ការ​បួងសួងក្នុង​ឱកាស​​ភ្ជុំបិណ្ឌ យុវជន​គួរឧទ្ទិស​កុសល​ដល់​បុព្វការីជន ជាជាង​សុំ​សេចក្ដីសុខ​ផ្ទាល់ខ្លួន​

ការបួងសួងដែលត្រឹមត្រូវក្នុង​ឱកាស នៃពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌនេះ យុវជនគួរគោរពទៅដល់បុព្វបុរស ដែលបានចាប់កំណើតនៅភពឋានមិនល្អ ហើយបួងសួងសូមឱ្យកុសល ដែលបានធ្វើនៅថ្ងៃនេះ បានទៅដល់សាច់សាលោ​ហិត ដែលបានចែកឋានទៅ សុំឱ្យពួកគាត់ រួចចាកផុតពីទុក្ខ ជាជាង​សុំសេចក្តីសុខផ្ទាល់ខ្លួន, នេះជាការលើកឡើងរបស់ លោកស្រ្តាចារ្យ យូ សុភា អ្នកជំនាញវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកសាស្ត្រាចារ្យ មានប្រសាសន៍ថា ការបួងសួងអំឡុងពេលបុណ្យភ្ជុំ មិនមែនបួងសួងដើម្បីសុំសេចក្ដីសុខខ្លួនឯងនោះទេ ប៉ុន្តែជាការឧទ្ទិសកុសល ដល់បុព្វការីជន ដើម្បីឱ្យគាត់បានរួចផុតចាកពីទុក្ខ ដោយសារគាត់ធ្លាប់បានសាងបាបកម្មណាមួយ ដើម្បីគ្រួសារ និងកូនចៅ ហើយធ្វើឱ្យគាត់ភ្លាត់ស្នៀតទៅចាប់ជាតិ ចាប់កំណើត ក្នុងភពមិនល្អ។

លោក យូ សុភា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

“អំឡុងពេលភ្ជុំបិណ្ឌ ការបួងសួងមិនមែន សុំសេចក្ដីសុខផ្ទាល់ខ្លួន ចាក់ឆ្នោតត្រូវ ឬសុំឱ្យឡើងបុណ្យសក្តិតួនាទីអ្វីនោះទេ ព្រោះលទ្ធផលនេះស្ថិតនៅលើការប្រព្រឹត្តិរបស់យើង ប្រសិនបើយើងខិតខំតស៊ូ ព្យាយាម ប្រឹងប្រែង នោះយើងនឹងទទួលបានផលល្អ…”

ដោយឡែកចំពោះការរៀបចំចង្ហាន់ ដើម្បីយកទៅប្រគេនព្រះសង្ឃនៅវត្តអារាមវិញ បើតាម​លោកសាស្រ្តាចារ្យ មិនចាំបាច់មានអ្វីច្រើនក៏​បាន ព្រោះការធ្វើបុណ្យ គឺអាស្រ័យលើទឹកចិត្ត សទ្ធាជ្រះថ្លារបស់បុគ្គលម្នាក់ៗ បូករួមជាមួយនឹង ធនធានលទ្ធភាព ដែលមានជាក់ស្ដែង។ លោកបន្តថា អ្នកមានច្រើនអាចធ្វើច្រើន មានតិចធ្វើតិច បាយមួយវែក សណ្ដែកមួយគួរ ក៏ជាកុសល ផលបុណ្យរបស់យើងដែរ។

ពាក់ព័ន្ធនឹងការនិយាយស្ដីរបស់យុវជន លោកសាស្ត្រាចារ្យលើកឡើងថា យុវជនខ្មែរ ចាំបាច់ត្រូវចេះសង្រួម មិនថាតែផ្លូវវាចានោះទេ គឺត្រូវការទាំងផ្លូវកាយ វាចា និងចិត្តទាំងព្រមតែម្ដង។ លោកបន្តថា ប្រសិនបើបុគ្គលម្នាក់ៗសង្រួម តែការនិយាយស្ដី ប៉ុន្តែកាយវិការ នៅតែច្រង៉េងច្រង៉ាង ច្រឡឺសបឺស ចិត្តរបស់យើងនៅតែគិតមិនល្អ នោះសកម្មភាពរបស់យើង ក៏មិនស្របគ្នាដែរ។

បើតាមអ្នកជំនាញវប្បធម៌រូបនេះ ឥរិយាបថ និងអាកប្បកិរិយា មានសារៈសំខាន់ សម្រាប់យុវជន មិនថាតែសម្រាប់យុវជនសម័យថ្មីនោះទេ ប៉ុន្តែតាំងពីសម័យបុរាណមក ព្រោះអំឡុងពេលទៅវត្ត និងធ្វើការគោរពបួងសួង សីលធម៌ ដេក ដើរ ឈរ និងអង្គុយ ត្រូវតែសង្រួម។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ យូ សុភា ក៏បានសំណូមពរទៅកាន់យុវជន ដែលនឹងទៅវត្តអារាម នៅកំឡុងពេលភ្ជុំបិណ្ឌថា ដើម្បីចូលរួម ធ្វើឱ្យសកម្មភាព នៃការធ្វើបុណ្យ និងបួងសួងអំឡុងពេលបុណ្យភ្ជុំបិណ្ឌកាន់តែមានរបៀបរៀបរាយ និងសណ្ដាប់ធ្នាប់ល្អ យើងទាំងអស់គ្នា គួរស្លៀកសំលៀកបំពាក់ឱ្យបានសមរម្យ តាមរបៀប នៃប្រពៃណីខ្មែរយើង ដោយនារីអាចពាក់អាវប៉ាក់ សំពត់ហូលផាមួង ឬសំពត់ខ្មៅធម្មតា ដើម្បីឱ្យមើលទៅសមជានារីខ្មែរ។ ចំណែកបុរសត្រូវ អាចប្រើអាវស ខោខ្មៅ គឺសមរម្យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។