ការ​ប្រើគ្រឿង​ស្រវឹង​អាចបំផ្លាញ​ខួរក្បាល ដែល​រួមចំណែក​នាំឱ្យ​មាន​ជំងឺ​វង្វេង

យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ (CDC) សហរដ្ឋ​អាម៉េរិក បានបង្ហាញថា ការទទួលទាន​ស្រា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក ហើយការ​ទទួលទាន​លើស​កម្រិត​អាចបង្កើន​ហានិភ័យ នៃ​ជំងឺ​លើស​ឈាម ជំងឺបេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។

ផ្នែកមួយ​នៃ​ការស្រាវជ្រាវ ដែល​កំពុងបន្ត គឺអ្នក​ជំនាញ​កំពុង​ស្វែងរក​ថា តើ​គ្រឿងស្រវឹង​អាចប៉ះពាល់ខួរក្បាល​យ៉ាងដូចម្ដេច? បោះពុម្ពផ្សាយ​នៅក្នុង Neurology ។ ការសិក្សាថ្មីមួយ​បាន​ស្វែងយល់​ពី​ផលប៉ះពាល់ នៃការ​ទទួលទាន​គ្រឿងស្រវឹង​លើទិដ្ឋភាព​ផ្សេងៗ​នៃខួរក្បាល ជាពិសេស​ជំងឺ​សរសៃរ​ប្រសាទ ដែល​ទាក់ទង​នឹង​ជំងឺវង្វេង។

ការសិក្សា​បានរកឃើញ​ថា ការ​ទទួលទាន​ស្រា​ក្នុង​កម្រិត​សាល ធ្ងន់ និង​អ្នកធ្លាប់​ទទួលទាន​ស្រាច្រើន សុទ្ធ​តែមាន​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង Hyaline ដែល​ជាការ​ឡើង​ក្រាស់ និង​រួមតូច​នៃសរសៃឈាម ដែល​អាច​កើត​ឡើង​ចំពោះ​មនុស្ស​វ័យ​ចំណាស់ និង​អ្នកដែល​មានបញ្ហា​សុខភាព​មួយ​ចំនួន។

អ្នក​ដែលធ្លាប់​ទទួល​ទានស្រា​ច្រើន អាច​ប្រឈម​នឹងបញ្ហា​ជាច្រើន ដូចជា ការមាន​សមាមាត្រ​ម៉ាស​ខួរក្បាល​ទាប​ និង​សមត្ថភាព​មុខងារ​ពុទ្ធិបញ្ញា​ចុះខ្សោយ បើធៀប​ទៅនឹង​អ្នក​មិន​ផឹកស្រា។ យ៉ាងណា​ក៏ដោយ ស្រប​នឹង​លទ្ធផល​នេះ ការ​ស្រាវជ្រាវ​បន្ថែម​នៅតែ​ជា​រឿង​ចាំបាច់ ខណៈ​លទ្ធផល​នៃការស្រាវជ្រាវ បានបង្ហាញថា ខួរក្បាល​ត្រូវបាន​ទទួល​រងនូវ​ការបំផ្លាញ​ដោយសារ​ការប្រើប្រាស់​ជាតិ​អាល់កុល។

ការ​សិក្សា​នេះ ធ្វើឡើងតាមរយៈ​ការសិក្សាលើខួរក្បាល​អ្នកធ្លាប់​ទទួលទាន​ស្រា​នៅប្រទេស​ប្រេស៊ីល​ចំនួន ១,៧៨១នាក់។ អ្នក​ចូលរួម​ក្នុងការ​ទទួលតេស្ត​នេះ មាន​អាយុប្រហែល ៧៥ឆ្នាំ ហើយ​ជាជនជាតិ​ខុសៗគ្នា។ លទ្ធផល​បានបង្ហាញ​ថា ការប្រើប្រាស់​គ្រឿងស្រវឹង មាន​ឥទ្ធិពល​អវិជ្ជមាន​ខ្លាំង​ទៅលើ​ខួរក្បាល​មនុស្ស។

ខណៈ​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​កម្រិតធ្ងន់​អាច​ប្រឈម​នឹងហានិភ័យ​ជំងឺ​សរសៃ​ឈាមបេះដូង Hyaline រហូតដល់ ១៣៣ភាគរយ​ឯណោះ។ ខណៈ​ក្រុមនេះ ក៏មាន​ហានិភ័យខ្ពស់ នឹង​ការកន្ត្រាក់​សរសៃ​ប្រសាទ ដែល​មាន​ទំនាក់ទំនង​ទៅនឹង​ជំងឺវង្វេង។ លើស​ពីនេះ អ្នកធ្លាប់​ទទួល​ទានស្រា ក៏មាន​ទម្ងន់​ខួរក្បាលស្រាល​ផងដែរ ដែលនាំ​ឱ្យពួកគេ មានពិន្ទុ​វាយតម្លៃ​អំពីហានិភ័យ​នៃជំងឺ​វង្វេង​ខ្ពស់​ជាង​អ្នកមិន​ទទួល​ទានស្រា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។