ភ្នំពេញ – មនុស្សគ្រប់រូបសុទ្ធតែអាចរៀបចំដំណើរជីវិតឱ្យមានគុណភាព មានសេចក្តីសុខ និងរីករាយជារៀងរាល់ថ្ងៃបាន បើសិនបើមានទម្លាប់ល្អៗនៅក្នុងការរស់នៅ ជាពិសេសចាប់ផ្តើមអនុវត្តទម្លាប់ទាំងនោះនៅពេលព្រឹក ។ ទម្លាប់ពេលព្រឹកទាំង៤ ខាងក្រោមនេះនឹងជួយពង្រឹងគុណភាពជីវិតឱ្យកាន់តែប្រសើរ ព្រមទាំងជំរុញឱ្យជីវិតរបស់អ្នកពោរពេញដោយថាមពលពេញមួយថ្ងៃ ។

១. ត្រេកអរជាមួយអ្វីដែលខ្លួនមាន៖ នេះសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ប្រសិនបើសិនគិតបែបនេះរាល់ថ្ងៃ វានឹងជួយផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យមានអារម្មណ៍ល្អអ្នកចំពោះអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិត ។ ចំណាយពេល៥-១៥ នាទីរៀងរាល់ព្រឹកដោយសរសេររឿងរ៉ាវល្អយ៉ាងតិចបីអរគុណដល់ជីវិតខ្លួនឯង។ ធ្វើបែបនេះរៀងរាល់ព្រឹកមុនពេលអ្នកចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកហើយបន្ទាប់ និងធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ល្អក្នុងសកម្មភាពប្រចាំថ្ងៃ ។

២. ការធ្វើសមាធិ៖ សមាធិត្រូវការចិត្តអត់ធ្មត់ខ្លាំង ប្រសិនបើអ្នកមិនធ្លាប់ធ្វើបែបនេះទេ វាប្រហែលជាមិនងាយស្រួលធ្វើភ្លាមៗទេ ប៉ុន្តែវានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងរយៈពេលវែង ។ អ្នកគ្រាន់តែកំណត់គោលដៅ១០-២០នាទីនៅពេលព្រឹក ប្រសិនបើអ្នកអាចធ្វើសមាធិសម្រាប់ខ្លួនឯងបាន។ ទៀតសោត អត្ថប្រយោជន៍នៃការធ្វើសមាធិត្រូវបានចងក្រងជាឯកសារយ៉ាងល្អជាច្រើននៅក្នុងអ៊ីនធឺណេត ហើយអាចជួយកាត់បន្ថយភាពតានតឹង និងបញ្ហាថប់អារម្មណ៍ ព្រមទាំងជំនួយឱ្យការគ្រប់គ្រងអារម្មណ៍បានល្អ ។
៣. អភិវឌ្ឍន៍ខ្លួនឯងជារៀងរាល់ថ្ងៃ ៖ ជារៀងរាល់ថ្ងៃសូមស្តាប់រឿងរ៉ាវល្អៗជំរុញចិត្តអ្នកឱ្យធ្វើសកម្មភាពឆ្ពោះទៅរកអ្វីដែលអ្នកស្រមៃចង់ធ្វើ ថាតើថ្ងៃអនាគតអ្នកចង់ក្លាយជាមនុស្សបែបណា ។ តើអ្នកចង់ធ្វើជានរណាសម្រាប់គ្រួសាររបស់អ្នក? ដូច្នេះអ្នកអាចឆ្លុះបញ្ចាំងពីខ្លួនឯង ហើយមានមោទកភាពចំពោះខ្លួនឯង និងខិតខំប្រឹងប្រែងដោយខ្លួនឯងផ្ទាល់ ។
៤. ធ្វើលំហាត់ប្រាណ និងទទួលទានអាហារបានត្រឹមត្រូវ ៖ មើលវីដេអូលំហាត់ប្រាណឥតគិតថ្លៃជាច្រើននៅលើ Youtube ដែលអ្នកអាចធ្វើបាននៅផ្ទះក្នុងរយៈពេល៣០ នាទីជារៀងរាល់ព្រឹក។ ទន្ទឹមគ្នានេះ ទទួលទានអាហារូបត្ថម្ភត្រឹមត្រូវនឹងជួយដល់សុខភាព និងបង្កើនថាមពលស្រស់ស្រាយសម្រាប់ជីវិត ។ ជីវិតនឹងរីករាយជាប្រចាំ ប្រសិនបើអ្នកមានអារម្មណ៍ថាមានសុខភាពល្អ និងស្វាហាប់ប្រចាំថ្ងៃ នឹងទទួលបានការសម្រេចចិត្តដ៏ល្អជារៀងរាល់ថ្ងៃ ៕
ប្រភព៖ fearlessmotivation.com

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសនិស្សិតកម្ពុជា បន្តការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យ APU ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2026
សាកលវិទ្យាល័យ APU ជប៉ុន ប្រកាសជ្រើសរើសនិស្សិតពីកម្ពុជាសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិត

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2026
សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសសម្រាប់សិស្សវិទ្យាល័យ! កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បើកទទួលពាក្យ ដើម្បីបណ្តុះជំនាញអាជីវកម្ម និងភាពជាអ្នកដឹកនាំតាមអនឡាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2026
ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

ឱកាសអាហារូបករណ៍ ១០០% ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ (CGTI) កំពុងប្រកាសផ្តល់អាហារូបករណ៍ចំនួន១៦កន្លែង សម្រាប់សិស្សដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សាទាំងអស់។

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2025
សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2026
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2025
កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































