គ្រួសារជាផ្នែកសំខាន់ចូលរួមពង្រឹងសុខភាពផ្លូវចិត្តយុវជន

ភ្នំពេញ៖ សុខភាពផ្លូវចិត្តជាផ្នែក​មួយសំខាន់សម្រាប់ការរស់នៅ ដែលមនុស្សគ្រប់រូបត្រូវ​យក​ចិត្ត​ទុក​ដាក់​ដូច​សុខភាព​ផ្លូវកាយដែរ ។ បើសុខភាព​ផ្លូវ​ចិត្ត​មិន​ល្អ ផលិតភាពនិងគុណភាពជីវិតក៏ធ្លាក់ចុះ ហើយអាច​បណ្តាលឱ្យ​យើង​កើត​ជំងឺ​ថប់​បារម្ភ ឬ​បាក់​ទឹកចិត្តជាដើម ។ លោកស្រី សុខ ផាណែត អ្នកផ្ដល់ប្រឹក្សាផ្នែកផ្លូវចិត្ត​នៃ​អង្គការចិត្តសាស្ត្រសង្គម អន្តរវប្បធម៌ (TPO) បានលើកឡើងថា សមាជិកគ្រួសារគួរមានទម្លាប់បើកចិត្តស្ដាប់រឿងរ៉ាវផ្លូវចិ​ត្តយុវជន និង​បង្ហា​ញ​វិធីសាស្ត្រ​ដោះ​​ស្រាយផ្សេងៗដើម្បី​​ជំរុញ​​​សុ​​​ខ​ភា​ពផ្លូវចិត្តរបស់យុវជនឱ្យកាន់តែប្រសើរ ។

លោកស្រី សុខ ផាណែត អ្នកផ្ដល់ប្រឹក្សាផ្នែកផ្លូវចិត្ត​មានប្រសាសន៍ថា ទម្លាប់ឆាប់វិនិច្ឆ័យ ឬផ្តល់ដំបូន្មានខុសបែបបទពីគ្រួសារ ឬមនុស្សនៅជុំវិញខ្លួនទៅ​កា​ន់​យុវ​ជន បណ្តាលឱ្យយុវជនបាត់បង់ភាពក្លាហាន ខ្សត់និយាយ ហើយគិតថានិយាយបញ្ហាផ្លូវចិត្តជារឿងមិនល្អ ។

អ្នកជំនាញសុខភាពផ្លូវចិត្តរូបនេះបានបន្តថា យុវជនស្ថិតក្នុងវ័យកំពុងចង់ដឹង ចង់លឺ និងចែករំលែកបញ្ហាផ្សេងៗទៅកាន់ក្រុមគ្រួសារ ប៉ុន្តែបើគ្រួសារ ឬមនុស្សជុំវិញខ្លួន មិនបើកចិត្តទូលាយស្ដាប់ពីបញ្ហានោះទេ វាជារឿងគ្រោះថ្នាក់សម្រាប់យុវជន ។

“យុវជនចន្លោះអាយុ ១៥ ទៅ ១៩បាត់បង់ជីវិត ដោយសារសង្រ្គាម គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហានានាជាដើម​ ប៉ុន្តែគ្រួសារមិនយល់ចិត្តគឺជាមូលហេតុទីបួនធ្វើឱ្យយុវជនបាត់បង់ជីវិត”

លោកស្រី សុខ ផាណែត

លោកស្រីបានបញ្ជាក់បន្ថែមថា ជំងឺធ្លាក់ទឹកចិត្តជាមូលហេតុទីមួយដែលនាំយុវជនបាត់បង់សមត្ថភាព មានគំនិតអវិជ្ជមាន ការចងចាំមិនល្អ និងលែងមានគំនិតបង្កើតថ្មីជាដើម ។ ដូច្នេះមានតែគ្រួសារទេដែលនៅក្បែរយុវជនច្រើនជាងគេ គ្រួសារជាកត្តាលីករសំខាន់ និងជាទីកន្លែងដែលផ្តល់ភាពកក់ក្តៅនិយាយពី អារម្មណ៍ បញ្ហាផ្លូវចិត្ត ជជែកពិភាក្សា និងដោះស្រាយបញ្ហា ដើម្បីថែរក្សារសុខភាពផ្លូវចិត្តរបស់យុវជនឱ្យបានល្អ ។

លោកស្រី សុខ ផាណែត និយាយថា សុខភាពផ្លូវចិត្តជារឿងដែលគួរនិយាយ ។ ការនិយាយពីការចង់សម្លាប់ខ្លួន មិនមែនជារឿងអាម៉ាស ឬលាក់ទុក្ខនៅក្នុងចិត្តនៅទេ តែជារឿងដែលត្រូវនិយាយជាមួយអ្នកដែលអាចទុកចិត្តបាន ។ លោកស្រី បន្តថា នៅពេលដែលមានបញ្ហាត្រូវស្វែងរកជំនួយ ឬត្រូវពិភាក្សាអំពីសុខភាពផ្លូវចិត្តជាមួយអ្នកជំនាញជាបន្ទាន់។

អ្នកឯកទេស​ខាង​សុខភាព​ផ្លូវ​ចិត្ត បានបញ្ជាក់ថា ជាទូទៅ​ថាអ្នក​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ គឺ​ជា​បុគ្គល​ដែល​មាន​អាកប្បកិរិយា​និង​ទំនាក់ទំនង​ល្អ​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន មាន​អារម្មណ៍​ជ្រះ​ថ្លា មាន​សមត្ថភាព​អាច​ដោះ​ស្រាយ​បញ្ហា ឬ​វិបត្តិ​ផ្សេងៗ​ដោយ​អារម្មណ៍​វិជ្ជមាន និង​អាច​បំពេញ​ការងារ​ក្នុង​ជីវិត​រស់​នៅ​បាន​យ៉ាង​ល្អ​ប្រសើរ ។

គួរបញ្ជាក់ថា ប្រសិនបើលោកអ្នកត្រូវការការគាំទ្រសេវាប្រឹក្សាយោបល់ និង បញ្ហាសុខភាពផ្លូវចិត្ត ជាពិសេសទាក់ទងនឹងការព្រួយបារម្ភទៅលើជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាត អាចផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ TPO Cambodia ឬទូរស័ព្ទមកកាន់លេខ​ ០១៧ ២២២ ៣៧២​ ០១០ ២២២ ៤៧៨ ០៩៧ ៩១១១ ៩១៨​ ០៨៩ ៦៦៦ ៣២៥ ធ្វើការពីថ្ងៃថ្ងៃចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ៨:០០ព្រឹក -១០:០០យប់ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...