ភ្នំពេញ៖ សុខភាពផ្លូវចិត្តជាផ្នែកមួយសំខាន់សម្រាប់ការរស់នៅ ដែលមនុស្សគ្រប់រូបត្រូវយកចិត្តទុកដាក់ដូចសុខភាពផ្លូវកាយដែរ ។ បើសុខភាពផ្លូវចិត្តមិនល្អ ផលិតភាពនិងគុណភាពជីវិតក៏ធ្លាក់ចុះ ហើយអាចបណ្តាលឱ្យយើងកើតជំងឺថប់បារម្ភ ឬបាក់ទឹកចិត្តជាដើម ។ លោកស្រី សុខ ផាណែត អ្នកផ្ដល់ប្រឹក្សាផ្នែកផ្លូវចិត្តនៃអង្គការចិត្តសាស្ត្រសង្គម អន្តរវប្បធម៌ (TPO) បានលើកឡើងថា សមាជិកគ្រួសារគួរមានទម្លាប់បើកចិត្តស្ដាប់រឿងរ៉ាវផ្លូវចិត្តយុវជន និងបង្ហាញវិធីសាស្ត្រដោះស្រាយផ្សេងៗដើម្បីជំរុញសុខភាពផ្លូវចិត្តរបស់យុវជនឱ្យកាន់តែប្រសើរ ។

លោកស្រី សុខ ផាណែត អ្នកផ្ដល់ប្រឹក្សាផ្នែកផ្លូវចិត្តមានប្រសាសន៍ថា ទម្លាប់ឆាប់វិនិច្ឆ័យ ឬផ្តល់ដំបូន្មានខុសបែបបទពីគ្រួសារ ឬមនុស្សនៅជុំវិញខ្លួនទៅកាន់យុវជន បណ្តាលឱ្យយុវជនបាត់បង់ភាពក្លាហាន ខ្សត់និយាយ ហើយគិតថានិយាយបញ្ហាផ្លូវចិត្តជារឿងមិនល្អ ។
អ្នកជំនាញសុខភាពផ្លូវចិត្តរូបនេះបានបន្តថា យុវជនស្ថិតក្នុងវ័យកំពុងចង់ដឹង ចង់លឺ និងចែករំលែកបញ្ហាផ្សេងៗទៅកាន់ក្រុមគ្រួសារ ប៉ុន្តែបើគ្រួសារ ឬមនុស្សជុំវិញខ្លួន មិនបើកចិត្តទូលាយស្ដាប់ពីបញ្ហានោះទេ វាជារឿងគ្រោះថ្នាក់សម្រាប់យុវជន ។
“យុវជនចន្លោះអាយុ ១៥ ទៅ ១៩បាត់បង់ជីវិត ដោយសារសង្រ្គាម គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហានានាជាដើម ប៉ុន្តែគ្រួសារមិនយល់ចិត្តគឺជាមូលហេតុទីបួនធ្វើឱ្យយុវជនបាត់បង់ជីវិត”
លោកស្រី សុខ ផាណែត
លោកស្រីបានបញ្ជាក់បន្ថែមថា ជំងឺធ្លាក់ទឹកចិត្តជាមូលហេតុទីមួយដែលនាំយុវជនបាត់បង់សមត្ថភាព មានគំនិតអវិជ្ជមាន ការចងចាំមិនល្អ និងលែងមានគំនិតបង្កើតថ្មីជាដើម ។ ដូច្នេះមានតែគ្រួសារទេដែលនៅក្បែរយុវជនច្រើនជាងគេ គ្រួសារជាកត្តាលីករសំខាន់ និងជាទីកន្លែងដែលផ្តល់ភាពកក់ក្តៅនិយាយពី អារម្មណ៍ បញ្ហាផ្លូវចិត្ត ជជែកពិភាក្សា និងដោះស្រាយបញ្ហា ដើម្បីថែរក្សារសុខភាពផ្លូវចិត្តរបស់យុវជនឱ្យបានល្អ ។
លោកស្រី សុខ ផាណែត និយាយថា សុខភាពផ្លូវចិត្តជារឿងដែលគួរនិយាយ ។ ការនិយាយពីការចង់សម្លាប់ខ្លួន មិនមែនជារឿងអាម៉ាស ឬលាក់ទុក្ខនៅក្នុងចិត្តនៅទេ តែជារឿងដែលត្រូវនិយាយជាមួយអ្នកដែលអាចទុកចិត្តបាន ។ លោកស្រី បន្តថា នៅពេលដែលមានបញ្ហាត្រូវស្វែងរកជំនួយ ឬត្រូវពិភាក្សាអំពីសុខភាពផ្លូវចិត្តជាមួយអ្នកជំនាញជាបន្ទាន់។
អ្នកឯកទេសខាងសុខភាពផ្លូវចិត្ត បានបញ្ជាក់ថា ជាទូទៅថាអ្នកដែលមានសុខភាពផ្លូវចិត្តល្អ គឺជាបុគ្គលដែលមានអាកប្បកិរិយានិងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន មានអារម្មណ៍ជ្រះថ្លា មានសមត្ថភាពអាចដោះស្រាយបញ្ហា ឬវិបត្តិផ្សេងៗដោយអារម្មណ៍វិជ្ជមាន និងអាចបំពេញការងារក្នុងជីវិតរស់នៅបានយ៉ាងល្អប្រសើរ ។
គួរបញ្ជាក់ថា ប្រសិនបើលោកអ្នកត្រូវការការគាំទ្រសេវាប្រឹក្សាយោបល់ និង បញ្ហាសុខភាពផ្លូវចិត្ត ជាពិសេសទាក់ទងនឹងការព្រួយបារម្ភទៅលើជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាត អាចផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ TPO Cambodia ឬទូរស័ព្ទមកកាន់លេខ ០១៧ ២២២ ៣៧២ ០១០ ២២២ ៤៧៨ ០៩៧ ៩១១១ ៩១៨ ០៨៩ ៦៦៦ ៣២៥ ធ្វើការពីថ្ងៃថ្ងៃចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ៨:០០ព្រឹក -១០:០០យប់ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%
អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2026
ឱកាសទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សាជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2025
កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2025
តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...
ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2025
កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...





























