ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺចាប់ផ្តើមរុះរើស្លាកសញ្ញាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដោយគ្មានភាពស្ទាក់ស្ទើរ ព្រមទាំងចូលរួមអនុវត្តសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកាលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ ថ្នាក់ដឹកនាំខេត្ត បានចាត់ទុកសកម្មភាពនេះជាចំណែកលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងចូលរួមយកចិត្តទុកដាក់ថែរក្សាសោភ័ណ្ឌភាពខេត្តកំពង់ស្ពឺឱ្យរៀបរយល្អ។
“ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំងនៅពេលប្រជាពលរដ្ឋសហការណ៍ជាមួយរដ្ឋបាលខេត្ត ក្នុងន័យលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងថែរក្សាសោភ័ណ្ឌភាពខេត្តឱ្យមានរបៀបរៀបរយដោយគ្មានស្លាកសញ្ញាពាណិជ្ជកម្មគ្រឿងស្រវឹង”
ឯកឧត្តម សុខ ភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា
ឯកឧត្តមបានបន្តថា ខេត្តកំពង់ស្ពឺសម្រេចចិត្តធ្វើរុះរើស្លាកសញ្ញាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដោយគិតគួរដល់សុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង។ ឯកឧត្តមជឿជាក់ថា សកម្មភាពនេះនឹងជួយលើកកម្ពស់ធនធានមនុស្សឱ្យមានគុណភាពល្អ រស់នៅមានវិន័យ និងសីលធម៌។
លោក ស៊ី លីណា អាជីករលក់ដូរនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បាននិយាយថា លោកពេញចិត្តនិងស្ម័គ្រចិត្តគាំទ្រពេញទំហឹងលើចំណាត់ការរបស់រដ្ឋបាលខេត្តឱ្យរើរុះស្លាកពាណិជ្ជកម្មគ្រឿងស្រវឹង។ លោកសង្ឃឹមថា ខេត្តផ្សេងៗទៀតនឹងពិចារណារុះរើស្លាកសញ្ញាគ្រឿងស្រវឹងចេញដូចខេត្តកំពង់ស្ពឺ ក្នុងន័យផ្តល់ការអប់រំដល់ក្មេងៗជំនាន់ក្រោយ។
រដ្ឋបាលខេត្តកំពង់ស្ពឺបានស្នើឱ្យម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយគ្រឿងស្រវឹងទាំងអស់ ដែលតាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅខាងមុខហាង ឬជាយីហោហាងគ្រប់ប្រភេទ ផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈ ត្រូវដោះចេញបន្ទាន់ដោយទុករយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹង។
គួរបញ្ជាក់ថា ក្នុងករណីផុតកាលកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយគ្រឿងស្រវឹងទាំងអស់ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្តនឹងចាប់និតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយបន្ទុកចំណាយ និងរាល់ការខូចខាតម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ៕


ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2026
អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2025
កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/12/2023
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2025
កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2025
កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































