ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាអនឡាញមួយ ស្ដីពីការជ្រើសរើសជំនាញនិងអាជីពការងារសម្រាប់សិស្សវិទ្យាល័យ កាលថ្ងៃពុធ ទី១៤ ខែកក្កដាកន្លងទៅ លោក ឡឹក នាង ជាអតីតគ្រូបង្រៀនម្នាក់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា យុវជនកម្ពុជាគួរសម្លឹងមើលឱកាសការងារនៅស្រុកកំណើរ និងរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈទៅជួយអ្នកស្រុកភូមិឱ្យរីកចម្រើន។
អ្នកអប់រំរូបនេះ មានប្រសាសន៍បញ្ជាក់ថា យុវជននៅពេលចប់វិទ្យាល័យត្រូវដឹងអំពីខ្លួនឯងថាចង់បានអ្វី និងធ្វើអ្វីពិតប្រាកដ ព្រមទាំងយកចំណេះដែលបានសិក្សាទៅចិញ្ចឹមជីវិតឱ្យបានត្រឹមត្រូវ។ ការសិក្សារៀនសូត្រមិនមែនយកសញ្ញាប័ត្រមកបង្អួតគ្នានោះទេ រៀនដើម្បីចំណេះដឹង និងមានជីវភាពសមស្របអាចប្រកបរបចិញ្ចឹមជីវិតខ្លួនឯង និងគ្រួសារ។

លោក ឡឹក នាង
“យុវជនត្រូវមើលបរិបទនៅជុំវិញខ្លួននៅផ្ទះ ឬស្រុកកំណើត ថាដើម្បីអាចរកថវិកាបាននៅក្នុងតំបន់ខ្លួនឯងរស់ គេត្រូវការធនធានមនុស្សបែបណាខ្លះ… បើរស់នៅតំបន់គេត្រូវការសង់ផ្ទះ ចិញ្ចឹមសត្វ គេត្រូវការត្រាកទ័រភ្ជួរស្រែ និងមានគោយន្តជាដើម ដូច្នេះត្រូវរៀនបច្ចេកទេសទាំងនោះ”
លោក ឡឹក នាង មានប្រសាសន៍បន្តថា ចង់រកកម្រៃយុវជនត្រូវសិក្សាជំនាញបច្ចេកទេសឱ្យមានជំនាញច្បាស់លាស់។ យុវជនអាចជ្រើសរើសទីកន្លែងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ជំនាញបច្ចេកទេសមធ្យមដែលសិក្សាមានរយៈពេលខ្លី ហើយមុខជំនាញទាំងនោះចំណាយពេលសិក្សាតែពីរ ឬបីឆ្នាំអាចរកការងារធ្វើបាន។ លោកថា ស្រុកភូមិ ខ្វះធនធានមនុស្សជំនាញបច្ចេកទេស យុវជនអាចសិក្សានិងយកមកអនុវត្តផ្ទាល់ដើម្បីជីវភាពរស់នៅ និងកសាងធនធានមនុស្សមានការរីកចម្រើននៅក្នុងតំបន់។
លោក ឡឹក នាង មានប្រសាសន៍បង្ហាញដោយជំនឿចិត្តថា ជំនាញទាំងអស់សុទ្ធតែសម្បូរឱកាសការងារ មិនចាំបាច់ធ្វើការនៅភ្នំពេញក៏បាន យុវជនអាចធ្វើការងារនៅស្រុកកំណើតរបស់ខ្លួនកាន់តែល្អប្រសើរ។ ជម្រើសល្អនៅពេលសិក្សាជំនាញចប់ហើយ ត្រូវយកសមត្ថភាពជំនាញនោះទៅជួយដល់អ្នកស្រុកភូមិក្នុងសហគមន៍ដែលខ្លួនឯងរស់នៅ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/02/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍កន្លែងស្នាក់នៅឥតគិតថ្លៃ សម្រាប់សិស្ស-និស្សិតមកពីតាមបណ្តាខេត្ត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2026
អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































