ស្វាយរៀង៖ ឆ្លើយតបការរីកចម្រើននៃការសិក្សា និងបច្ចុប្បន្នភាពនៃគោលនយោបាយយុវជនសតវត្ស៍ទី២១ សាលារៀនជាច្រើននៅកម្ពុជាចាប់ផ្តើមផ្លាស់ប្តូរមុខមាត់របស់ខ្លួនលែងជាសាលាមានតួនាទីបង្រៀនតែមួយមុខទៀតហើយ ប៉ុន្តែផ្តោតទៅលើការរៀបចំសោភ័ណ្ឌភាពបរិស្ថាននៅក្នុងសាលា និងគិតពីសុខុមាលភាពសិស្សានុសិស្ស ។

សាលាបឋមសិក្សាស្វាយជ្រំ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានក្លាយជាសាលាដែលមាននិរន្តរភាពមួយនៅកម្ពុជា ក្នុងនោះមានការចូលរួមពីគណៈគ្រប់គ្រងសាលា ភាគីពាក់ព័ន្ធ សិស្សានុសិស្ស អាណាព្យាបាល និងសហគមន៍ ដោយកសាងផែនការទំនើបកម្មដើម្បីធានាឱ្យការរៀនសូត្រ ការបង្រៀន ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ជាពិសេសធានាការថែទាំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធសាលារៀនមេត្រីបរិស្ថានឱ្យបានស្អាតជានិច្ចនិរន្តរ៍ ។

ត្រឹមតែបួនឆ្នាំចាប់ពីឆឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ សាលាបឋមសិក្សាស្វាយជ្រំ បានទទួលពានរង្វាន់បីប្រភេទ មានដូចជា ពានរង្វាន់មាសជាសាលាបរិស្ថានមេត្រីកម្ពុជាឆ្នាំ២០១៩ ពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ានពីក្រសួងបរិស្ថាន ពានរង្វាន់លេខមួយជាសាលាស្អាតនៅក្រសួងអប់រំ យុវជន និងកីឡា នេះបើតាមការបញ្ជាក់ពីលោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ ។

លោក ចាន់ សំអន បានបន្ថែមថា កន្លងមកលោក និងគណៈគ្រប់គ្រងសាលាស្វាយជ្រំបានបង្កើតគោលការណ៍រដ្ឋបាលលើការបង្កើតមេរៀន កិច្ចការអប់រំពីបរិស្ថាន និងសហគមន៍ និងបង្កើតភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពសិក្សានៅក្នុងសាលារៀន ។
អ្នកស្រី ប៉ែន ម៉ាលីន ជាប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បាននិយាយថា សាលាមានអនាម័យ សិស្សក៏សប្បាយចិត្ត អាណាព្យាបាលក៏សប្បាយចង់ឱ្យកូនបានមករៀន។ លោកស្រីបានចាប់អារម្មណ៍ថា កូនៗចេះទុកដាក់សំរាមបានល្អ មិនបោះចោលសំរាមផ្ដេសផ្ដាស់ពាសវាលពាសកាល ។
ចំណែកអ្នកស្រី ព្រំ ឈន់ ជាប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំ បានបញ្ជាក់បន្ថែមថា កាលពីមុនសាលាបឋមសិក្សាស្វាយជ្រំពុំមានហេដ្ឋារចនាសម័ន្ធអ្វីទាំងអស់ ដីហុយ គ្មានដើមឈើ ប៉ុន្តែបច្ចុប្បន្ននេះ បរិស្ថានសាលារៀនលែងមានសំរាម មានបង្គន់អនាម័យ មានរោងបំណិនជីវិត មានអាហារដ្ឋានសម្រាប់សិស្ស សួនច្បារ បរិវេនថ្នាក់រៀនមានសម្ភារៈគ្រប់គ្រាន់សម្រាប់ជំនួយដល់សិស្សាសិស្ស ។
ព្រះតេជគុណ អ៊ុក កាន គង់នៅវត្តស្វាយជ្រំ តំណាងគណៈកម្មការទ្រទង់សាលារៀន បានមានសង្ឃដីកាថា ព្រះសង្ឃដែលគង់ចាំនៅវត្តស្វាយជ្រំ បានចូលរួមកសាងបណ្ណាល័យ ដើម្បីជួយសម្រួលជាឯកសារដល់ការសិក្សារបស់សិស្ស ចំណែកឯបរិស្ថានក្នុងសាលា ព្រះតេជគុណគិតថា គឺជាទីមានមោទកភាពយ៉ាងល្អស្រស់បំព្រង ។ ដោយមានការចូលរួមពីលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ព្រមទាំងមាតាបិតាសិស្ស សហគមន៍បានចូលរួម ធ្វើឱ្យរចនាបទក្នុងសាលាបានល្អ។
គួរំលឹកថា សាលាបឋមសិក្សាស្វាយជ្រំបានឆ្លងកាត់ការអភិវឌ្ឍច្រើនដំណាក់កាល បានបង្កើតឡើងនៅឆ្នាំ១៩៥៣ មានឈ្មោះថា សាលាបឋមសិក្សាដូងផុស ។ ក្រោយមកសាលាត្រូវបានបោះបង់ចោល និងបំផ្លិចបំផ្លាញនៅក្នុងសង្គ្រាមនាទសវត្ស៍ទី៧០ និងរបបខ្មែរក្រហមប៉ុល ពត ឆ្នាំ១៩៧៥ ដល់ ១៩៧៩ ក្រោយថ្ងៃជ័យជំនះ ៧មករា ១៩៧៩ សាលាបានកសាងឡើងវិញ និងបានប្ដូរឈ្មោះមកជាសាលាបឋមសិក្សាស្វាយជ្រំរហូតមកដល់សព្វថ្ងៃ ។
សូមជម្រាបជូនថា ដោយការរៀបចំផែនការ និងការចូលរួមពីអ្នកពាក់ព័ន្ធ និងមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន អង្គការសហប្រជាជាតិ បានផ្ដល់ការឧបត្ថម្ភដល់សាលារៀនអនុវត្តសាលារៀននិរន្តរភាពនៅកម្ពុជា ។ តាមគម្រោងនេះ បានជួយសាលារៀន រៀបចំសួនបំណិនជីវិតបានយ៉ាងល្អ និងរោងផលិតជីកំប៉ុស្តិ៍ថែមទៀតផង។ គួរបញ្ជាក់ថា បច្ចុប្បន្នសាលាបឋមសិក្សាស្វាយជ្រំមានអាគារសិក្សាចំនួនប្រាំមួយខ្នង ស្មើនឹង២៥បន្ទប់ មានបុគ្គលិក និងគ្រូបង្រៀនសរុប ៣១នាក់ ស្រី២៤នាក់ និងមានសិស្សសរុបចំនួន ១០០០,២នាក់ សិស្សស្រីចំនួន ៤៩៦នាក់។ សាលារៀនមានអ្នកគ្រូមត្តេយ្យចំនួនបីនាក់ និងមានសិស្សថ្នាក់មត្តេយ្យសរុបចំនួន ៨៤នាក់ ក្នុងនោះកុមារីមានចំនួន ៣៨នាក់ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត ទៅសិក្សានៅរ៉ូម៉ានី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
ក្រោមកម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់រដ្ឋាភិបាល នៃប្រទេសរ៉ូម៉ានី សម្របសម្រួលដោយទីភ្នាក់ងារឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត សិក្សារយៈពេល៣ខែ...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/09/2026
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សានៅប្រទេសសិង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































