ្យគាត់ខ្វះភាពក្លាហាន មិនសូវហ៊ានស​​ម្រេ​​​ចចិត្ត អៀនប្រៀនច្រើន និងមិនសូវមានគំនិតបង្កើតថ្មី ដែលធ្វើឱ្យអនាគតទៅគាត់ក្លាយជាធនធានមនុស្សដែលមិនសូវមានសមត្ថភាពខ្លាំងសម្រាប់អភិវឌ្ឍ​ស្ថាប័នដែលគាត់បម្រើការងារ ឬលំបាកប្រកួតប្រជែងជាមួយធនធានមនុស្សមកពីតំបន់ដទៃ”

 “អំពើហិង្សាវាធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ ប៉ះពាល់ដល់ចំណូលសេដ្ឋកិច្ច ឧទាហរណ៍ថា កូនឈឺត្រូវយកកូនទៅពេទ្យព្យាបាល ពេលនោះត្រូវអស់លុយ ហើយខាតពេលវេលា ខាតទាំងថវិកា ដោយសារយើងត្រូវចំណាយលុយព្យាបាលកូន”

 នេះជាការបញ្ជាក់បន្ថែមរបស់លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិដើម្បីកុមារ ។

តាមរយៈរបាយការណ៍ស្តីពីការរកឃើញស្តីពីអំពើហិង្សាលើកុមារក្នុងប្រទេសកម្ពុជា​ ក្នុង​ឆ្នាំ២០១៣ របស់ក្រសួងកិច្ចការនារី អង្គកា​រ​​យូនីសេហ្វកម្ពុជា និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិកសម្រាប់ការត្រួតពិនិត្យ​និងបង្ការជំងឺ បានឱ្យដឹងថា​ កុមារភាគច្រើ​ន​​មានអា​យុចន្លោះពី ១៣ ទៅ១៧ ឆ្នាំ រា​យ​​កា​រណ៍​ថា ធ្លាប់ឆ្លងកាត់អំពើហិង្សាលើរាងកាយ ក្នុងនោះមាន ៦១,១% ជាក្មេងស្រី និង ៥៨​,​២% ជាក្មេងប្រុស។

ចំណែកផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០១៧-២០២១ រប​ស់​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ភាគច្រើននៃកុមារដែលធ្លាប់ឆ្លងកាត់អំពើហិង្សា បានបញ្ជាក់ថា ឪពុកម្តាយ​ជាពិសេស​ម្តាយ អ្នក​ថែទាំ និង​សមាជិក​ក្រុមគ្រួសារ​ដែល​ពេញវ័យ​ផ្សេងទៀត​គឺជា​អ្នកប្រព្រឹត្ត​ញឹកញាប់​ជាងគេ សម្រាប់​អំពើហិង្សា​លើ​រាងកាយ ផ្លូវចិត្ត និងផ្លូវភេទ​មកលើ​កុមារ។ តាមពិត “ផ្ទះ” ជាទី​កន្លែង​ដែល​កុមារ​រង​អំពើហិង្សា​ច្រើនជាងគេ ដែល​ភាគច្រើនបំផុត​គឺ​ការដាក់​ទ័​ណ្ឌ​កម្ម​លើ​រាងកាយ និង​ផ្លូវចិត្ត ។

ត្រង់ចំណុចនេះ លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិដើម្បីកុមារ មានប្រសាសន៍បញ្ជាក់ថា ការ អំពើហិង្សាលើកុមារអាចលុបបំបាត់បានដោយចាប់ផ្តើមចេញពីសមាជិកគ្រួសារនីមួយៗចូលរួម ។

លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិដើម្បីកុមារ ៖

“គ្រួសារមួយចំនួនគិតថា កាលណាគាត់មិនវាយកូន កូននឹងមិនស្ដាប់ រហូតវាយកូនក្លាយជាទម្លាប់ ហើយគិតថាបើកូនមានកំហុសដាច់ខាតវាយកូន ។ បើយើងគិតឱ្យស៊ីជម្រៅ អំពើហិង្សាលើកុមារមិនមែនជាជំងឺតពូជនោះទេ វាមកពីការប្រព្រឹត្តរបស់ម្តាយឪពុក វាមិនមែនជាជំងឺដែលមិនអាចព្យាបាលបាននោះទេ”

ក្រៅពីមជ្ឈដ្ឋានផ្ទះ គ្រូបង្រៀន (ជាពិសេសគឺគ្រូប្រុស) គឺជាអ្នកប្រព្រឹត្តអំពើហិង្សាលើរាងកាយ ញឹកញាប់ជាងគេបំផុត។ ក្មេងប្រុសស្រីជាងពាក់កណ្តាលដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំ បានរាយការណ៍ថាធ្លាប់ឆ្លងកាត់អំពើហិង្សាលើរាងកាយដែលប្រព្រឹត្តដោយគ្រូប្រុស (ក្នុងនោះក្មេងស្រី ៥៨,៦% និងក្មេងប្រុស ៥១,៧%) យ៉ាងហោចមួយលើក ហើយ២៩% នៃកុមារដែលមានអាយុពី ១២ ដល់ ១៥ឆ្នាំ មានការឆ្លងកាត់ដោយផ្ទាល់នូវការដាក់ទណ្ឌកម្មលើរាងកាយដោយគ្រូបង្រៀនក្នុងរយៈកាល ១២ខែ ចុងក្រោយនេះ។ នេះបើតាមការអង្កេតស្តីពីហិង្សាលើកុមារនៅកម្ពុជា ឆ្នាំ២០១៣ របស់ក្រសួងកិច្ចការនារី ។

ទោះជាយ៉ាងនេះក្តី យើងឃើញថា ប្រសិនបើយើងអាចទប់ស្កាត់បញ្ហាអសកម្មទាំងអស់នេះបាន កម្ពុជានឹ​ង​​ចំណេ​ញ​ជាច្រើនក្នុ​​ង​ផ្នែកសេដ្ឋកិច្ច ។ ​អ្នកជំនាញកុមារ បានបកស្រាយបន្តថា ប្រសិនបើយុវជន​ជាអ្នកបន្តវេន បានជៀសផុតពីអំពើហិង្សាគ្រប់ទម្រង់ក្នុងការអប់រំ ទាំងនៅផ្ទះ និងនៅសាលារៀននោះកុ​មា​​រទាំងអស់​នឹងក្លាយជាធនធានដែលមានថាមពល មានភាពរឹងមាំផ្នែកផ្លូវចិត្ត និងគំនិតបង្កើតថ្មីសម្រាប់ចូ​ល​​រួមយ៉ា​ង​សកម្មលើគ្រប់វិស័យទាំងអស់នៅថ្ងៃអនាគត ។ កុមារកម្ពុជាជាច្រើន ក៏នឹងក្លាយជាធនធានដែលមានសមត្ថភាពប្រកួតប្រជែងជាសកលទាំងផ្នែកវិទ្យសាស្ត្រ បច្ចេ​ក​វិ​ទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា​ (STEAM) ។ កម្ពុជានឹង​សំបូរ​ធនធានប្រកបដោយបញ្ញា​ញា​ណ អ​ត្ត​​ចរិត ភាពជាអ្នកដឹកនាំ និងឆ្លើយតបបានជាមួយតម្រូវការនាសតវត្សទី២១ នេះ ។

ហេតុនេះហើយទើបក្រុមប្រឹក្សាជាតិដើម្បីកុមារ (CNCC) បានរៀបចំផែនការសកម្មភាពជាច្រើនដើម្បីចូលរួមចំណែកជាយ​ន្ត​កា​រថ្នាក់ជាតិ និងតាមដានបន្តដល់ថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តឱ្យបានខ្ជាប់ខ្ជួនលើសកម្មភាពលុបបំបាត់ហិង្សាលើកុមារ ។

ប្រសិនបើកុមារកម្ពុជា ភាគច្រើនបំផុតត្រូវបានគាំពារ និងជៀសផុសតពីអំពើហិង្សា ពួកគាត់នឹងមានថាម​ពលផ្លូវចិត្តកាន់តែខ្លាំងដើម្បីក្លាយជាកោសិកាយ៉ាងរឹងមាំសម្រាប់ទ្រទ្រង់ឱ្យគ្រប់ផ្នែកក្នុងសេដ្ឋកិច្ច ។ នៅពេលនោះ ផលិតភាពការងារ ភាពច្នៃប្រ​​ឌិដ្ឋ និងសក្តានុពលរបស់ពួកគេនឹងក្លាយជាកម្លាំងចលករយ៉ាង​មា​នថាមពលសម្រាប់ជំរុញកម្ពុជាឱ្យសម្រេចគោលដៅសំ​ខា​ន់ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍក្នុងឆ្នាំ ២០៥០ ។

“ការប្រព្រឹត្ត ឬការធ្វើគំរូបែបអហិង្សាមានន័យថា កុំយកដៃប៉ះដៃកុំយកជើងប៉ះជើង ! វាជាគំរូល្អមួយដើម្បីជំរុញឱ្យកុមារមើលគំរូតាមមនុស្សចាស់ ។ គ្មានអំពើហិង្សាបង្ហាញថា កុមារកម្ពុជារស់នៅក្នុងសង្គមមួយដែលមានផ្ដល់ភាពក្តៅ”

លោកជំទាវ សម្បត្តិ សុគន្ធា បញ្ជាក់

តាមរយៈទិន្នន័យ និងការបង្ហាញរបស់អ្នកជំនាញ យើងមើលឃើញថា អំពើហិង្សាលើកុមារ ពិតជាឧបសគ្គចម្បងរាំងស្ទះ​ដល់ការអភិវឌ្ឍផ្នែកសង្គមនិងសេដ្ឋកិច្ច ប៉ុន្តែរនាំងនេះមានវិធីជាច្រើនដើម្បីលុបបំបាត់ ហើយទាញយកផលចំណេញយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍនៅថ្ងៃអនាគត ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពង្រឹងប្រព័ន្ធការពារកុមារតាមរយៈគោលនយោបាយថ្មីៗ ហើយតាមរយៈការប្រែ​ក្លាយជា “ប្រទេសត្រួសត្រាយផ្លូវ” របស់កម្មវិធីភាពជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ។ ក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs គោលដៅទី១៦.២ បញ្ចប់ការរំលោភបំពាន និងកេងប្រវ័ញ្ចការជួញដូរនិងគ្រប់ទម្រងទាំងអស់នៃអំពើហិង្សា និងការដាក់ទណ្ឌកម្មកុមារ ។

ការលុបបំបាត់អំពើហិង្សាលើកុមារ មិនមែនជាតួនាទីរបស់រាជរដ្ឋាភិបាល ឬប្រជាជនតែមួយមុខនោះទេ តែត្រូវការចូលរួមពីគ្រប់ផ្នែកទាំងអស់ ទាំងអាជ្ញាធរជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន សាលារៀន និងក្រុមគ្រួសារទាំងអស់នៅក្នុងប្រទេស៕  


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...