ភ្នំពេញ៖ ការសិក្សានៅកម្រិតថ្នាក់ឧត្តមសិក្សា គឺជារឿងដែលនិស្សិតមួយចំនួនយល់ថា ជាពេលដែលកំពុងមមារញឹកខ្លាំង និងកំពុងស្ថិតក្នុងការស្វែងរកខ្លួនឯងសម្រាប់កំណត់គោលដៅជីវិតរបស់ខ្លួន ។ អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៨ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ដែលសព្វថ្ងៃកញ្ញាគឺជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានចែករំលែកនូវរឿងបីយ៉ាងដែលគួរធ្វើក្នុងអំឡុងពេលសិក្សានៅកម្រិតថ្នាក់ឧត្តមសិក្សាទៅដល់និស្សិតដែលត្រៀមចូលមហាវិទ្យាល័យ ឬកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ។

រឿងទាំង៣នោះរួមមាន៖
១. ចំណាយពេលនៅជាមួយក្រុមគ្រួសារ៖ ការប្រើប្រាស់ពេលវេលាជាមួយគ្រួសារគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ ទោះបីជាអ្នកមានកិច្ចការរវល់យ៉ាងណាក៏មិនត្រូវភ្លេចយកពេលវេលានៅក្បែរពួកគាត់ដើម្បីបង្កើនចំណងសុភមង្គលនៅក្នុងក្រុមគ្រួសារឱ្យកាន់តែមានទំនាក់ទំនងល្អ មានសកម្មភាពជាមួយគ្នា និងជួយធុរៈគ្នាខ្លះផងដែរ។ ពេលខ្លះគ្រាន់តែចំណាយពេលញ៉ាំអាហារមួយពេលជាមួយពួកគាត់ក៏ធ្វើឱ្យឪពុកម្ដាយរបស់អ្នកសប្បាយចិត្តផងដែរ។

២. សិក្សាអ្វីដែលថ្មីៗ៖ ការសិក្សាជំនាញថ្មីៗ គឺជារឿងដែលសំខាន់សម្រាប់និស្សិតនៅក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែមឱ្យកាន់តែខ្លាំងឡើង។ រាល់ថ្ងៃនិស្សិតកំពុងស្ថិតនៅបរិបទដែលមានបច្ចេកវិទ្យាជឿនលឿនដោយគ្រប់យ៉ាងហាក់មានភាពងាយស្រួលចំពោះនិស្សិតនៅក្នុងការសិក្សាអ្វីថ្មីៗ។ វាមិនពិបាកនោះទេ ពីព្រោះនៅក្នុងប្រព័ន្ធអ៊ីនធឺណេតមានភាពទូលំទូលាយសម្រាប់សិស្សនិស្សិតសិក្សាស្រាវជ្រាវជាច្រើន។ ចង់ស្វែងរកសៀវភៅប្លែក វីដេអូអប់រំផ្សេងៗ និងកម្មវិធីបង្រៀននានា គឺអាចស្វែងរកដោយបច្ចេកវិទ្យាទំនើបបានភ្លាម។ ទៀតសោត ការសិក្សាជំនាញថ្មីអាចជួយឱ្យអ្នករីកចម្រើន និងបង្កើនការចំណេះដឹងជាច្រើនសម្រាប់អ្នក។

៣. ធ្វើការងារស្ម័គ្រចិត្ត៖ ការចូលរួមប្រឡូកនៅក្នុងការងារសង្គមមិនត្រឹមតែបានជួយទៅដល់សង្គមនោះទេ ប៉ុន្តែអ្នកក៏អាចរៀនអំពីការងារទាំងអស់នោះបានផងដែរ។ ការងារស័គ្រចិត្តធ្វើឱ្យអ្នកទទួលបានបទពិសោធន៍ច្រើនជាងមុន ស្គាល់មនុស្សបានច្រើន រាប់អានមិត្តភក្តិទូលំទូលាយ និងជំនួយដល់ការទំនាក់ទំនងរបស់អ្នកមានភាពល្អឡើង។ លើសពីនេះ វាជួយអភិវឌ្ឍន៍ខ្លួនអ្នកឱ្យកាន់តែមានភាពស្វាហាប់ ជឿជាក់ ឯករាជ្យ និងក្លាហ៊ានក្នុងការនិយាយសាធារណៈឱ្យកាន់តែរលូន។
ដូច្នេះ បើយើងអនុវត្តចំណុចបីខាងលើបាន វានឹងអាចជួយទៅដល់ជីវិតនៅសកលវិទ្យាល័យរបស់អ្នកកាន់តែមានន័យ និងមានទំនាក់ទំនងល្អជាមួយគ្រួសាររបស់អ្នក, វិវត្តន៍នូវសមត្ថភាព បទពិសោធន៍ និងការទំនាក់ទំនងល្អនឹងជំរុញឱ្យអ្នកទទួលបានលទ្ធផលល្អសម្រាប់ការសិក្សា និងអាចក្លាយជាយុវវជនឆ្លើមសម្រាប់សង្គមជាតិទៅពេលអនាគត៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2023
កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2026
ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/02/2023
ឱកាសសម្រាប់និស្សិតដែលកំពុងសិក្សានៅក្នុងវិស័យវិទ្យាសាស្រ្ត និងវិស្វកម្ម ក្នុងការបានទៅហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

CADT ប្រកាសផ្តល់អាហារូបករណ៍ ”ទេពកោសល្យឌីជីថលតេជោ” ចំនួន ២០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
ដោយមានការគាំទ្រ និងឧបត្ថម្ភផ្ទាល់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យប្រឡងជ្រើសរើស...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2025
ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប































































