ដោះស្រាយបញ្ហាវល់ខ្លាំងរកពេលសម្រាកគ្មាន ជាមួយជំហានសាមញ្ញចំនួន ៣

អារម្មណ៍មាមាញឹកខ្លាំងពេក ឬមិនមានពេលវេលាគ្រប់គ្រាន់ធ្វើការងារ អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងខួរក្បាលរបស់អ្នក ។ ការប៉ះពាល់នេះ អាចនាំឱ្យអ្នកធ្លាក់ចុះផលិតភាពការងារ ជួបបញ្ហាខ្សោះថាមពលក្នុងខ្លួន (Burn Out) និងធ្វើឱ្យសុខភាពផ្លូវចិត្តចុះខ្សោយ។ នេះគឺជាអ្វី ដែលអ្នកចិត្តសាស្ត្រនៃសាកលវិទ្យាល័យ Yale សាស្រ្តាចារ្យ Laurie Santos បានរកឃើញ។

ដើម្បីដោះស្រាយបញ្ហានេះ អ្នកជំនាញខាងលើ បានផ្ដល់នូវវិធីសាស្ត្រសាមញ្ញចំនួន ៣ ដើម្បីគ្រប់គ្រងពេលវេលា និងបង្កើតពេលឱ្យខ្លួនឯងឡើងវិញ។

១. បង្កើតតារាងគ្រប់គ្រងពេលវេលាប្រចាំថ្ងៃ (Time blocking) ៖ អ្នកជំនាញផ្នែកគ្រប់គ្រងពេលវេលាភាគច្រើន គឺតែងតែបង្កើតតារាងគ្រប់គ្រងពេលវេលាប្រចាំថ្ងៃ ហើយមានបញ្ជីការងារ ដែលត្រូវធ្វើក្នុងប្រតិទិនច្បាស់លាស់។ ដូច្នេះ ពួកគេអាចផ្ដោតអារម្មណ៍ទៅលើការបំពេញការងារនីមួយៗបានល្អ ។ សកម្មភាពសំខាន់ៗ ដែលត្រូវបញ្ចូលក្នុងតារាងគ្រប់គ្រងពេលវេលាប្រចាំថ្ងៃ ម៉ោងសម្រាកញ៉ាំអាហារ ម៉ោងផ្ដោតអារម្មណ៍ធ្វើការ ការប្រជុំ និងទំនាក់ទំនង។

អ្នកជំនាញលើកឡើងថា ការផ្ដល់ពេលវេលាឱ្យខ្លួនឯង អាចជួយកាត់បន្ថយការរំខាន មានពេលវេលាធ្វើការងារធំៗបានច្រើនជាងមុន​ មានអារម្មណ៍ថាមិនសូវរវល់ មិនតានតឹង ហើយផលិតភាពការងារខ្ពស់។

២. សាទរ និងកាដូខ្លួនឯង នៅពេលធ្វើការហើយមុនកំណត់ ៖ រាល់ពេលដែលអ្នកបំពេញការងារ ហើយមុនពេលកំណត់ សូមអបអរចំពោះសមិទ្ធផលខ្លួនឯង។ ការអនុវត្តទម្លាប់នេះ នឹងធ្វើឱ្យអ្នកមានភាពរីករាយ និងសប្បាយចិត្តជាងមុន អំឡុងពេលកំពុងធ្វើការ បន្ទាប់មកអ្នកអាចយកពេលដែលនៅសេសសល់នោះ ធ្វើរឿងអ្វីមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលក្នុងខ្លួន។

៣. ចំណាយលុយទិញពេលវេលា ៖ ការបំពេញការងារច្រើនមុខក្នុងពេលតែមួយ អាចធ្វើឱ្យអ្នកមានអារម្មណ៍​នឿយហត់ និងអស់កម្លាំង។ ដូច្នេះ វិធីដើម្បីប្រមូលថាមពលមកវិញ គឺត្រូវសម្រាក។ អ្នកជំនាញខាងលើលើកឡើងថា ដើម្បីកាត់បន្ថយពេលវេលាធ្វើការ យើងត្រូវប្រើលុយទិញពេលវេលា ដូចជា ទិញម្ហូបស្រាប់ ឬក៏ជួលគេដើម្បីធ្វើការងារ ដែលអ្នកគិតថា មិនមានពេលគ្រប់គ្រាន់ ដើម្បីធ្វើ។ ការចំណាយលុយទិញពេលវេលា អាចធ្វើឱ្យអ្នកមានពេលសម្រាក និងអាចបំពេញការងារសំខាន់ៗបានកាន់តែច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...